រូបភាព ៥ ស្លឹក ដែលបង្ហាញអំពីវប្បធម៌ដ៏រុងរឿងនិងគ្រឹះរឹងមាំនៃអាណាចក្រខ្មែរ

0
816

ក្នុងនាមយើងជាកូនខ្មែរ គឺពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបុព្វបុរសនិងដូនតាខ្មែរយើងបានបន្សល់ទុកនូវគ្រឹះអរិធម៌ និង វប្បធម៌ជាច្រើនសម្បូរបែបមកដល់ពេលបច្ចុប្បន្ន។ ថ្ងៃនេះ គេហទំព័រចំណេះដឹងគ្រប់ទីន្លែង ចង់បង្ហាញ់អំពីរូបភាព ៥ ស្លឹក ដែលបង្ហាញអំពីវប្បធម៌ ក៏ដូចជាអរិយធម៌ខ្មែរ ប្រពៃណីទំនៀមទម្លាប់ ជាដើម។

១. សាសនា

 

គ្រឹះដ៏រឹងមាំនៃជំនឿ និង សាសនា បានចាក់ឫស្សយ៉ាងជ្រៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរ ដើម្បីគោរពប្រតិបត្តិតាមឱវាទរបស់ព្រះពុទ្ធសាសនា រហូតបានចែងក្នុងច្បាប់រដ្ឋថា “សាសនាព្រះពុទ្ធ គឺជាសាសនារបស់រដ្ឋ” ។

​២. ប្រាសាទអង្គរធំ 

ប្រាសាទអង្គរធំ (Angkor Thom) គឺជាសំណង់ដ៏អស្ចារ្យធំធេងរបស់ ព្រះបាទជ័យវរ្ម័នទី៧ ដែលបានបន្សល់ទុកឲ្យកូនចៅខ្មែរគោរព និងសិក្សាស្រាវជ្រាវអំពីអរិយធម៌ វប្បធម៌ និងអក្សរសាស្ត្រជាដើម។ តាមចំលាក់នៃប្រាសាទដ៏ធំមួយនេះបានកត់ត្រានូវរឿងរ៉ាវជាច្រើន ដូចជាការរស់នៅ អក្សរសាស្ត្រ សាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងការធ្វើចម្បាំងនិងសត្រូវផ្សេងៗជាច្រើនទៀត។

៣. ប្រាសាទព្រះវិហា

ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​ ៤០៥​ គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ ​១០៨ ​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។

ប្រាសាទ​ព្រះវិហារ ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ” មាន​ន័យ​ថា​ “អំណាច​នៃ​ភ្នំ” ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំលុង​ចុង​សតវត្សរ៍ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ ព្រះ​នាម​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​។ ប្រាសាទ​ព្រះ​វិហារ​ ធ្លាប់បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់​សេចក្ដី​ពី​តុលាការអន្តរជាតិ​ក្រុង​ទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ សម្តេច នរោត្តម សីហនុ។

៤. ក្រុងភ្នំពេញ

ភ្នំពេញ (Phnom Penh) គឺជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានចំនួនប្រជាជន ប្រហែល ២លាននាក់ នៅក្នុងឆ្នាំ ២០១៧។ ហើយទីក្រុងភ្នំពេញ គឺជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិ្ជកម្ម និង ឧស្សាហកម្ម លេខមួយនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ទីក្រុងភ្នំពេញ គឺជាប្រជុំជន ប្រមូលផ្តុំដោយមនុស្សម្នាជាច្រើនកុះកររស់នៅ និងជាបេះដូងដ៏សំខាន់របស់ប្រទេសកម្ពុជាផងដែរ។

៥. ប្រាសាទអង្គរវត្ត 

ប្រាសាទអង្គរវត្ត (Angkor Wat) ស្ថិតនៅក្នុងខេត្តសៀមរាប មានទីតាំងស្ថិតនៅ​ភាគខាង​ជើងនៃ​ក្រុង​សៀមរាប។ ក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាម​ផ្លូវ​កូម៉ៃ ឬផ្លូវសាលដឺហ្គោល។ វាជាប្រជុំ​អគារប្រាសាទ​ព្រហ្មញ្ញសាសនា​ធំ​បំផុត​ និង​វិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសា​ទ​ត្រូវ​បាន​កសាង​ឡើង​ដោយសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំ​ចម្បង​អស្ចារ្យ​និងមានឈ្មោះ​ល្បី​ល្បាញ​រន្ទឺ​សុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ សាងសង់ឡើង នៅ​ដើម​សតវត្ស​រ៍ទី១២ នៅយសោធរបុរៈ (សម័យបច្ចុប្បន្នអង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទ​តំណាង និងព្រះសុសាន​ចុងក្រោយ​របស់​ព្រះអង្គ​។​ តាមការសន្និដ្ឋាន ប្រាសាទអង្ករ កសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ក្រោយមកជាទីសក្ការៈបូរជារបស់ប្រជាពនរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ។

ប្រាសាទអង្គរ គឺជាប្រាសាទដែល​មានគ្រឹះរឹងមាំ និងគង់វង្សនៅ​ល្អ​បំផុត។ ហើយជាប្រាសាទតែមួយគត់ ដែលបានបន្សល់​ទុកនូវ​មជ្ឈ​មណ្ឌលសាសនាដ៏សំខាន់​មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន (ដំបូង​ព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ ក្រោយមកពុទ្ធនិយម)។ ប្រាសាទ​នេះ​ស្ថិតនៅក្នុង​រចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែ។ វាបាន​ក្លាយ​​ជានិមិត្តរូបរបស់ប្រទេសកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាព​តំណាង​ប្រទេសជាតិខ្មែរ និងវាក៏ជាការទាក់ទាញ​ពួកអ្នកទេសចរណ៍​សំខាន់​របស់​​ប្រទេសនេះផងដែរ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here