តើនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ មានប៉ុន្មានរូប ចាប់ពីឆ្នាំ ១៩៤៥ ដល់បច្ចុប្បន្ន?

0
804

នាយករដ្ឋមន្ត្រី​​នៃព្រះរាជាណាចក្រកម្ពុជា​ គឺជាអ្នកដឹកនាំរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ចាប់តាំងពី១៩៤៥ មកដល់ពេលបច្ចុប្បន្ន កម្ពុជាបានឆ្លងកាត់របបជាច្រើនហើយក៏ដូចជាអ្នកដឹកនាំប្រទេសផងដែរ។ នាយករដ្ឋមន្ត្រី​​កម្ពុជាមាន ៣៦រូប ដែលប្រជាជនកម្ពុជាខ្លះមិនទាន់ស្គាល់អស់នៅឡើយ។ ថ្ងៃនេះគេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង សូមលើកបង្ហាញជូនប្រិយមិត្តដើម្បីជាចំណេះដឹងបន្ថែមដូចតទៅ៖

  • សម្តេចព្រះបាទនរោត្ដម សីហនុ  ឆ្នាំកំណើតនិងមរណភាព (១៩២២ – ២០១២) ជានាយករដ្ឋមន្ត្រីចាប់ពី ១៨ មីនា ១៩៤៥ ដល់ ១២ សីហា ១៩៤៥។
  • សឺង ង៉ុកថាញ់ ឆ្នាំកំណើតនិងមរណភាព (១៩០៨–១៩៧៧)​ ជានាយករដ្ឋមន្ត្រីចាប់ពី ១៤ សីហា ១៩៤៥ ដល់ ១៦ តុលា ១៩៤៥។
  • ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ឆ្នាំកំណើតនិងមរណភាព (1909–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ១៧ តុលា ១៩៤៥ ដល់ ១៥ ធ្នូ ១៩៤៦។
  • ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ (អង្គអេង) យុត្តិវង្ស ឆ្នាំកំណើតនិងមរណភាព (1913–1947) ជានាយករដ្ឋមន្ត្រីចាប់ពី ១៥ ធ្នូ ១៩៤៦ ដល់ ១៥ កក្កដា ១៩៤៧។
  • ព្រះអង្គស៊ីសុវត្ថិ វ័ឆ្ឆាវង្ស ឆ្នាំកំណើតនិងមរណភាព (1891–1972) ជានាយករដ្ឋមន្ត្រីចាប់ពី ២៥ កក្កដា ១៩៤៧ ដល់ ២០​ កុម្ភៈ ១៩៤៨។
  • ឈាន វ៉ម​ ឆ្នាំកំណើតនិងមរណភាព(1916–2000) ជានាយករដ្ឋមន្ត្រីចាប់ពី ២០ កុម្ភៈ ១៩៤៨ ដល់ ១៤ សីហា ១៩៤៨។
  • សម្តេច ប៉ែន នុត ឆ្នាំកំណើតនិងមរណភាព(1906–1985)​ ជានាយករដ្ឋមន្ត្រីចាប់ពី ១៥ សីហា ១៩៤៨ ដល់​ ២១ មករា ១៩៤៩។
  • យ៉ែម សំបូរ ឆ្នាំកំណើតនិងមរណភាព(1913–1989) ជានាយករដ្ឋមន្ត្រីចាប់ពី ១២​ កុម្ភៈ ១៩៤៩ ដល់ ២០ កញ្ញា ១៩៤៩។
  • អៀវ កើស ឆ្នាំកំណើតនិងមរណភាព(1905–1950) ជានាយករដ្ឋមន្ត្រីចាប់ពី ២០ កញ្ញា ១៩៤៩ ដល់ ២៩ កញ្ញា ១៩៤៩។
  • យ៉ែម សំបូរ (ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព​(1913–1989) ជានាយករដ្ឋមន្ត្រីចាប់ពី ២៩ កញ្ញា ១៩៤៩ ដល់ ២៨ មេសា ១៩៥០។
  • សម្តេចព្រះបាទ នរោត្ដម សីហនុ (ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ២៨ មេសា​១៩៥០ ដល់ ៣០ ឧសភា​ ១៩៥០។
  • ព្រះអង្គស៊ីសុវត្ថិ មុនីពង្ស ឆ្នាំកំណើតនិងមរណភាព(1912–1956) ជានាយករដ្ឋមន្ត្រីចាប់ពី ៣០ ឧសភា ១៩៥០ ដល់ ៣ មីនា ១៩៥១។
  • អ៊ុម ឈាងស៊ុន ឆ្នាំកំណើតនិងមរណភាព(1900–1963) ជានាយករដ្ឋមន្ត្រីចាប់ពី ១៣ ឧសភា១៩៥១ ដល់ ១២ កញ្ញា ១៩៥១។
  • ហ៊ុយ កន្ធុល ឆ្នាំកំណើតនិងមរណភាព(1909–1991)​​ ជានាយករដ្ឋមន្ត្រីចាប់ពី ១៣ កញ្ញា ១៩៥១ ដល់ ១៦ មិថុនា ១៩៥២។
  • សម្តេចព្រះបាទ នរោត្ដម សីហនុ(ជាលើកទី3)​ ឆ្នាំកំណើតនិងមរណភាព(1922–2012)​ជានាយករដ្ឋមន្រ្តីចាប់ពី ១៦ មិថុនា ១៩៥២ ដល់ ២៤ មករា ១៩៥៣។
  • សម្តេច ប៉ែន នួត(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ២៤ មករា ១៩៥៣ ដល់ ៩ វិចិ្ឆកា ១៩៥៣។
  • សម្តេច ប៉ែន នុត(ជាលើកទី៣) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ៩ វិចិ្ឆកា ១៩៥៣ ដល់ ២២ វិចិ្ឆកា ១៩៥៣។
  • ចាន់ ណាក ឆ្នាំកំណើតនិងមរណភាព(1892–1954) ជានាយករដ្ឋមន្ត្រីចាប់ពី ២៣ វិចិ្ឆកា ១៩៥៣ ដល់ ៧ មេសា ១៩៥៤។
  • សម្តេចព្រះបាទ នរោត្ដម សីហនុ(ជាលើកទី៤) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ៧ មេសា ១៩៥៤ ដល់ ១៨ មេសា ១៩៥៤។
  • សម្តេច ប៉ែន នុត(ជាលើកទី៤) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ១៨ មេសា​ ១៩៥៤ ដល់ ២៦ មករា ១៩៥៥។
  • ឡេង ង៉ែត ឆ្នាំកំណើតនិងមរណភាព(1900–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ២៦មករា ១៩៥៥ ដល់ ៣ តុលា ១៩៥៥។
  • សម្តេចព្រះបាទ នរោត្ដម សីហនុ(ជាលើកទី៥) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ៣ តុលា ១៩៥៥ ដល់ មករា ១៩៥៦។
  • អ៊ុម ឈាងស៊ុន(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1900–1963) ជានាយករដ្ឋមន្ត្រីចាប់ពី ៥ មករា ១៩៥៦ ដល់ ២៩ កម្ភៈ ១៩៥៦។
  • ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើលទី៦) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ១ មីនា ១៩៥៦ ដល់ ២៤ មីនា ១៩៥៦។
  • ឃឹម ទិត ឆ្នាំកំណើតនិងមរណភាព(1896–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ៣ មេសា ១៩៥៦​ ដល់ ២៩ កកដ្ដា ១៩៥៦។
  • ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើកទី៧) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ១៥​ កញ្ញា ១៩៥៦ ដល់ ១៥ តុលា ១៩៥៦។
  • សាម យុន ឆ្នាំកំណើតនិងមរណភាព(1905–1974) ជានាយករដ្ឋមន្ត្រីចាប់ពី ២៥ តុលា ១៩៥៦ ដល់ ៩ មេសា ១៩៥៧។
  • ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើកទី៨) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ៩ មេសា ១៩៥៧ ដល់ ៧ កកដ្ដា ១៩៥៧។
  • ស៊ីម វ៉ា ឆ្នាំកំណើតនិងមរណភាព(1906–1989) ជានាយករដ្ឋមន្ត្រីចាប់ពី ២៦ កក្កដា ១៩៥៧ ដល់ ១១ មករា ១៩៥៨។
  • ឯក យីអ៊ុន ឆ្នាំកំណើតនិងមរណភាព(1910–2013) នាយករដ្ឋមន្ត្រីចាប់ពី ១១ មករា ១៩៥៨ ដល់ ១៧ មករា ១៩៥៨។
  • សម្តេច ប៉ែន នុត(ជាលើកទី៥)​ ​ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ១៧​ មករា ១៩៥៨ ដល់ ២៤ មេសា ១៩៥៨។
  • ស៊ីម វ៉ា(ជាលើកទី២)​ ឆ្នាំកំណើតនិងមរណភាព(1906–1989) ជានាយករដ្ឋមន្ត្រីចាប់ពី ២៤ មេសា ១៩៥៨ ដល់ ១០ កក្កដា ១៩៥៨។
  • ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើកទី៩) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ១០ កក្កដា ១៩៥៨ ដល់ ១៩ មេសា ១៩៦០។
  • ផូ ព្រឿង ឆ្នាំកំណើតនិងមរណភាព(1903–c.1975) ជានាយករដ្ឋមន្ត្រីចាប់ពី ១៩ មេសា ១៩៦០ ដល់ ២៨ មករា ១៩៦១។
  • សម្តេច ប៉ែន នុត(ជាលើកទី៦) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ២៨ មករា ១៩៦១ ដល់ ១៧ វិចិ្ឆកា ដល់ ១៧ វិចិ្ឆកា ១៩៦១។
  • ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើកទី១០) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្រ្តីចាប់ពី ១៧ វិចិ្ឆកា ១៩៦១ ដល់ ១៣ កុម្ភៈ ១៩៦២។
  • ញ៉ឹក ជូឡុង ឆ្នាំកំណើតនិងមរណភាព(1908–1996) ជានាយករដ្ឋមន្ត្រីស្តីទីចាប់ពី ១៣​ កុម្ភៈ ១៩៦២ ដល់ ៦ សីហា ១៩៦២។
  • ចៅសែន កុសល ឈុំ ឆ្នាំកំណើតនិងមរណភាព(1905–2009) ជានាយករដ្ឋមន្ត្រីស្តីទីចាប់ពី ៦ សីហា ១៩៦២ ដល់ ៦ តុលា ១៩៦២។
  • ព្រះអង្គនរោត្តម កន្តុល ឆ្នាំកំណើតនិងមរណភាព(1920–1976)នាយករដ្ឋមន្ត្រីចាប់ពី ៦ តុលា ១៩៦២ ដល់ ២៥ តុលា ១៩៦៦។
  • លន់ នល់ ឆ្នាំកំណើតនិងមរណភាព(1913–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ២៥ តុលា ១៩៦៦ ដល់ ១ ឧសភា ១៩៦៧។
  • សឺន សាន ឆ្នាំកំណើតនិងមរណភាព(1911–2000) ជានាយករដ្ឋមន្ត្រីចាប់ពី ១ ឧសភា ១៩៦៧ ដល់ ៣១ មករា ១៩៦៨។
  • សម្តេច ប៉ែន នុត(ជាលើកទី៧) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ៣១ មករា ១៩៦៨ ដល់ ១៤ សីហា ១៩៦៩។
  • លន់ នល់(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1913–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ១៤ សីហា ១៩៦៩ ដល់ ៩ តុលា ១៩៧០។
  • លន់ នល់(ជាលើកទី៣) ឆ្នាំកំណើតនិងមរណភាព(1913–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ៩ តុលា ១៩៧០ ដល់ ១១ មីនា ១៩៧១។
  • ព្រះអង្គស៊ីសុវត្ថិ សិរិមតៈ ឆ្នាំកំណើតនិងមរណភាព(1914–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ១១ មីនា ១៩៧១ ដល់ ១៨ មីនា ១៩៧២។
  • សឺង ង៉ុកថាញ់(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1908–1977) ជានាយករដ្ឋមន្ត្រីចាប់ពី ១៨ មីនា ១៩៧២​ ដល់ ១៥ តុលា ១៩៧២។
  • ហង្ស ធុនហាក់ ឆ្នាំកំណើតនិងមរណភាព(1924–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ១៥ តុលា ១៩៧២ ដល់ ៦ ឧសភា ១៩៧៣។
  • អិុន តាំ ឆ្នាំកំណើតនិងមរណភាព(1916–2006) ជានាយករដ្ឋមន្ត្រីចាប់ពី ៦ ឧសភា ១៩៧៣ ដល់ ៩​ ធ្នូ១៩៧៣។
  • ឡុង បូរ៉េត ឆ្នាំកំណើតនិងមរណភាព(1933–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ២៦ ធ្នូ ១៩៧៣ ដល់ ១៧ មេសា ១៩៧៥។
  • សម្តេច ប៉ែន នុត(ជាលើកទី៏៨) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ១៧ មេសា ១៩៧៥ ដល់ ៤ មេសា ១៩៧៦។
  • ខៀវ សំផន ឆ្នាំកំណើតនិងមរណភាព(1931– ) ជានាយករដ្ឋមន្ត្រីស្តីទីចាប់ពី ៤ មេសា ១៩៧៦ ដល់ ១៤ មេសា ១៩៧៦។
  • ប៉ុល ពត ឆ្នាំកំណើតនិងមរណភាព(1925–1998) ជានាយករដ្ឋមន្ត្រីចាប់ពី ១៤ មេសា​១៩៧៦ ដល់ ២៧ កញ្ញា ១៩៧៦។
  • នួន ជា ឆ្នាំកំណើតនិងមរណភាព​​ (1926– ) ជានាយករដ្ឋមន្ត្រីចាប់ពី ២៧​ កញ្ញា ១៩៧៦ ដល់ ២៥ តុលា ១៩៧៦
  • ប៉ុល ពត(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1925–1998) ជានាយករដ្ឋមន្ត្រីចាប់ពី ២៥ តុលា ១៩៧៦ ៧ មករា ១៩៧៩
  • សម្តេច ហេង សំរិន ឆ្នាំកំណើតនិងមរណភាព(1934) ជាប្រធានក្រុមប្រឹក្សាបដិវត្តន៍ប្រជាជន(នាយករដ្ឋមន្ត្រីជាក់ស្ដែង)ចាប់ពី ៧ មករា ១៩៧៩ ដល់ ២៧ មិថុនា ១៩៨១។
  • ប៉ែន សុវណ្ណ ឆ្នាំកំណើតនិងមរណភាព(1939– ) ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីចាប់ពី ២៧ មិថុនា ១៩៨១ ដល់ ៥​ វិចិ្ឆកា ១៩៨១។
  • ចាន់ ស៊ី ឆ្នាំកំណើតនិងមរណភាព(1932–1984) ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីចាប់ពី ៥ វិចិ្ឆកា ១៩៨១ ដល់ ២៦ វិចិ្ឆកា ១៩៨៤។
  • សម្តេច ហ៊ុន សែន ឆ្នាំកំណើតនិងមរណភាព(1951– ) ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីចាប់ពី ១៤ មករា ១៩៨៥ ដល់ ១ ឧសភា ១៩៨៥ ដល់ ១ ឧសភា ១៩៨៩។
  • សម្តេច ហ៊ុន សែន(ជាលើកទី២) ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីចាប់ពី ១ ឧសភា ១៩៨៩ ដល់ ​២​ កក្កដា ១៩៩៣​។
  • សម្តេច ហ៊ុន សែន(ជាលើកទី៣) ជានាយករដ្ឋមន្ត្រី Coequal Prime Minister ចាប់ពី ២ កក្កដា ១៩៩៣         ដល់ ២១ កញ្ញា ១៩៩៣។
  • សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឆ្នាំកំណើតនិងមរណភាព(1944– ) ជានាយករដ្ឋមន្ត្រី Coequal Prime Minister ចាប់ពី ២ កក្កដា ១៩៩៣ ដល់ ២១ កញ្ញា ១៩៩៣។
  • សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1944– ) ជានាយករដ្ឋមន្ត្រីទីមួយ First Prime Minister ចាប់ពី ២១ កញ្ញា ១៩៩៣ ដល់ ២៤ កញ្ញា ១៩៩៣។
  • សម្តេច ហ៊ុន សែន(ជាលើកទី៤) ឆ្នាំកំណើតនិងមរណភាព (1951– ) ជានាយករដ្ឋមន្ត្រីទីពីរ Second Prime Minister ចាប់ពី ២១ កញ្ញា ១៩៩៣ ដល់ ២៤ កញ្ញា ១៩៩៣។
  • សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ(ជាលើកទី៣) ឆ្នាំកំណើតនិងមរណភាព(1944– ) ជានាយករដ្ឋមន្ត្រីទីមួយ First Prime Minister ចាប់ពី ២៤ កញ្ញា ១៩៩៣​ ដល់ ៦ កក្កដា ១៩៩៧។
  • សម្តេច ហ៊ុន សែន(ជាលើកទី៥) ឆ្នាំកំណើតនិងមរណភាព (1951– ) ជានាយករដ្ឋមន្ត្រីទីពីរ Second Prime Minister ចាប់ពី ២៤ កញ្ញា ១៩៩៣ ដល់ ៦ កក្កដា ១៩៩៧។
  • អ៊ឹង ហួត ឆ្នាំកំណើតនិងមរណភាព (1947– ) ជានាយករដ្ឋមន្ត្រីទីមួយ First Prime Minister ចាប់ពី ១៦ កក្កដា ១៩៩៧ ដល់ ៣០ វិចិ្ឆកា ១៩៩៨។
  • សម្តេច ហ៊ុន សែន(ជាលើកទី៦) ឆ្នាំកំណើតនិងមរណភាព (1951– ) ជានាយករដ្ឋមន្ត្រីទីពីរ Second Prime Minister ចាប់ពី ៦ កក្កដា​ ១៩៩៧ ដល់ ៣០ វិចិ្ឆកា ១៩៩៨។
  • សម្តេច ហ៊ុន សែន(ជាលើកទី7) ឆ្នាំកំណើតនិងមរណភាព (1951– ) ជានាយករដ្ឋមន្ត្រីចាប់ពី ៣០ វិចិ្ឆកា ១៩៩៨ ដល់ បច្ចុប្បន្ន៕

ដោយ៖ សុភាវតី្ត 

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here