ជីវប្រវត្តិរបស់ Stephen W. Hawking អ្នករកឃើញរណ្តៅ​ខ្មៅក្នុងលំហរ

0
369

ស្តេ​ហ្វិ​ន ហក​ឃី​ង (Stephen W. Hawking) មានកំណើត​នៅ​អុក​ស្វើ​ត (Oxford)។ គាត់​បាន​រៀន​ខាង​មេកានិច និង​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ​អុក​ស្វើ​ត (University of Oxford) ដោយ​ទទួលបាន​បរិញ្ញាបត្រ​នៅ​ឆ្នាំ ១៩៦២ ហើយ​បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ដ (University of Cambridge) នៅ​ឆ្នាំ ១៩៦៦​។​

Image result for Stephen W. Hawking​គាត់​ត្រូវបាន​គេ​បោះឆ្នោត ​ជ្រើសតាំង​ជា​សមាជិក​នៃ​ក្រុម​ស្រាវជ្រាវ​ក្នុង​មហាវិទ្យាល័យ ហ្គុ​ង​វី​ល (Gonville)  និង ខេ​អ៊ើ​ស (Caius) នៃ​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ដ (Cambridge)​។ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៦០ ហក​ឃី​ង បាន​ឆ្លង​ជម្ងឺ​ស្វិតដៃជើង​និង​ក្រិន​ស្បែក​មួយ​ចំហៀង (amyotrophic lateral sclerosis) ដែលជា​ជម្ងឺ​ខូច​ស​សៃ​ប្រសាទ ​និង​សាច់ដុំ (degenerative neuromuscular disease) មិនអាច​ព្យាបាល​បាន​។ ទោះបីជា​ជម្ងឺ​នោះ បាន​វាយប្រហា​លើ​អា​វៈយ​វៈ​របស់គាត់​យ៉ាងណា ក៏​គាត់​នៅតែ​បន្តការងារ​ដោយ​មិន​សម្រាក ឬបញ្ឈប់ឡើយ​។​

​ការងារ​របស់គាត់ ផ្តោត​សំខាន់​លើ​ការសិក្សា​ពី​បាតុភូត​រូបវិទ្យា​នៃ​អន្លង់​ខ្មៅ (black holes) ដែលជា​រណ្តៅ​នៅក្នុង​លំហ​អាកាស​ខាងក្រៅ​ ដែល​នៅ​ទីនោះ​ដែន​ទំនាញ​ការពារ​មិន​ឲ្យ​មាន​អ្វី​ទាំងអស់​សូម្បីតែ​ពន្លឺ​។​

​នៅ​ឆ្នាំ​១៩៧១ ហក​ឃី​ង បាន​លើកឡើងថា​រណ្តៅ​ខ្មៅ​តូចៗ​ទាំងនោះ ប្រហែលជា​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ព្រឹត្តិការណ៍​នៃ​បាតុភូត ប​ន្ទុះ​ប៊ី​កបាំង (Big Bang) នៃ​សកល ដែលជា​បាតុភូត​នៃ​ការផ្ទុះ​ដុំថ្ម​មួយ​ដ៏​ធំ​ដំបូង​និង​បង្កើតបានជា​ភព​ផ្សេងៗ​កាលពី​ប្រមាណ ​១៥​ពាន់​លាន​ឆ្នាំមុន​មក​ម្លេ៉ះ។ វត្ថុ​ទាំង​នោះគេ​ហៅថា រណ្តៅ​ខ្មៅ​តូច (mini black holes) ដែលមាន​លក្ខណៈ​សម្គាល់​ដោយ​ម៉ាស់​ដ៏​ធំ​រប​ស់វា និង​មាន​ដែន​ទំនាញ​គោរព​តាមច្បាប់​នៃ​ដែន​ទំនាញ​សកល ហើយ​បំនែក​តូច​ឯ​កត្តា​របស់​វា​អនុលោម​តាម​ទ្រឹស្តី​នៃ​មេកានិច​កង់​តូ​ម (Quantum mechanics) ជា​ទ្រឹស្តី​នៃ​អាតូម​ដែលមាន​អេ​ឡិច​ត្រុ​ង​វិល​ជុំវិញ​ជា​រង្វង់​រាង​អេ​លី​ប​។

រណ្តៅ​ខ្មៅ (the black holes)

​នៅ​ឆ្នាំ ១៩៧៤ ហក​ឃី​ង ​បាន​ស្នើឡើង ដោយ​ផ្អែកលើ​ការ​ទស្សន៍ទាយ​តាម​ទ្រឹស្តី​កង់​តូ​ម​ថា រណ្តៅ​ខ្មៅ បញ្ចេញ​ភាគល្អិត​តូចៗ​ដែលជា​បំណែក​នៃ​អាតូម​។ ប្រសិនបើ​ប្រូ​តុង និង​អ៊ីយ៉ុង​ដែល​មិនមែនជា​ប្រូ​តុង​ទាំងនោះ អាច​គេច​ចេញពី​ដែន​ទំនាញ​នៃ​រណ្តៅ​ខ្មៅ​បាន អ៊ីយ៉ុង​ទាំង នោះ​នឹង​បញ្ចេញ​ថាមពល​ផូ​តុង ដែលជា​ថា​មល​ចេញពី​រណ្តៅ​ខ្មៅ​។ ហើយ​នៅពេលដែល​បាតុភូត​នេះ​កើតមាន​ញឹកញាប់ រណ្តៅ​ខ្មៅ​នឹង​ហួតហែង​អស់ទាំង​ម៉ាស់​និង​ថាមពល​របស់​វា​នៅ​ថ្ងៃ​ណាមួយ​។

​ស្នាដៃ​របស់ ហក​ឃី​ង បាន​ជំរុញ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង ក្នុងការ​បង្កើត​ទ្រឹស្តី​ជាច្រើន និយាយ​ពី​លក្ខណៈ​នៃ​រណ្តៅ​ខ្មៅ ដែល​ពីមុន​មិនមាន​នរណា​ដឹង​ទាល់តែសោះ​ថា​វា​ជា​វត្ថុ​អ្វី​។ ការងារ​របស់គាត់ ពិត​មាន​សារៈសំខាន់  ដោយ​វា​បានបង្ហាញ​បានបង្ហាញ​នូវ​ទំនាក់ទំនង​ជាមួយ​ច្បាប់​នៃ​ថាមពល​កំដៅ ទែ​ម៉ូ​ឌីណាមិច (Thermodynamique) និង​ទ្រឹស្តី​កង់​តូ​ម​។

ប​ន្ទុះ​ប៊ី​កបាំង (Big Bang) នៃ​ការបង្កើត​សកលលោក ១៥​ពាន់​លាន​ឆ្នាំមុន​

​ការចូលរួមចំណែក​នៅ​ក្នុង​វិស័យ​រូបវិទ្យា​របស់ ហក​ឃី​ង បានធ្វើ​ឲ្យ​គាត់ទទួលបាន​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​បំផុត​។ ឆ្នាំ១៩៧៤ Royal Society (​រាជបណ្ឌិតសភា​) បាន​ជ្រើសតាំង​គាត់ ជា​សមាជិកសមាគម​ស្រាវជ្រាវ​ដែលមាន​អាយុ​ក្មេង​ជាងគេ​បំផុត​។ គាត់​បាន​ក្លាយជា​សាស្ត្រាចារ្យ​រូបវិទ្យា​ខាង​ដែន​ទំនាញ នៅ​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ដ នៅ​ឆ្នាំ​១៩៧៧ ហើយ​នៅ​ឆ្នាំ​១៩៧៩ ត្រូវបានតែងតាំង​ជា​សាស្ត្រាចារ្យ​កម្រិត​ខ្ពស់​ផ្នែក​គណិតវិទ្យា (Lucasian Professorship of Maths) ដែលមាន​ឋានៈ​ដូចនឹង​លោក ​ញូ​តុ​ន​ ដែរ។

វណ្ណ​កម្ម​របស់គាត់​រួមមាន “​រចនាសម្ព័ន្ធ​ខ្នាត​ធំ​នៃ​លំហ​អាកាស​” (The Large Scale Structure of Space-Time) នៅ​ឆ្នាំ ១៩៧៣ ដោយ​សហ​និពន្ធ​ជាមួយ​លោក អេ​លី​ស (G.F.R Ellis) “​លំហ និង ​ទំនាញ​ដ៏​អស្ចារ្យ​” (Sperspace and supergravity) នៅ​ឆ្នាំ​១៩៨១ “​សកលលោក​ដំបូង​បំផុត​” (The Very Early Universe)​នៅ​ឆ្នាំ ១៩៨៣ និង​សៀវភៅ​ដែល​លក់ដាច់​បំផុត “​ប្រវត្តិ​សង្ខេប​ចាប់ពី​ប​ន្ទុះ​ប៊ី​កបាំង​ដល់​ការបង្កើត​រណ្តៅ​ខ្មៅ (A brief History: From the Big Bang to Black Holes) នៅ​ឆ្នាំ ១៩៨៨៕

ប្រភព៖ CEN សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here