ដូចម្តេចដែលហៅថា “សង្គមវិទ្យា” និង “វិទ្យាសាស្ត្រ​សង្គម” ?

0
711

ការសិក្សាអំពីជីវិត ការរស់នៅ សង្គម និងផ្នែកផ្សេងៗទៀតគឺ មានលក្ខណៈខុសប្លែកពីគ្នាណាស់។ កាលពីគ្រាមុនយើងក៏ធ្លាប់បានលើបង្ហាញអំពីការសិក្សាតាមបែបទស្សនវិជ្ជា ម្តងរួមមកហើយ តែនៅពេលនេះ ចំណេះដឹងគ្រប់ទីកន្លែង នឹងសិក្សាបង្ហាញបន្ថែមអំពីពាក្យថា “សង្គមវិទ្យា” ម្តង។

Related image

ជាដំបូងនេះ យើងត្រូវយល់ពីពាក្យ “សង្គមវិទ្យា” និង “វិទ្យាសាស្ត្រ” ជាមុនសិន។ ការកំណត់ផ្សេងគ្នា ទៅលើនិយមន័យសង្គមវិទ្យា៖

  • សង្គមវិទ្យា គឺជាការសិក្សាអំពីសង្គម ឬបាតុភូតរបស់សង្គម។
  • កម្មវត្ថុសិក្សាសង្គមវិទ្យា គឺអន្តរកម្មនៃទស្សនៈរបស់មនុស្ស។
  • សង្គមវិទ្យា គឺជាទស្សនៈអំពីអន្តរកម្មមនុស្ស និងទំនាក់ទំនងមនុស្សលក្ខណៈ និងផលវិបាករបស់គេ។
  • សង្គមវិទ្យា ត្រូវបានកំណត់ជាសរីរាង្គពុទ្ធិវិទ្យាសាស្រ្តអំពីទំនាក់ទំនងមនុស្ស ។
  • សង្គមវិទ្យា សិក្សាអំពីអាកប្បកិរិយានៃមនុស្សដែលនៅក្នុងក្រុម ឬបក្ស។
  • សង្គមវិទ្យា ស្វែងរករបកគំហើញថ្មី នៃគោលការណ៍សម្ព័ន្ធភាព និងការបញ្ជានៅក្នុងរចនាសម្ព័ន្ធសង្គម។ ឯវិទ្យាសាស្ត្រវិញ ត្រូវបានគេឲ្យនិយមន័យថា អង្គនៃពុទ្ធិដែលមានលក្ខណៈជាប្រព័ន្ធ។ មនុស្ស គឺជាសត្វដែលមានវិចារណញ្ញាណ អាចទទួលយកបាននូវពុទ្ធិនេះ។ ពុទ្ធិ គឺជាបទពិសោធន៍របស់មនុស្ស។ ទម្រង់ និងវិធីសាស្ត្រ​ខ្លះៗនៃពុទ្ធិរបស់មនុស្ស រួមមាន បទពិសោធន៍រួម បទពិសោធន៍នៃវិចារណញ្ញាណ និងអព្ភន្តរញ្ញាណ (Common Experience, Rational Perception and Intuition )។
  • បទពិសោធន៍រួម គឺជាពុទ្ធិដែលមានគ្រប់បុគ្គលទាំងអស់ ដូចជា ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងសាសនា។
  • បទពិសោធន៍នៃវិចារណញ្ញាណ គឺជាប្រព័ន្ធ និងជាទម្រង់នៃបញ្ញាញាណរបស់មនុស្ស ដែល ត្រូវបានគេរៀបចំឡើង ។
  • អព្ភន្តរញ្ញាណ គឺជាពុទ្ធិថ្នាក់ខ្ពស់ ដែលមានទម្រង់ជាទស្សនវិជ្ជាគឺការឈានទៅរកហេតុផល និងការយល់ដឹងរួម។ ជារួម ពុទ្ធិ គឺជាសមាសធាតុដែលបានមកពីបទពិសោធន៍ទាំងបីខាងលើ។ វិទ្យាសាស្ត្រ គឺជាពុទ្ធិដែលមានលក្ខណៈច្បាស់លាស់ និងមានលក្ខណៈជាប្រព័ន្ធ។ វាផ្តល់នូវពុទ្ធិដ៏ត្រឹមត្រូវនិងច្បាស់លាស់ ដោយការរកឃើញនូវកម្មវត្ថុនៃតថភាពរបស់ធម្មជាតិ ។ សង្គមវិទ្យា គឺជាវិទ្យាសាស្ត្រដែលមានលក្ខណៈជាប្រព័ន្ធនៃការសិក្សាអំពីឥរិយាបទរបស់សង្គមមនុស្ស។ ដូចគ្នានឹងអ្នកវិទ្យាសាស្ត្រផ្សេងៗទៀតដែរ សង្គមវិទូបានប្រើប្រាស់វិធីសាស្ត្រ ដើម្បីសិក្សានូវប្រធានបទដែលពូកគេមានការចាប់អារម្មណ៍ ។ ហើយសង្គមវិទ្យា ក៏ជាវិទ្យាសាស្ត្រដែលសិក្សាអំពីការប្រែប្រួលសង្គមផងដែរ។ សង្គមវិទ្យា ក៏ដូចជាវិទ្យាសាស្ត្រដទៃទៀតដែរ គឺជាមុខវិជ្ជាដែលសិក្សាពីបញ្ហា។ មុខវិជ្ជានេះ ហ្វឹកហ្វឺនបញ្ហារបស់មនុស្ស បណ្តុះស្មារតីនៃការអង្កេត និងការរីកចម្រើនរបស់មនុស្សនៅក្នុងទស្សនៈវិស័យនៃវិទ្យាសាស្ត្រ។ សង្គមវិទ្យា គឺជាវិទ្យាសាស្ត្រមួយដែលមានលក្ខណៈប្រសើរក្នុងការសម្របសម្រួលជាងវិទ្យាសាស្ត្រសង្គមទាំងឡើយ។ លោក Georges Gurvitch បានសរសេរថា “សង្គមវិទ្យាជាវិទ្យាសាស្ត្រដែលបោះជំហានទៅមុខ ឬយ៉ាងហោចណាស់ជាវិទ្យាសាស្ត្រដែលប្រែប្រួលទៅតាមវិបត្តិសង្គមនីមួយៗ ទោះមានទំហំប៉ុនណាក៏ដោយ ” ( La sociology est une science qui fait des bonds, ou au moins fouctue, avec chaque crise sociale de quelques envergures )។ ចំណែកលោក Raymond Aron វិញបានសរសេរថា៖ “សង្គមវិទ្យាហាក់បីដូចជាវិទ្យាសាស្ត្រមួយបែបដែលស្រាវជ្រាវមិនឈប់ឈរទៅរកលក្ខណៈ របស់ខ្លួន ” ( La sociologie parait étre caractérisée par une perpétuelle recherché d’elle-méme ) ។ ដូច្នេះ សង្គមវិជ្ជាសិក្សារាល់ផ្នែក និងរាល់វិស័យនៃបាតុភូតរបស់សង្គម គឺចាប់អារម្មណ៍ទៅលើការសិក្សាអំពីទម្រង់ផ្សេងៗនៃទំនាក់ទំនងរវាងបុគ្គលក្នុងសង្គម ហើយវាគឺជាការសិក្សានូវលក្ខណៈទាំងឡាយនៃបាតុភូតសង្គម ក្នុងជំហានផ្សេងៗនៃបដិវត្តន៍សង្គមដែលមានការទាក់ទងនឹងវិទ្យាសាស្ត្រ ៕

អត្ថបទដកស្រង់៖ My Album For Cambodia កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here