កំពូលទស្សនៈទាំង ១០ ដែលមានឥទ្ធិពលសម្រាប់ការអប់រំខ្លាំងក្លាបំផុត

0
1079

ការសិក្សាអំពីទស្សនៈផ្សេងៗរបស់បុគ្គលល្បីល្បាញ អ្នកដែលមានកម្រិតវិជ្ជាខ្ពង់ខ្ពស់ ឬអ្នកដែលមានគតិបណ្ឌិតគឺ អាចនឹងជួយផ្លាស់ប្តូរការគិត និងជីវិតរបស់យើងបានយ៉ាងពិតប្រាកដ។ ជាក់ស្តែង ដូចជាការផ្តោលលើការអានសៀវភៅជាដើម ដែលជាដើមចមបង្កើននូវចំណេះដឹងជាច្រើន ដែលលើសពីអ្វីដែលយើងបានគិតទៅទៀត។ សម្រាប់ថ្ងៃនេះ គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង នឹងលើកយកទស្សនៈទាំង ១០ ដែលមានឥទ្ធិពលសម្រាប់ការសិក្សា និងអប់រំបំផុត ចែកចូលដល់ប្រិយមិត្តអ្នក៖

10. ការអប់រំ គឺជាអាវុធដ៏មានឥទ្ធិពលបំផុតដែលអ្នកអាចប្រើដើម្បីផ្លាស់ប្តូរពិភពលោក។ (Nelson Mandela)

Related image

9. ការអប់រំ គឺជាលិខិតឆ្លងដែនទៅថ្ងៃអនាគត, សម្រាប់ថ្ងៃស្អែក ជាកម្មសិទ្ធិរបស់អ្នកដែលត្រៀមខ្លួនសម្រាប់ថ្ងៃនេះ។ (Malcolm X)

Image result for Malcolm X

8. ការវិនិយោគលើចំណេះដឹង គឺជាការវិយោគដែលផ្តល់ផលប្រយោជន៍ល្អបំផុត។ (Benjamin Franklin)

Image result for Benjamin Franklin

7. ការអប់រំ គឺជាអ្វីដែលនៅសល់ក្រោយពេលនរណាម្នាក់ភ្លេចនូវអ្វីដែលបានរៀននៅក្នុងសាលារៀន។ (Albert Einstein)

Related image

6. មុខងារនៃការអប់រំ គឺជាការបង្រៀនដល់មនុស្សម្នាក់ឲ្យចេះគិតយ៉ាងស៊ីជម្រៅនិងគិតពិចារណា។ ភាពវៃឆ្លាតបូកនិងការសង្កេតនោះគឺ ជាគោលដៅនៃការអប់រំពិត។ (Martin Luther King, Jr.)

Image result for Martin Luther King, Jr.

5. ខ្ញុំជាផ្នែកមួយនៃអ្វីគ្រប់យ៉ាងដែលខ្ញុំបានអាន។ (Theodore Roosevelt)

Image result for Theodore Roosevelt

4. ខ្ញុំគ្មានទេពកោសល្យពិសេសអ្វីនោះទេ ខ្ញុំគ្រាន់តែចង់ដឹងចង់ឃើញតែប៉ុណ្ណោះ។ (Albert Einstein)

Related image

3. ការអប់រំ មិនមែនជាការរៀបចំសម្រាប់ជីវិតទេ។ ការអប់រំគឺជាជីវិតផ្ទាល់ខ្លួន។ (John Dewey)

Related image

2. ចំណេះដឹង គឺជាអំណាច។ ព័ត៌មានត្រូវបានដោះស្រាយ។ ការអប់រំ គឺជាការបង្ហាញពីវឌ្ឍនភាពនៅក្នុងសង្គមគ្រប់សង្គមនៅក្នុងគ្រួសារទាំងអស់។ (Kofi Annan)

Related image

  1. ត្រូវបង្កើតចំណង់ចំណូលចិត្តសម្រាប់ការសិក្សា។ បើសិនអ្នកធ្វើដូច្នោះ អ្នកនឹងមិនឈប់លូតលាស់ទេ។ (Anthony J. D’Angelo)

Image result for Anthony J. D'Angelo

 

ប្រភព៖ Brainyquote កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here