១០ ឃ្លា របស់មហាសេដ្ឋី Jack Ma ដែលធ្វើឲ្យអ្នកកាន់តែរឹងមាំ និងខ្លាំងជាងមុនបាន

0
254

លោក Jack Ma ជាមហាសេដ្ឋីលំដាប់កំពូលមួយរូបរបស់ប្រទេសចិន ហើយដែលអនាគតនឹងក្លាយជាសេដ្ឋីលេខ១ របស់អាស៊ីដែរ។ មួយរយៈចុងក្រោយនេះ រាល់ពាក្យពេចន៍សម្តីរបស់លោក ត្រូវបានគេយកទៅសិក្សា និងអនុវត្តយ៉ាងជោគជ័យក្នុងជីវិត និងអាជីវកម្មផ្សេងៗ។ ថ្ងៃនេះគេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង សូមលើកយកទស្សនៈទាំង​ ១០ របស់លោកមកជម្រាបជូនប្រិយមិត្តអ្នកអាន ដូចតទៅ៖

១. «ចូរកុំ​បោះបង់ចោលឲ្យសោះ។ ថ្ងៃនេះគឺពិបាកណាស់ ថ្ងៃស្អែកនឹងកាន់តែពិបាកឡើង ប៉ុន្តែថ្ងៃក្រោយថ្ងៃខានស្អែកនឹងល្អប្រសើរជាងថ្ងៃនេះ បើព្រះអាទិត្យនៅតែរះ កុំអស់សង្ឃឹម» ។

២. «នៅពេលដែលខ្ញុំគឺជាខ្ញុំ ខ្ញុំសប្បាយ និងរីករាយនឹងទទួលលទ្ធផលដែលខ្ញុំបានធ្វើ» ។

៣. «ពិភពលោកត្រូវការភាពជាអ្នកដឹកនាំថ្មី ប៉ុន្តែអ្នកដឹកនាំថ្មី គឺត្រូវធ្វើការជាមួយគ្នា»។

៤. «ជួយដល់យុវជន ជួយដល់ក្មេងៗ ដោយសារតែក្មេងៗអាចនឹងធំ។ មនុស្សវ័យក្មេងនឹងមានគ្រាប់ពូជដែលអ្នកកប់នៅក្នុងគំនិតរបស់ពួកគេ ហើយនៅពេលដែលពួកគេធំឡើង ពួកគេនឹងផ្លាស់ប្តូរពិភពលោក»។

៥. «ខ្ញុំកើតមកលើពិភពលោកនេះ គឺមិនមែនដើម្បីការងារទេ។  ខ្ញុំចង់មកកាន់ពិភបលោកនេះ គឺដើម្បីរីករាយនឹងជីវិតរបស់ខ្ញុំ ហើយមិនចង់ស្លាប់នៅក្នុងការិយាល័យរបស់ខ្ញុំទេ គឺខ្ញុំចង់ស្លាប់នៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត»។

៦. «ក្នុងនាមជាអ្នកជំនួញ ខ្ញុំចង់អោយពិភពលោកចែករំលែកវិបុលភាពជាមួយគ្នា»។

៧. «ចក្ខុវិស័យរបស់ខ្ញុំ គឺកសាងប្រព័ន្ធអេកូអេមឌី ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ និងអាជីវកម្មធ្វើគ្រប់ទិដ្ឋភាពទាំងអស់នៃអាជីវកម្មលើអ៊ីនធឺណិត»។

៨. «គ្មាននរណាម្នាក់ចង់ជឿថាលោក Jack Ma ទេ ថានឹងមានថ្ងៃនេះ» ។

៩. «ខ្ញុំចង់ផ្លាស់ប្តូរប្រវត្តិសាស្រ្ត ធ្វើអ្វីម្យ៉ាងដែលសំខាន់នៅក្នុងជីវិតរបស់ខ្ញុំ ហើយជះឥទ្ធិពលដល់បុគ្គលដូចជាយើងដែលមានអាជីវកម្មខ្នាតតូចរាប់លាននៅអាលីបាបា។ បន្ទាប់មកពួកគេស្រឡាញ់ និងគោរពអ្នក ពីព្រោះអ្នកបានធ្វើអោយជីវិតរបស់ពួកគេមានសារសំខាន់»។

១០. «ប្រសិនបើអ្នកចង់វិនិយោគជាមួយពួកខ្ញុំ គឺចាត់ទុកភាពជឿជាក់នៅលេខរៀងទី១, អតិថិជនលេខរៀងទី២ និងម្ចាត់ភាគហ៊ុនត្រូវចាត់ទុកលេខរៀងទី៣។ ប្រសិនបើពួកគេមិនចង់វិនិយោគទន់ជាមួយនឹងលក្ខណៈបែបនេះ គឺអាចទៅរកអ្នកដទៃផ្សេងបាន» ៕

 

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here