ជីវប្រវត្តិសង្ខេបរបស់ ដូណាល់ ត្រាំ ប្រធានាធិបតីទី ៤៥ របស់អាមេរិក

0
387

យើងបានសិក្សាអំពីជីវិតអ្នកដឹកនាំកំពូលៗ និងអ្នកប្រាជ្ញ វិទ្យាសាស្ត្រជាច្រើនកន្លងមកហើយ ប៉ុន្តែអ្វីដែលប្លែកនោះគឺ ពួកគាត់ពុំបានបន្សល់នូវទ្រព្យសម្បត្តិច្រើនសម្រាប់ក្រុមគ្រួសារ ឬជីវិតឯកជនរបស់ពួកគាត់ទេ។ ដោយឡែកថ្ងៃនេះ យើងមកស្គាល់មហាសេដ្ឋីលំដាប់ទី១៥៦ ប្រចាំសហរដ្ឋអាមេរិក ដែលមានទឹកប្រាក់សរុប ៣.៧ពាន់លាន ដុល្លារ និងជាមេដឹកនាំកំពូលរបស់អាមេរិកសព្វថ្ងៃទៀតផង។

ដូណាល់ ចន ត្រាំ (Donald Jonh Trump) ហៅកាត់ថា “Donald Trump” (កើតនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៤៦)។ លោកត្រាំ គឺជាប្រធានាធិបតីអាមេរិកទី៤៥ ដែលជាប់ឆ្នោតកាលពីឆ្នាំ២០១៦ កន្លងទៅ។ លោក ជាអ្នកជំនួញដ៏ល្បីល្បាញ និងជាមហាសេដ្ឋីរបស់អាមេរិក។ Donald Trump ជាជនជាតិអាមេរិក និងជាអតីតបុគ្គលិកស្ថានីយទូរទស្សន៍មួយរូបដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង។ គាត់ជាប្រធាននៃ អង្គការ Trump ដែលជាក្រុមហ៊ុនដ៏ធំសម្រាប់ការបណ្ដាក់ទុនអចលនទ្រព្យ និងផលប្រយោជន៍អាជីវកម្មផ្សេងទៀតរបស់គាត់។

US President Donald Trump stands during the US Coast Guard Academy Commencement Ceremony in New London, Connecticut, May 17, 2017. / AFP PHOTO / SAUL LOEB (Photo credit should read SAUL LOEB/AFP/Getty Images)

អំឡុងពេលនៃការគ្រប់គ្រងរបស់គាត់ លោកត្រាំ បានសាងសង់អគារការិយាល័យ សណ្ឋាគារ កាស៊ីណូ កន្លែងបង្ហាត់វាយកូនហ្គោល និងម៉ាកយីហោសម្ភារៈផ្សេងទៀតនៅទូទាំងពិភពលោក។ គាត់បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក នៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ តាមរយៈពីការបោះឆ្នោតជាសាធារណៈ ដោយបានទម្លាក់បេក្ខភាពប្រធានាធិបតីលោកស្រី ហ៊ីឡារី គ្លីនតុន ហើយលោកនឹងចូលកាន់កាប់តំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៧។ នៅអាយុ ៧០ឆ្នាំ។ គួរបញ្ជាក់ផងដែរថា លោកត្រាំ បានក្លាយជាប្រធានាធិបតី ដែលមានវ័យចាស់ជាងគេនៅក្នុងប្រវត្តិប្រធានាធិបតីអាមេរិក។

ដូណាល់ ត្រាំ បានកើតនិងធំធាត់ឡើងនៅទីក្រុងញូវយ៉ក ហើយក៏ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ខាងផ្នែកសេដ្ឋកិច្ច ពីសាលាវ៉រតុន នៃសាកលវិទ្យាល័យ Pennsylvania នៅឆ្នាំ១៩៦៨។ នៅឆ្នាំ១៩៧០ គាត់ត្រូវបានឪពុករបស់គាត់ដែលមានឈ្មោះថា េ្រហ្វត ត្រាំ បានផ្ទេរសិទ្ធិឲ្យយមកគ្រប់គ្រងអាជីវកម្មអចលនទ្រព្យ និង ក្រុមហ៊ុនសំណង់។ ត្រាំបានបង្ហាញខ្លួននៅកម្មវិធីប្រកួតបវរកញ្ញាអាមេរិក ដែលជាកម្មវិធីកម្មសិទ្ធិរបស់គាត់ ក្នុងចន្លោះឆ្នាំ១៩៩៦ ដល់ ឆ្នាំ២០១៥ ហើយក៏បានចូលរួមជាភ្ញៀវពិសេសនៅក្នុងខ្សែភាពយន្តនិងកម្មវិធីទូរទស្សន៍ជាច្រើនផ្សេងទៀតផងដែរ។ គាត់ត្រូវបានគេជ្រើសតាំងឲ្យធ្វើជាបេក្ខភាពប្រធានាធិបតីនៅគណបក្សកំណែទម្រង់ តែគាត់ក៏បានដកខ្លួនចេញមុននឹងការបោះឆ្នោតចាប់ផ្ដើម។ លោកបានគ្រប់គ្រងនិងសហការផលិតកម្មវិធី The Apprentice ពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០១៥។ នៅឆ្នាំ២០១៦ គាត់ត្រូវបានគេរាយនាមដោយទស្សនាវដ្ដី Forbes ថាជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៣២៥ នៅលើពិភពលោក និងនៅលំដាប់ទី១៥៦ប្រចាំសហរដ្ឋអាមេរិក ជាមួយនឹងទឹកប្រាក់សរុប ៣.៧ ពាន់លានដុល្លារ នៅខែតុលា ឆ្នាំ២០១៦។

កុមារភាព

គួរំឭកឡើងវិញថា ត្រាំបានកើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ នៅឯ Jamaica, Queens ដែលជាសង្កាត់មួយនៅទីក្រុងញូវយ៉ក។ គាត់ជាកូនទី៤ នៃគ្រួសារដែលមានកូនចំនួន ៥នាក់។ ក្នុងចំណោមបងប្អូនបួននាក់ មានបីនាក់ដែលនៅមានជីវិតដល់សព្វថ្ងៃ។ មានដូចជា ម៉ារីយ៉ាន អេលីហ្សាប៊ែត និង រ៉ូបឺត។ បងប្រុសរបស់ត្រាំដែលមានឈ្មោះថា េ្រហ្វត ជេ.អ. បានទទួលមរណៈភាព នៅឆ្នាំ១៩៨១ ដោយសារការញៀនសុរា។ ហេតុនេះហើយ បានជាត្រាំ ធ្លាប់បាននិយាយថា “គាត់មិនផឹកគ្រឿងស្រវឹង ឬក៏ជក់បារីនោះទេ”។

សូមបញ្ជាក់បន្ថែមថា លោក ដូណាល់ ត្រាំ មានឪពុកជាជនជាតិដើមកំណើតអាឡឺម៉ង់ និងមានម្ដាយជាជនជាតិដើមកំណើតស្កុតលែន។ ហើយជីដូនជីតារបស់លោកទាំង ៤នាក់ សុទ្ធសឹងតែបានកើតនៅទ្វីបអឺរ៉ុប៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ចែករំលែក
អត្ថបទ​មុនប្រវត្តិសាស្ត្រចិន៖ ក្នុងសម័យរាជវង្សហាន ឬ “សាមកុក”
អត្ថបទ​បន្ទាប់ប្រទេសទាំង ២០ ដែលក្រីក្រជាងគេបំផុតក្នុងលោក
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here