ឡៅជឺ៖ គ្មានអ្វីដែលទន់ និងបត់បែនជាងទឹកនោះទេ ហើយគ្មានអ្វីដែលអាចទប់ទល់នឹងវាបាននោះទេ

0
481

ទឹក គឺជាធាតុទាំងបួននៃការផ្សំផ្គុំឡើងក្នុងការបង្កើតលោកទាំងមូល។ នៅក្នុងនោះរួមមាន ទឹក ដី ភ្លេីង និង ខ្យល់ ដែលព្រះជាម្ចាស់ (ធម្មជាតិ) បង្កើតឡើង ដើម្បីទ្រទ្រង់ដល់ជីវិតមនុស្សលោកទាំងឡាយ។ ក៏ប៉ុន្តែ ពិតជាអស្ចារ្យណាស់ ដែលអ្នកប្រាជ្ញ ឡៅ ជឺ (Lao Tzu) លោកបានលើកជាទស្សនៈចំពោះពាក្យមួយឃ្លានេះ “ទឹក” ដែលធ្វើឲ្យយើងបានសិក្សាបន្ថែមអំពីធាតុផ្សំទាំងបួននេះ។

Related image

នៅក្នុងអត្ថន័យបង្កប់ដ៏ជ្រាលជ្រៅរបស់ ឡៅ ជឺ «គ្មានអ្វីដែលទន់ និងបត់បែនជាងទឹកនោះទេ ហើយគ្មានអ្វីដែលអាចទប់ទល់នឹងវាបាននោះទេ» ដែលចង់បង្ហាញប្រាប់ឲ្យមនុស្សចេះបន់បែន ចេះទន់ភ្លន់ មានចិត្តត្រជាក់ដូចជាទឹក និងកម្លាំងខ្លាំងក្លាគ្មានគូប្រជែងបាន។ នៅពេលដែលមនុស្សមានចិត្តអំណត់ ទន់ភ្លន់ រឹងមាំ និងក្លាហាន ថែមទាំងចេះបត់បែនទៀត មនុស្សម្នាក់នោះនឹងអស្ចារ្យពុំខាន។ ម្យ៉ាងទៀត លោកចង់បង្រៀនមនុស្សឲ្យចេះបន់បែន ទើបអាចចូលនៅក្នុងសង្គមបាន បើពុំនោះទេប្រៀបបាននឹងដងផ្លូវបត់បែន តែមនុស្សមិនព្រមបត់តាម ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតជារឿយៗ។

បើយើងនិយាយអំពីធាតុទឹកវិញ គឺជាធាតុសំខាន់ណាស់ ព្រោះមនុស្សរស់នៅសព្វថ្ងៃតែងប្រាស្រ័យលើធាតុនេះ និងមិនអាចខ្វះបានឡើយ។ ជាធម្មតា មនុស្សអាចអត់នឹងចំណីអាហារចំនួនបាន តែមិនអាចខ្វះជាតិទឹកបានឡើយ។ ធាតុទឹក មិនត្រឹមតែជាធាតុដែលសំខាន់សម្រាប់ជីវិតរស់នៅទេ ថែមទៀតមានសារសំខាន់ក្នុងការប្រៀបធៀបចំពោះមនុស្សផងដែរ។ ប្រសិនបើមនុស្សអាចធ្វើរូបរាងដូចជាទឹក មានចិត្តត្រជាក់ និងកម្លាំងខ្លាំងដូចទឹកទៀត គ្មានសត្រូវអាចយកឈ្នះលើយើងបានទេ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here