ពាក្យសម្តី​ និង​សកម្មភាព​មួយចំនួន ដែលធ្វើ​ឱ្យ​បុគ្គលិក​បាក់ទឹកចិត្ត

0
168

សកម្មភាព ពាក្យ​សម្តី​ និង​កាយវិការ​របស់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងរបស់​ក្រុមហ៊ុន ឬស្ថាប័ន​ គឺ​មាន​សារៈសំខាន់ខ្លាំង​ណាស់ដែលវា​អាច​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​កទឹកចិត្ត និង​ការ​លះបង់របស់បុគ្គលិកម្នាក់ៗ។ ការប្រើប្រាស់វិធីសាស្ត្រ​គ្រប់គ្រង និង​ដឹកនាំ ​គឺ​អាច​មាន​ភាព​ដាច់ស្រឡះ​ចំពោះ​បុគ្គលិកដែល​មាន​ការ​អប់រំខ្ពស់ និង​ការអប់រំទាប។ ប៉ុន្តែ​ក្នុង​តថភាព​គ្រប់គ្រង​ជាក់ស្តែងនៅក្នុង​ប្រទេស​កម្ពជា​គឺនៅមានភាព​ខ្វះខាតភាពជាអ្នកដឹកនាំ​នៅឡើយ ជា​ពិសេស​អាជីវកម្ម​ដែលមានការ​គ្រប់គ្រង​ជា​លក្ខណៈគ្រួសារ ដែលតែងតែប្រើប្រាស់​វិធីសាស្ត្រគ្រប់គ្រង​តែមួយ មិនថា​ចំពោះ​បុគ្គលិក​ដែល​មាន​ការ​អប់រំខ្ពស់ ឬការអប់រំទាប។

Image result for Angry

ខាង​ក្រោមនេះ គឺជា​សកម្មភាព និង​ពាក្យ​សម្តី​មួយ​ចំនួន​ដែលអ្នកដឹកនាំ ឬអ្នក​គ្រប់គ្រង​ត្រូវចៀសវាង​ប្រើប្រាស់​ ​ប្រសិនបើ​បុគ្គលិក​ក្រោមបង្កាប់គឺជា​អ្នកដែល​មាន​ការ​អប់រំ​ខ្ពស់៖

  • បង្កើន​សំឡឹង​ដើម្បី​បង្ហាញ​ទៅដល់​និយោជិត​ថា ​ខ្លួន​កំពុង​តែ​មិនពេញចិត្ត និង​ខឹងក្រេវក្រោធស្តី​ពី​លទ្ធផលការងារ​របស់ពួកគេ។
  • ធ្វើការគម្រាម​ដោយ​លើកឡើង​ពីការ​កាត់​ធនធាន ប្រាក់ខែឬក៏ឱកាស​របស់បុគ្គលិក
  • ធ្វើ​ការ​គម្រាម​ថាខ្លួន​នឹង​ធ្វើការ​ត្រួតពិនិត្យក្រុមការងារ​ឡើង​វិញ ហើយ​ឱ្យ​ក្រុមនិយោជិត​ត្រៀមខ្លួន​ឱ្យ​រួចរាល់បើមិនដូច្នេះ​នឹង​មាន​អ្វីមិនល្អ​កើតឡើង
  • ធ្វើការ​កែប្រែ និងណែនាំ​បុគ្គលិកជាញឹកញាប់ដោយវិធី​សាស្ត្រ​រិះគន់បែបអវិជ្ជមាន
  • ធ្វើការ​ដកហូត​ការងារភ្លាមៗ​ ពីនរណាម្នាក់ដែលធ្វើការ​យឺតយ៉ាវ ឬក៏​មិនបានល្អ
  • ធ្វើការដាក់ការងារតែមួយ​ទៅឱ្យ​មនុស្ស​ផ្សេងៗគ្នា​ ដើម្បី​ឱ្យប្រាកដថា​យ៉ាងហោចណាស់មានម្នាក់​អាចធ្វើការនោះឱ្យ​ខ្លួនបានទាន់ពេលវេលា (ដែលបង្កឱ្យមាន​ការប្រកួតប្រជែងបែបអវិជ្ជមានរវាង​មិត្តរួមការងារ ឬក្រុមការងារ)
  • ធ្វើការ​សង្កត់ធ្ងន់ ឬនិយាយខ្លាំងៗទៅឱ្យ​នរណាម្នាក់ ឬក្រុមការងារណាមួយដែលកំពុង​ទទួលខុសត្រូវការងារជាក់លាក់ណាមួយដើម្បី​ចង់​ឱ្យ​ប្រាកដថា​ការងារ​នោះធ្វើ​ទៅបានដោយរលូន
  • ចូលចិត្ត​សួរ​ហើយ​សួរទៀត​នៅរឿង​ដដែលៗ​ ដែលមិនចាំបាច់
  • ផ្លាស់ប្តូរ និង​កែប្រែ​ពាក្យ​សម្តី​ជាញឹកញាប់ ឬមិនគោរពពាក្យ​សម្តី
  • មិន​មាន​ការ​សរសើរ លើកតម្កើន​ ឬជម្រុញទឹកចិត្ត​បុគ្គលិក
  • តម្លើង​ឋានៈ ឬ​ចាត់តាំង​អ្នកដែលមិនមាន​សមត្ថភាព​ឱ្យគ្រប់គ្រងជាពិសេស​សាច់ញាតិ ឬ​មិត្តភក្តិ។

ប្រភព៖ kumnit សម្រួល៖ ឡាយ សុភាវត្តី

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

 

ចែករំលែក
អត្ថបទ​មុនប្រវត្តិសង្ខេបរបស់ វីរៈបុរសព្រៃឈើ “ព្រៃឡង់” លោក ឈុត វុទ្ធី
អត្ថបទ​បន្ទាប់ដកស្រង់ទ្រឹស្តីទាំង ១០០ ឃ្លា ក្នុងសាច់រឿងសាមកុក ដែលគួររៀនសូត្រ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here