សម្រង់ទស្សនៈ ១១ ឃ្លា របស់ ឡៅ ជឺ ជាកំពូលអ្នកទស្សនវិទូចិនដ៏ល្បីល្បាញ

0
654

ឡៅ ជឺ (Lao Tzu) ជាកំពូលអ្នកទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ និងជាបិតាស្ថាបនិកនៃសាសនាតាវ ឬលទ្ធិតាវ របស់ប្រទេសចិន។ នៅក្នុងប្រវត្តិសាស្ត្រចិន គឺពុំបានកត់ត្រាណាមួយឲ្យជាក់ច្បាស់អំពីប្រវត្តិសាស្ត្ររបស់លោកឡើយ តែយើងអាចកំណត់ថា គាត់បានកើតនៅប្រហែលជាង ៥០០ ឆ្នាំមុនគ.ស។

គ្រប់ទស្សនៈរបស់លោក គឺបានឆ្លុះបញ្ចាំងពីសង្គម ការអប់រំ និងការរស់នៅប្រចាំថ្ងៃ។ លោកអ្នកនាង និងមិត្តអ្នកអានជាទីគោរព ថ្ងៃនេះ ចំណេះដឹងគ្រប់ទីកន្លែង នឹងលើកយកកម្រងទស្សនៈរបស់ ឡៅ ជឺ ទាំង ១១ ឃ្លា មកចែកជូនដូចតទៅ៖

១). «ភាពស្ងៀមស្ងាត់ គឺជាថាមពលដ៏អស្ចារ្យ» ។

២). «ទទួលក្តីស្រឡាញ់ពីនរណាម្នាក់ និងផ្តល់កម្លាំងចិត្តដល់អ្នក ហើយស្រឡាញ់នរណាម្នាក់ឲ្យជ្រាលជ្រៅទៅវិញ នឹងផ្តល់ភាពក្លាហានដល់អ្នក» ។

៣)​. «ក្នុងដំណើររាប់ពាន់យោជន៍ តែងតែចាប់ផ្តើមម្តងមួយជំហានៗ» ។

៤). «អ្នកដឹង មិននិយាយ ប៉ុន្តែមនុស្សដែលនិយាយមិនដឹង» ។

៥). «ខ្ញុំមានរឿងតែបីទេ ដែលត្រូវបង្រៀន។ (ទី១ ភាពសាមញ្ញ, ទី២ ការអត់ធ្មត់, ទី៣ ការមេត្តាករុណា) ប្រការទាំង ៣ នេះគឺជាទ្រព្យសម្បត្តិដ៏មហាសាល» ។

៦). «គ្មានអ្វីដែលទន់ និងបត់បែនជាងទឹកនោះទេ ហើយគ្មានអ្វីដែលអាចទប់ទល់នឹងវាបាននោះទេ» ។ 

៧). «អ្នកពូកែសង្ស័យច្រើន គឺមិនអាចធ្វើឲ្យគេទុកចិត្តបានឡើយ» ។

៨). «ពេលដែលប្រទេសជាតិធ្លាក់ក្នុងទុក្ខវេទនា អ្នកដែលស្រឡាញ់ជាតិនឹងងើបឡើង» ។

៩). «ដឹកនាំមនុស្ស ត្រូវដើរពីក្រោយពួកគេ» ។

១០). «ភាពងាយស្រួល គឺមាននៅក្នុងការលំបាក ហើយរឿងដែលអស្ចារ្យ មាននៅក្នុងកិច្ចការតូចតាច» ។

១១). «អ្នកប្រយុទ្ធដ៏អស្ចារ្យ គឺមិនដែលចេះខឹងនោះទេ» ៕

សូមទស្សនាវីដេអូឯកសារខាងក្រោម៖

ឯសារយោង៖ សំឡេងកម្ពុជាក្រោម កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ចែករំលែក
អត្ថបទ​មុនឈ្វេងយល់អំពីពាក្យ “និង, នឹង, ហ្នឹង” ដែលតែងប្រើច្រឡំគ្នា
អត្ថបទ​បន្ទាប់បុគ្គលល្បីល្បាញទាំង ១០ រូប ដែលកើតនៅក្នុងថ្ងៃទី ៣០ ខែឧសភា
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here