១០ ទស្សនៈដ៏មានឥទ្ធិពល របស់កំពូលអធិរាជសង្គ្រាមចិន ស៊ុន អ៊ូ (Art Of The War)

0
739

ស៊ុន អ៊ូ (Sun Tzu) គឺជាឈ្មោះមេទ័ពដ៏ល្បីល្បាញខាងកលយុទ្ធ សឹកសង្គ្រាម ច្បាំងមិនដែលចាញ់សត្រូវម្តងណាឡើយ។ លោក កើតនៅឆ្នាំ (544 BC –  496 BC)។ ក្រោយពីគាត់ស្លាប់បាត់ទៅ គាត់ក៏បានបន្សល់ទុកនូវទ្រឹស្តីទាក់ទងនឹងនយោបាយ ការគ្រប់គ្រងជាតិ និងក្បួនសឹក ស៊ុនជឺ ដែលល្បីល្បាញពាសពេញពិភពលោកផងដែរ។

សម្រាប់ថ្ងៃនេះ គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង នឹងបង្ហាញពីគំនិតទស្សៈរបស់គាត់ទាំង ១០ឃ្លា ដូចតទៅ៖

1. បើអ្នកនៅឆ្ងាយពីសត្រូវចូរឱ្យគាត់ជឿថាអ្នកនៅជិត។

2. មនុស្សគ្រប់រូបអាចមើលឃើញយុទ្ធសាស្រ្តទាំងនេះដែលខ្ញុំយកឈ្នះ ប៉ុន្តែអ្វីដែលគ្មាននរណាមើលឃើញនោះ គឺយុទ្ធសាស្ត្រដែលជ័យជម្នះបានដោយការប្រែប្រួល។

3. ឱកាសដើម្បីការពារខ្លួនយើង ប្រឆាំងនឹងការបរាជ័យ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់យើង ប៉ុន្តែឱកាសនៃការកម្ចាត់សត្រូវរបស់យើង គឺត្រូវបានផ្តល់ដោយសត្រូវផ្ទាល់តែម្តង។

4. ដើម្បីប្រយុទ្ធប្រឆាំង និងយកឈ្នះរាល់ការប្រយុទ្ធរបស់យើង មិនមែនជាឧត្ដមភាពកំពូលទេ។ ឧត្តមភាពកំពូល គឺមាននៅក្នុងការបំបែកភាពធន់របស់សត្រូវដោយគ្មានការប្រយុទ្ធគ្នាបង្ហូរឈាម។

5. អ្នកណាដែលអាចដឹងអំពីពេលដែលគាត់អាចប្រយុទ្ធ ហើយនៅពេលដែលគាត់មិនអាចចេញប្រយុទ្ធ ទើបគាត់ទទួលបានជ័យជំនះ។

6. មេទ័ពល្អ គឺជាមេទ័ពមានមេត្តាករុណា ហើយមិនយកចិត្តទុកដាក់នឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើយ។

7. ស្គាល់ពីខ្មាំងសត្រូវរបស់ខ្លួនឯង ស្គាល់ច្បាស់ពីខ្លួនឯង ទោះបីច្បាំង ១០០ដង នឹងឈ្នះទាំង ១០០ដង។

8. ជាទូទៅជ័យជម្នះ គឺតែងកើតមានក្នុងកងទ័ពដែលបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញ និងបានឆ្លងកាត់ការបណ្តុះបណ្តាល។

9. សិល្បៈកំពូលនៃសង្រ្គាម គឺដើម្បីបង្ក្រាបសត្រូវដោយគ្មានការប្រយុទ្ធគ្នា។

10. ប្រសិនបើអ្នកដឹងសត្រូវ និងដឹងពីខ្លួនអ្នក អ្នកមិនចាំបាច់ភ័យខ្លាចលទ្ធផលនៃការប្រយុទ្ធទេ គឺសង្ឃឹម ១០០% អ្នកនឹងឈ្នះ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here