ប្រវត្តិសង្ខេបរបស់ វីរៈបុរសព្រៃឈើ “ព្រៃឡង់” លោក ឈុត វុទ្ធី

0
175

លោក ឈុត វុទ្ធី ជាស្ថាបនិកនិងជានាយកនៃក្រុមការពារធនធានធម្មជាតិ (NRPG)។ គាត់ ក៏ជាសកម្មជនបរិស្ថាននៅកម្ពុជាដែលត្រូវបានគេស្គាល់ថាជាអ្នករិះគន់ល្បីឈ្មោះបោះសំឡេងបំផុតរបស់ប្រទេសកម្ពុជា ដែលបានចោទប្រកាន់របស់មន្ត្រីយោធាក្នុងការកាប់ឈើខុសច្បាប់ ដែលធ្វើឡើងដោយក្រុមហ៊ុនដែលបានផ្តល់ដីសម្បទាននៅក្នុងព្រៃការពារនិងអំពើពុករលួយពាក់ព័ន្ធរដ្ឋាភិបាល។ លោក ឈុត វុទ្ធី ត្រូវបានគេធ្វើឃាតនៅក្នុងពេលកំពុងកិច្ចការនៅក្នុងព្រៃឡង់ ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។

Image result for ឈុត វុទ្ធី

ទីកន្លែងកំណើត

លោក ឈុត វុទ្ធី កើតនៅភូមិស្វាយមាស ឃុំវិហារសួរ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ លោកបានសិក្សា និងទទួលបានអនុបណ្ឌិតផ្នែកសិក្សាធិការយោធាពីប្រទេសរុស្សី នៅឆ្នាំ ១៩៩២។ លោកបានទទួលមរណៈភាពនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ដោយការធ្វើឃាតនៅក្នុងព្រៃឡង់ ខេត្តកោះកុង។

Related image

Image result for ឈុត វុទ្ធី

បន្ទាប់ពីការបញ្ចប់ការសិក្សា លោក វុទ្ធី បានធ្វើការឲ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងជាគ្រូបង្ហាត់យោធានៅក្រសួងការពារជាតិ។ ក្នុងឆ្នាំ 2003 គាត់គឺជានាយករងនៃអង្គការ Global Witness នៅកម្ពុជា ដែលជាអ្នកឃ្លាំមើលការកាប់ឈើខុសច្បាប់នៅទូទាំងប្រទេស។ បន្ទាប់ពីអង្គការ Global Witness ត្រូវបានបណ្តេញចេញដោយរដ្ឋាភិបាលកម្ពុជា លោក វុទ្ធី ក៏បានបង្កើតអង្គការមួយទៀត ឈ្មោះថា អង្គការការពារធនធានធម្មជាតិ (NRPG) ដោយមានការគាំទ្រហិរញ្ញវត្ថុពីអាល្លឺម៉ង់ ដោយផ្តោតលើការការពារព្រៃឈើ និងធនធានធម្មជាតិនៅកម្ពុជា។

Related image

ការទទួលមរណភាព

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់ខណៈពេលលោកកំពុងដឹកនាំអ្នកសារព័ត៌មាន ២ រូប របស់កាសែត The Cambodia Daily ចុះយកព័ត៌មាននៅជិតដែនព្រៃការពារក្នុងខេត្តកោះកុង ក៏ជាទីកន្លែងដែលលោកធ្លាប់ព្យាយាមជាច្រើនដង ដើម្បីកកាយសំនុំរឿងកាប់ព្រៃឈើខុសច្បាប់ ដែលមានទាក់ទងនឹងមន្ត្រីយោធាមួយចំនួន។លោក វុទ្ធី បានលាចាកលោកក្នុងវ័យ ៤៨ ឆ្នាំ ដោយបានបន្សល់ទុកក្រុមគ្រួសាររបស់លោក រួមមាន: ភរិយា កូនស្រី ២នាក់ និងកូនប្រុស ១ នាក់ ទៀត។

Image result for ឈុត វុទ្ធី

គួររំឭកឡើងវិញថា ក្រោយពីគាត់ឆ្លាប់មិនបានប៉ុន្មានឆ្នាំផង មានអំពើឃាតកម្មជាច្រើនបន្តបន្ទាប់។ ដូចជា លោក កែម ឡី ក៏ត្រូវបានឃាតករបាញ់សម្លាប់នៅស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៦ កន្លងទៅដែរ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here