លាវបុី៖ បើចង់គ្រប់គ្រងនគរឲ្យបានល្អ ដំបូងត្រូវប្រមូលចិត្តរាស្ត្រជាមុនសិន

0
417

នៅពេលដែលចិត្តរាស្ត្រមិនស្រុះស្រួលគ្នា ការខ្វែងគំនិងគ្នា ពេលនោះនគរនឹងបែកខ្ញែកគ្នាមិនខាន។ បើតាមទស្សនៈរបស់ លាវបុី ពោលថា «បើចង់គ្រប់គ្រងនគរឲ្យបានល្អ ដំបូងត្រូវប្រមូលចិត្តរាស្ត្រជាមុនសិន» នៅពេលដែលចិត្តរបស់ប្រជារាស្ត្រមិនច្របូកច្របល់ទេ ពេលនោះនគរក៏ស្ងប់ស្ងាត់ដូចគ្នា។

សម័យបច្ចុប្បន្ន ប្រទេសយើងមានភាពក្តៅស្អុះស្អាបជាខ្លាំងខាងនយោបាយ ដែលធ្វើឲ្យចិត្តប្រជាពលរដ្ឋមិននឹងនរ មិនច្បាស់លាស់ ត្រូវជ្រើសរើសមេដឹកនាំណាឲ្យប្រាកដប្រជា ដែលអាចជាទីពឹងបាន។ ខណៈពេលនេះ បើសិនមានមេដឹកនាំដែលឆ្លាតមែនគឺ គួរតែប្រើយុទ្ធសាស្ត្ររបស់លាវបុី គឺប្រមូលយកចិត្តរបស់ប្រជារាស្ត្រឲ្យបានច្រើន ប្រមូលផ្តុំកម្លាំងឲ្យបានធំ ពេលនោះនគរនឹងលែងច្របូកច្របល់ ចិត្តរាស្ត្រក៏ស្ងប់មានសន្តិភាពពេញលេញ ហើយការគ្រប់គ្រងរបស់យើងក៏បានគង់វង្សដូចគ្នាដែរ។

សុីម៉ាអុី ក៏បាននិយាយថា «បើអាចយកចិត្តអ្នកប្រាជ្ញម្នាក់ គឺប្រៀបបានយកបានចិត្តរាស្ត្រទូទាំងនគរ»។ ដូច្នេះគួរតែធ្វើតាមសុឺម៉ាអុី ដោយដើរប្រមូលអ្នកចេះដឹង និងអ្នកប្រាជ្ញឲ្យបានច្រើន នៅពេលនោះប្រជាពលរដ្ឋនឹងមានទីពឹងលើអ្នកប្រាជ្ញ ហើយមេដឹកនាំអ្នកប្រាជ្ញទាំងនោះគឺនឹងអាចគ្រប់គ្រងរាស្ត្របានទូទាំងនគរមែនពុំខាន។ តួយ៉ាងដូចជាបណ្ឌិត កែម ឡី គាត់ជាអ្នកប្រាជ្ញសម័យ ដែលធ្វើឲ្យរាស្ត្រទូទាំងនគរចោមរោមរាប់សិនលាននាក់ ក្នុងពេលលោកស្តាប់ដោយឃាតករបាញ់សម្លាប់គាត់។ តើនេះពិតជាដូចអ្វីដែល សុឺម៉ាអុី និយាយដែរឬទេ?

ដូច្នោះ បើសិនចង់ធ្វើជាមេដឹកនាំល្អ ត្រូវតែចេះប្រើមនុស្សតាមសមត្ថភាពដូចជា ឆាវឆាវ ទោះបីមនុស្សប្រភេទណាក៏គេអាចប្រើការបានទាំងអស់។ ប៉ុន្តែមនុស្សដែលពិសេសនឹងគួរប្រើជាងគេបំផុតគឺ អ្នកចេះដឹង ឬអ្នកប្រាជ្ញ ព្រោះពួកគេម្នាក់ស្មើនឹងមនុស្សធម្មតារាប់សិបម៉ឺននាក់ឯណោះ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here