មុននឹងធ្វើអ្វីមួយ ពោលស្រដីអ្វីមួយគិតឲ្យបាន គិតឲ្យបានដប់ ទៅ ម្ភៃដងសិន

0
123

ពាក្យចាស់បុរាណខ្មែរយើង ធ្លាប់បានពោលច្រើនណាស់អំពីសុភាសិតក្តី ការអប់រំទូន្មានក្តី ថាឲ្យនិយាយអ្វីត្រូវចេះប្រយ័ត្នប្រយែងខ្លួនឯង ក្រែងលមានគ្រោះថ្នាក់។

រនាបបាក់ យករនាបជួស បើសម្តីហួស គ្មានអ្វីជួសជុលបានឡើយ។ បើដូច្នេះ តើយើងគួរធ្វេសប្រហែសទៀតទេ ឬក៏ចេះតែនិយាយតាមចិត្តចង់ តាមអារម្មណ៍របស់អ្នកទៀត? ត្រូវតែបញ្ឈប់ និងហាមឃាតពេលដែលមានកំហឹងក្រោធខឹង ចំពោះអ្នកណាម្នាក់ បើតាមសុភាសិតរបស់ចិន ដែលខ្ញុំចាំបាន និងគិតថាមានឥទ្ធិពលគឺ ពាក្យមួយឃ្លាថា «ទ្រាំ»។ ទ្រាំតែមួយម៉ាត់ គ្មានអ្វីពិបាកនិយាយទេ តែគ្រាន់តែមហាពិតបាក់ធ្វើ «ទ្រាំ» តែប៉ុណ្ណោះ។

ជាក់ស្តែងថ្មីៗនេះ មានមនុស្សម្នាជាច្រើននាក់ បានរិះគន់ដល់រដ្ឋាភិបាល មានការជេរប្រមាថ រហូតដល់ព្រះមហាក្សត្រ ជាដើម។ អ្វីទាំងអស់នេះគឺ សុទ្ធតែបង្ករគ្រោះថ្នាក់ដល់ខ្លួនឯងទាំងអស់។ មូលហេតុធំបំផុតគឺ និយាយមិនចេះគិត និងស្គាល់ទាបខ្ពស់ មិនស្គាល់ធំតូច និងមានចេះប្រមាថខ្លួន ប្រៀបបានយកពងមាន់ទៅជល់នឹងដុំថ្ម។

បើសិនយោងតាមវិទ្យុបារាំងអន្តរជាតិ (RFI) បានចុះផ្សាយថា «ស្រី្ដម្នាក់ត្រូវបាន​តុលាការ​ឃុំខ្លួន​ក្រោយ​បង្ហោះ​សារ​ប្រមាថ​ព្រះមហាក្សត្រ និង​លោក ហ៊ុន សែន» ។ គួររម្លឹកដែលថា កាល​ពីពេលកន្លង​មក ​សមត្ថកិច្ច​កម្ពុជា បាន​ឃាត់ខ្លួន​​អ្នក​រិះ​គន់​ និង​ប្រមាថ តាមបណ្ដាញ​សង្គម​ទៅលើ​​ថ្នាក់​ដឹកនាំ​កំពូលរបស់កម្ពុជា ជាបន្ដបន្ទាប់​ដែរ ដែល​អ្នក​ទាំងនោះ​បាន​រិះគន់​ និង​ប្រមាថ​ដល់ថ្នាក់ដឹកនាំ។

សម្រាប់ខ្ញុំវិញ មិនមែនជាអ្នកវិភាគ ឬតាមដានបញ្ហាសង្គម និងនយោបាយអ្វីឡើយ គឺគ្រាន់តែចង់ក្រើនរំឭកឲ្យចេះប្រុងប្រយ័ត្នមុននឹងសម្រេចធ្វើអ្វីមួយ និយាយអ្វីមួយ ព្រោះអាចនាំទុក្ខដល់ខ្លួនឯងបានគ្រប់ពេលវេលា៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here