ប្រវត្តិសាស្ត្រចិន៖ ក្នុងសម័យរាជវង្សហាន ឬ “សាមកុក”

0
511

បើយើងសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រចិន ពិតជាមានអាយុកាលវែង និងអរិយធម៌ជាដើម។ ប៉ុន្តែយើងមិនអាចលើកយកម្តងអស់ឡើយ។ ហេតុដូច្នេះ គឺយើងនឹងលើយកត្រឹមតែរាជរង្សហាន ដែលគិតចាប់ពីកកើតនគរហានរហូតដល់ត្រូវបានបញ្ចប់ ដែលមានអាយុកាលជាង ៤០០ ឆ្នាំ។

រាជវង្សហាន (២០៦–២២០ មុន.គ.ស) គឺជាអធិរាជវង្ស​មួយ​នៃ​ប្រទេសចិន ដែលបន្តពីរាជវង្សឈិន (២២១–២០៧ មុន.គ.ស) និង​បន្តរហូតដល់​សម័យនគរបី (សាមកុក) (២២០–២៨០ គ.ស)។ នគរថាង ​បង្កើត​ឡើង​ដោយ​មេដឹកនាំ​ចលនា​បះបោរឈ្មោះ លីវ ប៉ាង តែ​ក្រោយពេលសោយទីវង្គត្ត​​ បានប្តូរទៅរាជាកាលស៊ូ​ នៃ​រាជវង្សហានវិញ។ រាជវង្ស​នេះ ត្រូវបាន​បង្អាក់មួយរយៈពេល​ខ្លី​ ដោយ​រាជវង្សស៊ីន (៩–២៣ គ.ស) របស់​អតីតរាជានុសិទ្ធិ វ៉ាង ម៉ាង។ ចន្លោះពេលនៃការផ្អាកមួយរយៈនេះបាន​បំបែកនគរ​ហានជាពីរសម័យកាល គឺហានខាងលិច (២០៦ – ៩ គ.ស) និង ហានខាងកើត (២៥–២២០ គ.ស)។ មាន​រយៈពេលជាង៤ សតវត្សរ៍ សម័យកាលរាជវង្សហាន​ត្រូវបានគេចាត់ទុកថា​ជាសម័យកាល​មាស​ក្នុងប្រវត្តិសាស្រ្តចិន។ បច្ចុប្បន្ន ក្រុម​ជនជាតិដើមចម្បង​នៃ​ប្រទេសចិន​ គឺ​សំដៅទៅលើ​ប្រជាជនហាន និងអក្សរ​ចិន ​គឺសំដៅទៅលើអក្សរហាន ដូចគ្នា

អាណាចក្រហាន ត្រូវបានបែងចែកជាតំបន់ជាច្រើនដែលបាន​គ្រប់គ្រងផ្ទាល់ដោយរដ្ឋបាលកណ្ដាល ដែលគេស្គាល់ថាជាអាណាខេត្ត (តំបន់ដែនដីក្រោមការត្រួតត្រារបស់ប្រមុខខេត្ត, ភាសាចិនភិងអ៊ិង jùnវ៉េដ–ហ្គែយល្ស៍ chün) និង​រាជាណាចក្រពាក់កណ្ដាលស្វយ័តជាច្រើន។ រាជាណាចក្រទាំងនេះ បានបាត់បង់ឯករាជ្យរបស់ខ្លួនបន្តិចម្ដងៗ ជាពិសេសបន្ទាប់ពីចលនាបះបោរនៃនគរប្រាំពីរ។

យើងទាំងអស់គ្នាមិនអាចចូលឲ្យសុីជម្រៅជាងនេះឡើយ ព្រោះតែយើងមិនបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រដ៏ស្មុគស្មាញរបស់ចិន។ ក៏ប៉ុន្តែយើងអាចស្រាវជ្រាវបន្ថែមបាន តារយៈរឿងប្រវត្តិសាស្ត្រចិនដែលទាក់ទងនឹងនគរហានមួយនេះ។ សាច់រឿងទាំងនោះ មានដូចជា “Three Kingdoms (សាមកុក), ប្រវត្តិស្តេចលាវបាំង…” ។ល។ ហើយយើងក៏អាចស្រាវជ្រាវតាមរយៈឯកសារ ឬសៀវភៅប្រវត្តិសាស្ត្របន្ថែមទៀត កាន់តែប្រសើរ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here