ដំណឹងដ៏ក្រៀមក្រំ! លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករល្បីល្បាញរបស់ខ្មែរ បានទទួលមរណៈភាពហើយ

0
342

លោក វណ្ណ ម៉ូលីវណ្ណ ជាស្ថាបត្យករខ្មែរដ៏ល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង ១៩៦០។ កំពូលស្ថាបត្យកម្មខ្មែររូបនេះ ក៏បានបន្សល់ទុកស្នាដៃជាច្រើនដូចជា វិមានឯករាជ្យ សាលសន្និសីទចតុមុខ ស្តាតអូឡាំពិក និងអាគារសំខាន់ផ្សេងៗមួយចំនួនទៀត ដូចជាសាលមហោស្រពជាតិព្រះសុរាម្រឹត,សំណង់ផ្ទះ១០០ខ្នង វិមាន រដ្ឋ ចម្ការមន សកលវិទ្យាល័យភូមិន្ទ វិទ្យាស្ថានភាសាបរទេស និងប្លង់វត្តអារាម ថែមទាំងស្ថានទូតខ្មែរនៅបរទេសជាច្រើនថែមទៀត។

ប៉ុន្តែបើយោងបើ​តាម លោក ឯកឧត្តម ហង្ស ពៅ (អគ្គនាយករងអាជ្ញាធរជាតិអប្សរា) បានបញ្ជាក់ប្រាប់ CNC ថា “លោក វណ្ណ ម៉ូលីវណ្ណ បាន​ទទួល​មរណភាព​ហើយ នាវេលាព្រឹក ម៉ោង ០៩: ៤៥ នាទី ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ នេះទៅហើយ” ។

គួរបញ្ជាក់ដែរថា ស្ថាបត្យករដ៏ល្បីល្បាញរបស់ខ្មែររូបនេះ បានទទួលមរណៈភាពនៅជន្មាយុ ៩១ឆ្នាំ ដោយរោគាពាធ និងដោយសារ​ជំងឺ​របស់​លោក​មាន​សភាពធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះបាន។ លោក វណ្ណ ម៉ូលីវណ្ណ មានដើតកំណើត នៅក្នុងស្រុករាម ខេត្ត កំពត លោកបានកើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦។

យើងខ្ញុំជាកូនចៅ ជាពលរដ្ឋកម្ពុជាទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងការបាត់បង់នូវវីរៈជនខ្មែរមួយរូបទៀត ដែលមានស្នាដៃកសាងបុព្វហេតុជាតិកន្លងមកនេះ និងជាកិច្ចអភិវឌ្ឍសង្គមជាតិយ៉ាងច្រើនក្រៃលែង។ ជាពិសេស សូមរំលឹកដឹងគុណនូវការខិតខំរបស់លោក ដើម្បីប្រជាជនខ្មែរ និងប្រទេសកម្ពុជាទាំងមូល៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ចែករំលែក
អត្ថបទ​មុនលោក វីល្លៀម សេកស្ពៀ អ្នកនិពន្ធដ៏ល្បីល្បាញរបស់អង់គ្លេស
អត្ថបទ​បន្ទាប់វេទមន្តនៃការកត់សម្គាល់អារម្មណ៍របស់អ្នករាល់ថ្ងៃ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here