សៀវភៅដ៏ល្បីល្បាញ “The Prince” ជាស្នាដៃនិពន្ធរបស់លោក Niccolo Machiavelli ដែលពេញនិយមសម្រាប់អ្នកនយោបាយកំពូលៗ

0
396

សៀវភៅ The Prince (1513) នេះបានសរសេរឡើងដោយលោក Niccolo Machiavelli​ នៅពេលដែលលោកបានបញ្ចូនឲ្យទៅរស់នៅជនបទ​។ គាត់បានសរសេរស្នាដៃជាច្រើនដោយស្ងៀមស្ងាត់ មានដូចជា The Discourses (1913-17),​ The Art of War (1521), The Florentine History។​ បំណងរបស់លោក គឺវិលត្រឡប់ចូលប្រឡូកក្នុងជីវភាពនយោបាយវិញ។ ប៉ុន្តែស្នាដៃរបស់លោកត្រូវបានគេបដិសេធចោល និងផ្តន្ទាទោសដោយច្បាប់សាសនានៅ Trente ក្រុងមួយរបស់ប្រទេសអ៊ីតាលី នាឆ្នាំ1563។

Image result for The Prince

ទោះយ៉ាងណាក្ដី ចាប់តាំងពីពេលគេសង្កេតឃើញមានចេញនូវពាក្យលោក ម៉ាគីអាវែលីនិយម ដែលត្រូវបានគេយកមកប្រើប្រាស់។ ស្នាដៃលោក ម៉ាគីអាវែលី ទទួលបាននូវជ័យជំនះស្ទើរតែភ្លាមៗតែម្ដង ដោយសារតែការគាំទ្រពីសំណាក់អ្នកការពាររបបផ្ដាច់ការនិយមនៅលើពិភពលោក។ ក្នុងសតវត្សមុនៗ អ្នកនយោបាយ ជាច្រើនបានអានសៀវភៅនេះមានដូចជា Richelieu និង Clemeneau នៃប្រទេសបារាំង, Christina នៃប្រទេសស៊ុយអែដ,​ Frederick នៃប្រទេសរុស្សីុ និង Busmarck នែប្រទេសអាល្លឺម៉ង់។ Hitler នៃប្រទេសអាល្លឺម៉ង់ ក៏បានដាក់សៀវភៅនេះជិតគ្រែសម្រាប់មើលពេលយប់ផងដែរ៕

ដោយ៖ សុភាវត្ដី 

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here