បុគ្គលល្បីល្បាញទាំង ១០ រូប ដែលកើតនៅក្នុងថ្ងៃទី ៣០ ខែឧសភា

0
217

ការចាប់កំណើតមកលើផែនដីយើង គឺវាមិនមែនជារឿងដែលអាចកំណត់បានទេ យើងក៏មិនអាចជ្រើសរើសបានដូចគ្នាដែរ ប៉ុន្តែអ្វីដែលចម្លែកគឺ បុគ្គលទាំងអស់នោះសុទ្ធជោគជ័យដូចគ្នា ជាពិសេសគឺបានកើតក្នុងថ្ងៃខែ តែមួយទៀតផង។ ដូច្នោះ ដើម្បីកុំឲ្យខាតពេលយូរ ចំណេះដឹងគ្រប់ទីកន្លែង នឹងបង្ហាញជូននូវបុគ្គលល្បីៗទាំងអស់នោះដូចតទៅ៖

1. ១០១០៖ រ៉េ​ន​ហ្សុ​ង​(Renzong) ជា​រាជា​ធិ​រាជ​ទី​៤ នៃ​រាជវង្ស​ខាងជើងប្រទេស​ចិន សោយរាជ្យ​ពីថ្ងៃ​ទី​២៤ មីនាឆ្នាំ​១០២២​ រហូត​សោយ​ទិវង្គត ថ្ងៃទី​៣០​មេសា​ឆ្នាំ​១០៦៣ ។​

2. ១៤២៣៖ ហ្ស​ក វ៉ុ​ន ពឺ​អេ​បាច (George von Peuerbach) ជា​តារាវិទូ​ជនជាតិ​អូទ្រីស លោកជាគណិត​វិទូ និង​ជា អ្នកបង្កើត​ឧបករណ៍​ភ្លេង។ លោក​ស្លាប់​ឆ្នាំ ១៤៦១ ។​

3. ១៧១៣៖ ខា​រ៉ូ​ឡាញ​(Caroline) ជា​ព្រះអង្គម្ចាស់ក្សត្រិយ៍​នៃ​ចក្រភពអង់គ្លេស និង​ជា​បុត្រី​ទី​៣​របស់​ស្តេចជក​ទី​២ (George II)។ សោយ​ទិវង្គត​នៅ ឆ្នាំ​១៧៥៧។​

4. ១៧៩៧៖ ហ្ស​ក អា​ម៉ា​ដឺ​ស កាល ្រហ្វ្រ៊ី​ឌីក ណូ​ម៉ាន់ (George Amadeus Carl Friedrich Naumann) ជាអ្នកសិក្សា​អំពី​រ៉ែ​អាល្លឺម៉ង់ និង​ជា​ភូ​តុ​ព្ភវិទូ។ គាត់​កើត​នៅ​ទីក្រុង ឌរ​សេដ​នេ ប្រទេស​អាល្លឺម៉ង់ ហើយ​ស្លាប់​ឆ្នាំ ១៨៧៣ ។​

5. ១៨០០៖ ហង់​រី ម៉ា​រី ហ្គា​ស្តុ​ន ប័ស​ណូ​ម៉​ង់ ដឺ បុ​ង​ណេ​ចូ​ស (Henri-Marie-Gaston Boisnormand de Bonnechose) ជា​អ្នក​កាន់សាសនាកាតូលិក​ជនជាតិ​បារាំង និង​ជា​សមាជិកព្រឹទ្ធសភា។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៨៣​។​

6. ១៨១៤៖ មី​ខា​អ៊ី​ល បា​កុ​នី​ន (Mikhail Bakunin) ជា​អ្នក​បដិវត្តន៍​ជនជាតិ​រុស្ស៊ី និង​ជា​អ្នក​ទ្រឹស្តី​នៃសមូហភាពនិយម​អនាធិបតេយ្យ។ លោក​ស្លាប់​ឆ្នាំ ១៨៧៦ ។​

7. ១៨៤៥៖ អា​ម៉ា​ដេ​អូ​ទី​១ (Amadeo I) ជា​ព្រះមហាក្សត្រ​នៃ​ប្រ​ទសអេ​ស្ប៉ា​ញ សោយរាជ្យ​ពីថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា ឆ្នាំ​១៨៧០ ​ដល់​ ថ្ងៃទី​១១ ខែ​កុម្ភៈ​ ឆ្នាំ​១៨៧៣​។ សោយ​ទិវង្គត​នៅ​ឆ្នាំ​១៨៩០។​

8. ១៨៩២៖ ហ្វេ​ណង់​ដូ អា​មូសូ​ឡូ (Fernando Amorsolo) ជា​វិចិត្រករ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីបំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​គំនូរ​លាប​ពណ៌​នៃប្រទេស​ហ្វីលីពីន។ លោក​ស្លាប់​ឆ្នាំ ១៩៧២ ។​

9. ១៨៩៦៖ ហូ​វើដ ហក (Ho ward Hawks) ជា​ចាងហ្វាង​ផលិតកម្ម ជនជាតិ​អាមេរិកាំង​។ លោកជាផលិតករ និង​ជា អ្នកសរសេរ​កម្មវិធី​កុន​និង​ទូរទស្សន៍​នៅសម័យ​ហូលីវូដ​បុរាណ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩៧៧។​

10. ១៩១៩៖ រឺ​ណេ បារី​យ៉េន​តូ​ស (Rene Barrientos) ជា​ប្រធានាធិបតី​នៃប្រទេស​បូ​លី​វី កាន់តំណែង​ពីថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​១៩៦៤ ​ដល់​ ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​១៩៦៥។ លោក​ស្លាប់​ឆ្នាំ​១៩៦៩៕

​ប្រភព៖ ខ្មែរអប្សរា កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here