ដកស្រង់ពាក្យសម្តីរបស់ខ្លាចាស់លាក់ក្រចក សុឺម៉ាអុី ទាំង ១០ ឃ្លា ដែលអាចបង្រួបបង្រួមនគរទាំងបីបាន

0
635

សុឺម៉ាអុី (179-251) ដែលមនុស្សគ្រប់គ្នាមិនសូវចាប់អារម្មណ៍ និងមិនសូវស្គាល់ទេ ព្រោះអ្នកដែលនិយមទស្សនារឿងសាមកុក ភាគច្រើនគឺចូលចិត្តតែ ជូកឺលៀង ឆាវឆាវ លាវបុី គួនអុី ចាវអុី ។ល។ តែយើងភ្លេចកំពូលខ្លាចាស់លាក់ក្រចក និងសម្បូរដោយក្បិចកលយ៉ាងច្រើន និងជាគ្រួសារថ្លៃថ្នូរប្រកបដោយចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់សុទ្ធតែមានគុណសម្បត្តិជួយដល់នគរ រហូតមកដល់ជំនាន់ សុឺម៉ាអុី តែម្តង។ ថ្ងៃនេះ គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង នឹងលើកយកទស្សនៈកំពូលទាំង ១០ ឃ្លា មកចែកជូនជាចំណេះដឹងថ្មី ដូចតទៅ៖

១. «មនុស្សដែលឆ្លាតបំផុត គឺធ្វើឲ្យគេមិនដឹងពីភាពឆ្លាតរបស់ខ្លួន» ។

២. «មនុស្សដែលឆ្លាតជាងគេក្នុងលោក តែងតែភ្លាត់ស្នៀតដោយសារតែប្រាជ្ញារបស់ខ្លួនឯង» ។

៣. «យើងកើតនៅស្រុកកំណើត អាចរស់នៅស្រុកកំណើត និងអាចស្លាប់ស្រុកកំណើតវិញ គឺជារឿងប្រសើរណាស់ទៅហើយ» ។

៤. «ខ្ញុំមិនចង់ចែកស្រាមួយពែងក្នុងពិធីជប់លៀងរបស់គេទេ តែខ្ញុំគ្រាន់តែចង់ចែកអង្ករមួយតៅឲ្យគេ នៅពេលដែលគេអត់ឃ្លាតប៉ុណ្ណោះ» ។

៥. «មនុស្សដែលដេកតិច តែធ្វើការច្រើនគឺរស់មិនបានយូរទេ» ។

៦. «ធ្វើជាម្ចាស់ គឺមិនចូលចិត្តកូនចៅដែលមិនយល់ចិត្តខ្លួនឯងទេ ហើយក៏ស្អប់កូនចៅណាដែលធ្លុះរឿងគ្រប់យ៉ាងរបស់ម្ចាស់ដែរ» ។

៧. «អាចយកបានចិត្តអ្នកប្រាជ្ញ គឺអាចប្រមូលបានសន្តានចិត្តរបស់រាស្ត្រទាំងនគរ» ។

៨. «មិនមែនខ្ញុំមិនជឿលើអ្នកដទៃទែ តែខ្ញុំជឿលើភ្លែកខ្លួនឯងជាង» ។

៩. «អំណាចមិនអាចវាស់ឬស្ទង់បាន ទើបជាអំណាចពិតប្រាកដ» ។

១០. «ខ្ញុំដកដាវតែមួយលើកទេ តែខ្ញុំបានសំលៀងវាជាងដប់ឆ្នាំមកហើយ» ។

គួរបញ្ជាក់ផងដែរ សុឺម៉ាអុី ជាទីប្រឹក្សារបស់ ឆាវឆាវ និងជាគ្រូរបស់ ឆាវភី ហើយក៏ជាមនុស្សម្នាក់ដែលជម្រុញឲ្យ ឆាវភី ទម្លាក់ស្តេចហាន ឡើងសោយរាជ្យបង្កើតសម័យកាលថ្មីគឺ រាជកាលអ៊ួយ ដែលមានឆាវភីជាស្តេចជំនាន់ទី១ វិញ។ នៅទីបំផុត ត្រកូលឆាវ ក៏បានបញ្ចប់ដោយ សុឺម៉ាអុី នេះ ហើយត្រកូលសឺុម៉ា ក៏វាយភូមិភាគកណ្តាលបង្រួបបង្រួមនគរ៣ តែម្តង៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here