អ្នកស្រី Rosalind Franklin ជាអ្នករកឃើញរបកគំហើញ​នៃ​ទ្រង់ទ្រាយ​ម៉ូលេគុល​ ហៅកាត់ថា (DNA)

0
1629
Rosalind Franklin

អ្នកស្រី Rosalind Franklin អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អង់គ្លេស ដែល​បាន​ចូលរួមចំណែក​យ៉ាងច្រើន​នៅក្នុង​របកគំហើញ​នៃ​ទ្រង់ទ្រាយ​ម៉ូលេគុល របស់​អាស៊ីត​ដេ​អុក​សេរី​បូ​នុយ​ក្លេ​អ៊ិ​ច ​(DNA)​។​ លោកស្រីបានកើត​នៅ​ឆ្នាំ​១៩២០​ និងបានទទួលមរណៈភាព​ឆ្នាំ​១៩៥៨។​

Related image
អ្នកស្រី Rosalind Franklin ក្នុងពេលពិសោធន៍

Related image

Related image
អ្នកស្រី រ៉ូសាលីន ែ្រហ្វងឃ្លីន (25 មិថុនា1920 – 16 មេសា 1958)

អ្នកស្រី​មានដើមកំណើត ​នៅក្នុង​ទីក្រុង​ឡុងហ៍ ហើយ​បាន​សិក្សា​ជំនាញ​ រូប​វិទ្យា និង ​គីមីវិទ្យា​ នៅឯ​មហាវិទ្យាល័យ​ញូ​ណា​ម (Newnham)​ នៃ​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ដ (University of Cambridge) ​និងបាន​បញ្ចប់​ការសិក្សា​ឆ្នាំ​១៩៤១​។ បន្ទាប់មក​លោកស្រីបាន​ចូលធ្វើការ​នៅក្នុង​សមាគមស្រាវជ្រាវ​អំពី​ការប្រើប្រាស់​ធ្យូងថ្ម​នៃ​ចក្រភព​អង់គ្លេស ដែល​នៅ​ទីនោះ​អ្នកស្រី​បានធ្វើការ​សិក្សា​មួយ​ដែល​បង្ហាញ​ពី​លក្ខណៈ​ស្រូបនៃ​រ៉ែ​ធ្យូងថ្ម​។ ពី​ឆ្នាំ​១៩៤៧ ដល់ ​១៩៥០ អ្នកស្រី​បានធ្វើការ​ជាមួយ ​អ្នកនាង ហ្សា​ក់ មេ​រាំង (JaquesMering) នៅឯ​មន្ទីរពិសោធន៍​គីមីវិទ្យា​របស់​រដ្ឋ​នៃ​ទីក្រុង​ប៉ារីស​ ដោយ​សិក្សា​ពី​បច្ចេកវិទ្យា​បំបែក​កាំរស្មីអ៊ិច​។ ការងារ​នោះបាន​នាំ​ឲ្យអ្នកស្រី​ចាប់ផ្តើម​ស្រាវជ្រាវ​ពី​បំលាស់ប្តូរ​នៃ​ទ្រង់ទ្រាយ​ម៉ូលេគុល នៃ​ការផលិត​ធ្យូង​ពី​ការដុត​រ៉ែ​ធ្យូងថ្ម​។ ទ្រឹស្តី​នោះ ​មាន​សារៈសំខាន់​យ៉ាងខ្លាំងសម្រាប់​ឧស្សាហកម្ម​សំណល់​រ៉ែ​ធ្យូងថ្ម​។

​នៅ​ឆ្នាំ ១៩៥១ អ្នកស្រី Franklin បាន​ចូលធ្វើការ​ក្នុង​មន្ទីរពិសោធន៍​ជីវ​រូបវិទ្យា (Biophysical) នៅឯ​មហាវិទ្យាល័យ ​ឃី​ង​(King College) ទីក្រុង​ឡុងហ៍ ដែល​នៅ​ទីនោះ​គាត់​បាន​អនុវត្ត​ទ្រឹស្តី​នៃ​ការ​បំបែក​កាំរស្មីអ៊ិច​ទៅក្នុងការសិក្សា​អំពី DNA​។​អ្នកស្រី​ក៏បាន​ទទួល​កេរ្តិ៍​ល្បីល្បាញ​ ដោយសារ​របកគំហើញ​នៃ ម៉ាស់មាឌ ​DNA រចនាសម្ព័ន្ធ​គូទ​ខ្យង​របស់​វា និង​លក្ខណៈ​សំខាន់ៗ​ផ្សេងទៀត​។

ពី​ឆ្នាំ​១៩៥៣ ដល់ ១៩៥៨ អ្នកស្រី Franklin បានធ្វើការ​នៅក្នុង​មន្ទីរពិសោធន៍ Crystallography នៃ​មហាវិទ្យាល័យ ​បឺ​ក​បី​ក (Birkbeck) នៃ​ទីក្រុង​ឡុងហ៍​។ ក្នុងកំឡុងពេល​រស់នៅ​ទីនោះ​អ្នកស្រី​បានបញ្ចប់​ការសិក្សា​អំពី​រ៉ែ​ធ្យូងថ្ម និង​ការស្រាវជ្រាវ​អំពី DNA ហើយ​បានចាប់ផ្តើម​គម្រោង​មួយទៀត ​ដែល​សិក្សា​ពី​ទ្រង់ទ្រាយ​ម៉ូលេគុល​នៃ​ វីរុស​ម៉ូ​សា​អ៊ិ​ច ​នៅក្នុង​ថ្នាំជក់ (Tobacco Mosaic Virus)​។ គាត់​បាន​សហការ​គ្នាយ៉ាង​ល្អ​ក្នុងការ​សិក្សា​នេះ ហើយ​បាន​បង្ហាញថា ​អាស៊ីត​រី​បូ​នុយ​ក្លេ​អ៊ិ​ច (RNA) នៃ​វីរុស​នោះ​ស្ថិតនៅក្នុង​ប្រូ​តេ​អ៊ី​មិនមែន​ស្ថិតនៅក្នុង​ប្រហោង​កណ្តាល (Central Cavity)​ នៃ​វីរុស​ទេ​ ហើយ​រចនា​សម្ព​ន្ធ័​របស់​វា​មាន​លក្ខណៈ​មួយ​ខ្សែ​រាង​រង្វេល​គូទ​ខ្យង ដែល​ខុសពី DNA នៃ​វីរុសនិង​បាក់តេរី​ដ​ទៃ ​ដែលមាន​ពីរ​ខ្សែរ​ស្របគ្នា​៕

អត្ថបទដកស្រង់៖ CEN l កែសម្រួល៖ មនោ វិជ្ចា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here