ប្រវត្តិភ្លេងបុរាណខ្មែរ “ពិណពាទ្យ” ដែលខ្មែរយើងយល់ច្រឡំថាជារបស់ថៃ

0
4009

វង់ភ្លេងបុរាណខ្មែរ មានច្រើនយ៉ាង ច្រើនបទច្រើនបែបខ្លាំងណាស់ ដែលកូនចៅខ្មែរយើងគួរតែស្វែងយល់ឲ្យបានច្បាស់លាស់ ជៀសវាងមានការភន់ច្រឡំផ្តេសផ្តាស់។ ជាក់ស្តែងខ្មែរយើងមួយចំនួនយល់ថា “ភ្លេងពិណពាព្យ” ជាភ្លេងដែលមានប្រភពពីថៃ (សៀម) ឬជារបស់ថៃ ក៏ប៉ុន្តែជាក់ស្តែង ភ្លេចនៅមានអាយុកាលជាយូរមកហើយ តាំងតែពីសម័យហ្វូនណនមកមេ៉្លះ។ សូមអានប្រវត្តិភ្លេងពិណពាទ្យ ដូចខាងក្រោមនេះ៖

ប្រវត្តិភ្លេងពិណពាទ្យ

ភ្លេងពិណពាទ្យ គឺត្រូវបានគេជឿថាមានប្រភពដើម នៅកំឡុងសម័យហ្វូណន (នគរភ្នំ) ខណៈពេលក្រុមនោះ ត្រូវបានគេហៅថា ពិណបាង និងប្រើប្រាស់ឧបករណ៍ហៅថាពិណ ដែលគេជឿថាបានផ្សព្វផ្សាយមកពីប្រទេសឥណ្ឌា។ បន្ទាប់មកក្នុងសម័យអង្គរ មានសាក្សីខ្លះថាមានក្រុមមួយទៀតហៅថា កុងពិត ដែលត្រូវបានហៅមកពីឧបករណ៍តន្ត្រីកុង។ នៅពាក់កណ្តាលសម័យនោះមានក្រុមពីរ ដែលបម្រើឱ្យតាមអ្នកព្រហ្មញ្ញសាសនា និង អ្នកកាន់ព្រះពុទ្ធសាសនា ក្នុងចំណោមភ្លេងខ្មែរទាំងអស់ តន្ត្រីពិណពាទ្យ គឺឆ្លុះបញ្ចាំងពីអំណាចក្នុងសម័យអង្គរ។ បច្ចុប្បន្នក្រុមភ្លេងពិណពាទ្យ គឺជាក្រុមវង់ភ្លេងព្រះរាជវាំងដែលអមដោយតន្ត្រីបុរាណ របាំស្បែកមុខ ល្ខោនតុក្កតាស្រមោល របាំប្រជាប្រិយនិង ពិធីបុណ្យជាតិនានា។

ក្រោយពីបានដឹងច្បាស់អំពីប្រវត្តិភ្លេងបុរាណខ្មែរ “ពិណពាទ្យ” នេះហើយ យើងនឹងលែងយល់ច្រឡំថាជារបស់ថៃ ឬរបស់បរទេសណាទៀតហើយ ព្រោះភ្លេចនេះគឺជាភ្លេចរបស់ខ្មែរយើងសុទ្ធសាធតែម្តង និងមានតាំងពីសម័យដូនតាខ្មែរយើងមកមេ៉្លះ (ហ្វូនណន ឬ នគរភ្នំ)។ ដោយសារតែភ្លេចនេះ ជាភ្លេចដែលមានវ័យចំណាស់ និងពុំសូវមានអ្នកចេះលេង ដឹងច្បាស់អំពីភ្លេចនេះ ខ្ញុំសូមឲ្យកូនខ្មែរទាំងអស់មេត្តាយកចិត្តទុកដាក់អភិរក្ស និងថែក្សាឲ្យបានគង់វង្សបន្តទៀត ព្រោះភ្លេចនេះគឺជាសម្បត្តិនៃវប្បធម៌ និងវិចិត្រសិល្បៈរបស់ខ្ញុំផងដែរ៕

Image result for ភ្លេងពិណពាទ្យ

Image result for ភ្លេងពិណពាទ្យ

Image result for ភ្លេងពិណពាទ្យ

Image result for ភ្លេងពិណពាទ្យ

Related image

Related image

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here