អ្នកប្រាជ្ញ អាចនឹងខ្វះខាតលុយកាក់ និងទ្រព្យសម្បត្តិនានា តែមិនអាចខ្វះនូវគំនិតប្រាជ្ញាឡើយ

0
481

ជីវិតលើផែនដីនេះ ពិតជាមានភាពប្លែកខុសពីគ្នាជាច្រើនដែលយើងពុំអាចដឹងអស់ឡើយ។ ហេតុដូច្នេះ ទើបយើងប្រឹងប្រែងបង្កើតនូវទេពកោសល្យ ភាពប៉ុនប្រសប់ ការហ្វឹកហាត់ ឬជំនាញណាមួយច្បាស់លាស់សម្រាប់ខ្លួនឯង ដើម្បីយកអភិវឌ្ឍន៍ខ្លួន។ ជារឿងដែលមនុស្សមិនអាចខ្វះបាន គឺការសិក្សា។

អ្នកប្រាជ្ញចិន ខុងជឺ

ការសិក្សាថ្វីបើគ្មានឃើញលទ្ធផលភ្លាមៗ ដូចជាការងារឯទៀតៗ តែវានឹងហុចផលយ៉ាងច្រើនសម្បើម ដែលយើងមិនអាចកំណត់បានឡើយ។ ដូចម្តេចដែលហៅថា “ភាពឆ្លាតវៃរបស់មនុស្ស?” ភាពឆ្លាតវៃរបស់មនុស្សបានកើត ឬត្រូវបានបណ្តុះឡើងដោយមនុស្សខ្លួនឯង ប្រឹងប្រែងដុសខាតតាំងពីកុមារភាពដល់ធំពេញវ័យ និងជារៀងរហូត។ ត្រូវចាំថា “មនុស្សគ្មានទីបញ្ចប់ឡើយសម្រាប់ការសិក្សារបស់ខ្លួន មិនថានៅក្នុងកាលៈទេសៈណា ឬពេលណាក៏ដោយ” ការសិក្សាគឺជាកាព្វកិច្ចរបស់មនុស្សគ្រប់គ្នា ដែលមិនអាចខ្វបានឡើយ។ ក្នុងការណីដែលមនុស្សខ្វះខាតនូវការអប់រំ នោះសម្បជញ្ជៈ ការគិត និងគតិផ្សេងៗ ត្រូវបានធ្លាក់ចុះយ៉ាងច្រើន ហើយមនុស្សអាចនឹងទៅប្រព្រឹត្តិរឿងមិនល្អជាបន្តបន្ទាប់ ដោយសារតែមនុស្សខ្វះនូវបញ្ញា ឬគតិបណ្ឌិតនោះឯង។

ជាហេតុផលដ៏សាមញ្ញមួយ ដែលមនុស្សមួយចំនួនដាក់លេសទៅលើការសិក្សាអប់រំថា “សិក្សាគ្មានបានអ្វីមកវិញទេ គឺមិនដូចការរកសុីជួញដូរឡើយ”។ ដោយសារតែហេតុផលល្ងីល្ងើមួយនេះ ទើបបណ្តាលឲ្យបាត់បង់នូវធនធានមនុស្សយ៉ាងច្រើនសន្ធឹកក្នុងប្រទេសកម្ពុជាយើង ដោយសារតែឪពុកម្តាយមួយចំនួនយល់ខុស ព្រោះជឿលើបញ្ហានេះ ដោយសារតែគាត់បានមើលហេតុផលត្រឹមភ្នែកទទេ មិនបានគិតឲ្យសុីជម្រៅថា អ្វីជាចំណេះដឹង និង អ្វីដែលហៅថាទ្រព្យសម្បត្តិ? ការពិតចំណេះដឹង គឺវាវិសេសវិសាលជាងទ្រព្យសម្បត្តិទៅទៀត ព្រោះចំណេះដឹងគឺអាចបង្កើតអ្វីៗបានទាំងអស់ មិនត្រឹមតែជាទ្រព្យសម្បត្តិតែម្យ៉ាងណាឡើយ។

ហេតុដូចបានពោលខាងលើនេះ ចូរឈប់យកហេតុផលល្ងិតល្ងង់វាយតម្លៃលើការសិក្សាដោយខ្វះការពិចារណាទៀត ព្រោះអាចនឹងនាំឲ្យបាត់បង់នូវចំណេះដឹង និងធនធានមនុស្សពិតប្រាកដ។ “ចំណេះដឹង គឺជាទ្រព្យសម្បត្តិវិសេសវិសាលរបស់មនុស្ស”៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ចែករំលែក
អត្ថបទ​មុនសិក្សាស្វែងយល់អំពីប្រទេសឥណ្ឌា (India)
អត្ថបទ​បន្ទាប់លោក ស៊ុន យ៉ា​ត​សេន៖ ទុក​ឲ្យ​ចិន​ដេកលក់​ចុះ បើ​កាលណា​ចិន​ភ្ញាក់ឡើង ពិភពលោក​នឹងមាន​ភ័យ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here