ទស្សនៈ ៥ ឃ្លា របស់អធិរាជ Alexander the Great ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង

0
514
Alexander the Great

កំពូលអធិរាជ អាឡិចសង់ឌឺ III ឬ Alexander the Great គឺអាធិរាជសឹកសង្គ្រាមដ៏ល្បីល្បាញរបស់ពិភពលោក អ្នកណាគ្រាន់តែឮឈ្មោះសឹងតែញាក់សាច់នៅសម័យរបស់ទ្រង់។ លោក Alexander the Great បានកើតនៅថ្ងៃទី ២០ ខែកញ្ញា ៣៥៦ឆ្នាំ មុនគ.ស។ គួរបញ្ជាក់ថា អធរាជរូបនេះ ជាបុត្រារបស់ ស្តេច Philip II នៃ​ក្រុង​មេ​សិដូនៀ​ ជាមួយនិង​អ្នកម្នាង​ អូលីផៃ​ ជាបុត្រី​របស់​សម្ដេច​ និ​អប់​ប្លូ​លី​មូស​។​ មិនត្រឹមតែប៉ុណ្ណោះ Alexander the Great ក៏ជាសិស្សរបស់ អារីស្តូ (Aristotle) ដែលជាកំពូលអ្នកប្រាជ្ញខាងទស្សនវិជ្ជា នៅក្រិចបុរាណផង។

Related image
Alexander the Great
Image result for aristotle
Aristotle

ថ្ងៃនេះគេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង នឹងបង្ហាញជូននូវទស្សនៈដ៏កំពូលរបស់លោក ដែលបានប្រែក្លាយឲ្យលោកក្លាយជាអធិរាជដ៏ខ្លាំងក្លាបំផុតនៅសម័យកាលបុរាណ។

  1. «ជោគជ័យដែលបានមកពីការធ្វើសង្គ្រាម គឺមិនបានគង់វង្សយូរអង្វែងឡើយ។ ប៉ុន្តែបើទទួលបានតាមរយៈសេចក្តីស្រឡាញ់ ចិត្តសប្បុរស និងមេត្តាធម៌ យើងនឹងអាចរក្សាបានគង់វង្សយូរអង្វែងបាន» ។
  2. «គ្មានអ្វីដែលមិនអាចទៅរួចឡើយ បើមនុស្សមានសេចក្តីព្យាយាមជាប់នឹងខ្លួនជានិច្ច» ។
  3. «ខ្ញុំមិនដែលខ្លាចទ័ពតោង ដែលដឹងនាំដោយចៀមនឡើយ តែខ្ញុំខ្លាចតែទ័ពចៀមដែលដឹកនាំដោយសត្វតោទៅវិញទេ» ។
  4. «បើសិនកប់រូបខ្ញុំហើយ សូមកុំសង់រូបសំណាក់របស់ខ្ញុំឲ្យសោះ ព្រោះការអ្វើបែបនេះគឺដើម្បីបញ្ជាក់ប្រាប់គ្រប់គ្នាថា មនុស្សដែលឈ្នះពិភពលោកទាំងមូល នឹងគ្មានសល់អ្វីទាំងអស់ពេលដែលស្លាប់បាត់ទៅ» ។
  5. «ពុំមែនពន្លឺទាំងអស់ គឺសុទ្ធតែអាចហៅថា “ពន្លឺនៃព្រះអាទិត្យ” នោះទេ» ។
  6. Related image

សូមបញ្ជាក់បន្តិចថា Alexander the Great គឺជាស្តេចដែលមានប្រជាប្រិយភាពបំផុតនៅអុឺរ៉ុប ព្រោះតែប្រាជ្ញា និងភាពឈ្លាសវៃរបស់គាត់ គឺនៅពេលនោះ Alexander the Great សឹងតែអាចគ្រប់គ្រងអុឺរ៉ុបបានទៅហើយ តែជាអកុសល ក៏ត្រូវបរាជ័យវិញ។ ចំណែកគ្រូរបស់គាត់ គឺអារីស្តូត ក្រោយពីបានបញ្ចេញយោបល់កុំឲ្យចេញច្បាំង ឬរំលោភបំពានដល់ប្រទេសដទៃ ក៏ត្រូវបាន Alexander ជាសិស្សឲ្យចូលនិវត្តន៍ទៅរស់នៅស្រុកំណើតរហូតដល់ស្លាប់៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here