ការច្បាំងនឹងសត្រូវ មិនត្រូវគិតតែពីឈ្នះនិងចាញ់ ប៉ុណ្ណោះទេ អ្វីដែលយើងគួរគិតមួយទៀតគឺ ផលចំណេញ

0
410

មានមនុស្សជាច្រើន មិនថាជាមេទ័ព មេកង ឬមេដឹកនាំមួយចំនួនធំលើពិភពលោក ពួកគេតែងគិតតែលើជ័យជម្នះ (Victory) ជាងរឿងអ្វីៗទាំងអស់ មិនថាជ័យជម្នះនោះបានមកដោយរបៀបណា ឬត្រូវចំណាយអ្វីខ្លះឡើយ។ ការដែលមនុស្សយើងគិតបែបនេះគឺ មានផលប៉ះពាលជាច្រើនដល់មនុស្សជាតិ និងប្រយោជន៍នៃពិភពលោកទាំងមូល។ ជាក់ស្តែង នៅក្នុងសង្គ្រាមលោកលើទី២ ដែលបាន អាដុល ហុីត្លែ ជាអ្នកបង្កាត់ភ្លើងសង្គ្រាមនោះឡើង នឹងសម្លាប់ជីវិតមនុស្សរាប់សិនសែនលាននាក់ បំផ្លាញ់ទ្រព្យសម្បត្តិនៃបណ្តាប្រទេសផ្សេងៗ គួរឲ្យសោកស្តាយជាពន់ពេក។

Image result for sun tzu

សម្រាប់អ្នកច្បាំងពិតប្រាកដ ឬអ្នកដែលមានប្រាជ្ញា មុននឹងពួកគេសម្រេចយកឈ្នះសត្រូវរបស់គេ គឺគេបានគិតជាមុនថា តើត្រូវចំណាយអ្វីខ្លះ? និងមានផលចំណេញអ្វីខ្លះ? យកមកប្រៀបធៀបគ្នា បើការចំណាយជីវិតមនុស្ស ទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀតលើសលុបពីផលដែលបានមកវិញ គឺជារឿងមិនគួរប្រព្រឹត្តិទេ។

នៅក្នុងគម្ពីរក្បួនសឹក ស៊ុនជឺ ដ៏ល្បីល្បាញរបស់មេទ័ព ស៊ុន អ៊ូ ដែលជាអធិរាជសង្គ្រាមល្បីល្បាញ់បំផុតខាងយុទ្ធសាស្ត្រ និងកលយុទ្ធយកឈ្នះលើសត្រូវរបស់ខ្លួន។ ស៊ុនអ៊ូ (Sun Tzu) ធ្លាប់បានសរសេរនៅក្នុងគម្ពីរក្បួនសឹកនោះថា «មេទ័ព ឬមេបញ្ជាការដែលខ្លាំងពូកែបំផុតគឺ គេមានវិធីសាស្ត្រ​ក្នុងការធ្វើឲ្យសត្រូវចុះយ៉មដោយមិនច្បាំងបង្ហូរឈាមគ្នា»។ សម្រាប់ប្រយោគនេះហើយ ដែលមេដឹកនាំ ឬអ្នកនយោបាយគួររៀនសូត្រ គឺឈ្នះដោយមិនបាច់ច្បាំងបង្ហូរឈាម។

នៅគ្រាមួយនេះសង្គ្រាមដ៏ធំរវាង នគរឈូ និង នគរអ៊ូ ក្នុងប្រវត្តិសាស្ត្រមុនសម័យសាមកុកទៅទៀត។ ស្តេចនគរអ៊ូ ដែលមានហ៊ឺលី ជាអធរាជ និងមានស៊ុនអ៊ូ ជាមេទ័ពធំបញ្ជាការ។ សម្រាប់ស្តេចនគរឈូ មានអ៊ូជឺសុី និង ណាំវ៉ា ជាអ្នកដឹកនាំកងទ័ពជាង ៦ សែននាក់។ សង្គ្រាមមួយនេះគឺ ជាសង្គ្រាមនៃការបើទំព័រដំបូងនៃការលុកលុយដណ្តើមទឹកដី និងអាណាខេត្តកាន់កាប់។ ប៉ុន្តែអ្វីដែលសរសេរនៅក្នុងសឹកខាងលើគឺ មិនមែនបានត្រឹមតែសរសេរអនុវត្តមិនកើតការទេគឺ ស៊ុនអ៊ូ បានប្រើល្បិចមួយក្នុងចំណោមល្បិចកលរាប់ពាន់ជំពួករបស់ខ្លួន។ ល្បិចមួយនោះគឺ “ពិតដូចមិនពិត មិនពិតដូចពិត” ដែលធ្វើឲ្យរឿងរ៉ាវជាច្រើនបង្កើតឡើងមុខគូសត្រូវរបស់ខ្លួន តែតាមពិតគឺជារឿងមិនពិតទាំងអស់។ ជាក់ស្តែងនៅពេលមួយកំពុងតែប្រើល្បិចដាក់សត្រូវ ស៊ុនអ៊ូ បានធ្វើឲ្យសត្រូវគិតថាខ្លួននៅពីមុខ តែតាមពិតគឺគេនៅពីក្រោយសត្រូវ លុះដល់ពេលសត្រូវបកមកក្រោយ ទ័ពរបស់ ស៊ុនអូ៊ បែរជាមកពីខាងមុខទៅវិញ។ ពេលនោះត្រូវវក់វីនឹងស្ថាការណ៍មិននឹកស្មានដល់របៀបនេះ ហើយសត្រូវបានចំណាយកម្លាំងដេញតាមដូចជាម្ចាស់ដឹកច្រមុះគោដូច្នេះដែរ។

បន្តិចក្រោយមក បន្ទាប់ពីសត្រូវអស់កម្លាំងល្ហិតល្ហៃជាពន់ពេកហើយ សឹងតែលើកជើងទៅមុខលែងរួច ដេញចុះដេញឡើង ស្រាប់តែ ស៊ុនអូ៊ បានទៅដល់មុខក្រុងចុងលីទៅវិញ បានគេក៏បានប្រើល្បិចមួយទៀតគឺ “ធ្វើឲ្យសត្រូវចុះចាញ់ដោយមិនបាច់ច្បាំងបង្ហូរឈាម”។ នៅពេលនោះ ស៊ុនអ៊ូ បានលើកទ័ពឈរពីមុខក្រុងចុងលី ខណៈដែលមេទ័ពណាំវ៉ា កំពុងតែឆ្កួតដេញតាមស៊ុនអ៊ូ តែម្នាក់ឯង។ គេបានសរសេរសំបុត្មួយច្បាប់ ផ្ញើទៅអ្នកយាមក្រុងចុងលី (ព្រះរៀមស្តេចនគរឈូ) នៅពេលដែលអ្នកម្នាងអានសំបុត្រចប់ ព្រះនេត្រាស្រក់ចុះខ្ចាយ បើទ្វារក្រុងចុះចាញ់តែម្តង ហើយបានដឹកនាំកងទ័ព និងទាហានមួយចំនួនក្នុងក្រុងចេញទៅរាធានីវិញ ដោយទុកក្រុងចុងលីឲ្យ ស៊ុនអ៊ូ កាន់កាប់ដោយមិនបាច់ចំណាយពេលវេលាច្បាំង កាប់សម្លាប់បង្ហូរឈាមប្រជារាស្ត្រណាម្នាក់ឡើយ។ អ្វីទាំងនេះ តើមនុស្សធម្មតា ឬមេដឹកនាំមួយចំនួនអាចធ្វើបានឬទេ? អ្នកដែលអាចធ្វើបាននៅក្នុងលោកនេះ ១០០ នាក់ អាចមានត្រឹម ១ នាក់ ប៉ុណ្ណោះ ឬ ១មឺុននាក់ អាចមានត្រឹមតែ បួនដប់នាក់ប៉ុណ្ណោះ។

ដូច្នេះ ជាការសំណូមពររបស់ខ្ញុំ មុននឹងលើកទ័ពចេញច្បាំង ឬត្រូវតែកាប់សម្លាប់គ្នា មេត្តាគិតដល់ចំណុចនេះជាមុន។ ម្យ៉ាងទៀត ខ្ញុំគ្មានបំណងលើកទឹកចិត្តមនុស្សឲ្យបង្ករសង្គ្រាមរវាងគ្នានិងគ្នាទេ តែនេះគឺជាការសិក្សា ដើម្បីកាត់បន្ថយការកាប់សម្លាប់ដោយប្រើកម្លាំងបាយ ដែលត្រូវបំផ្លាញជីវិតមនុស្ស និងទ្រព្យសម្បត្តិផ្សេងៗទៀត៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here