ទស្សនៈ​បុគ្គលល្បីៗទាំង ​៦ឃ្លា ​និយាយអំពី​ជោគជ័យ​

0
269

បុគ្គល​គ្រប់រូបរមែង​ប្រាថ្នាចង់បាន​ជោគជ័យ​រៀងៗខ្លួន​ ទាំងជោគជ័យ​ក្នុងជីវិតគ្រួសារ​ ជោគជ័យ​ក្នុងទំនាក់ទំនង​ ពិសេស​គឺ​ជោគជ័យ​ក្នុង​ជីវិត​ការងារតែម្ដង​។​ ដ្បិតថាបុគ្គល​គ្រប់រូបសុទ្ធតែ​មានក្ដីស្រមៃ​ ​និង​ប្រាថ្នាចង់ក្លាយខ្លួន​ជាបុគ្គលជោគជ័យ​ ប៉ុន្តែ​មិន​ប្រាកដថា​បុគ្គល​ទាំងនោះ​សុទ្ធតែអាច​ជោគជ័យបានគ្រប់ៗ​គ្នានោះទេ​។​ តើ​គួរធ្វើបែបណា​ទើបអាចក្លាយ​ជា​បុគ្គលជោគជ័យបាន​?​ ថ្ងៃនេះ​ យើង​ខ្ញុំ​សូម​ស្រង់​ទស្សនៈបុគ្គលល្បីៗ៦​ឃ្លា​​ ​មកបង្ហាញ​ជូន​ប្រិយមិត្ត​អ្នកអាន​ដើម្បីធ្វើជាប្រទីប​​ ឬទុកជាការត្រិះរិះពិចារណា​ រួមមាន​ដូចខាងក្រោម៖​

១. រ៉ូបឺត​ ឃូលីយេ​ អ្នកនិពន្ធ​ ជនជាតិអាមេរិក​៖ ​“ជោគជ័យ​ គឺ​ជាលទ្ធផល​រួមផ្សំ​រវាង​ការខំប្រឹងប្រែង​តូចៗ​ជា​ច្រើន​ដែល​អនុវត្ត​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ”​។ ក្នុងន័យនេះ​ លោកប្រហែល​ចង់សំដៅថា​ ភាព​រួមផ្សំ​គ្នានៃ​ការ​ខិតខំប្រឹងប្រែង​បន្តិច​បន្តួច​ជា​ប្រចាំរៀង​រាល់ថ្ងៃ​ នឹង​ធ្វើ​ឱ្យ​ជោគជ័យ​កើត​មានឡើង។​​

២. Jack​ Ma​ មហាសេដ្ឋី​ពិភពលោក​ ជនជាតិចិន​៖​ “បើចង់បើក​អាជីវកម្ម​ផ្ទាល់ខ្លួនឱ្យជោគជ័យ​ សូមកុំធ្វើដើម្បីតែ​លុយឱ្យសោះ​ ត្រូវ​តែ​រៀនរក​ដំណោះ​ស្រាយ”​។​ លោក ​Jack Ma​ លើកឡើងបែបនេះ​ ហាក់​បី​មាន​បំណង​ចង់​ឱ្យ​សហគ្រិន​គ្រប់រូប​ផ្ដោត​សំខាន់​ទៅលើ​ការរក​ដំណោះស្រាយ​និងវិធីសាស្រ្តដើម្បី​គ្រប់គ្រងអាជីវកម្ម​ ជាជាង​ការគិតតែ​ពី​ផលចំណេញ​ ឬលុយកាក់​ នោះទើ​ប​អាជីវកម្ម​អាច​ទទួល​បាន​ជោគជ័យ​។​

៣. ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េងលី​ ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ និង​អគ្គនាយកប្រតិបត្តិ​នៃក្រុមហ៊ុន​ ម៉េងលី​ ជេ.​ គួច​ អេឌ្យូខេសិន​៖​ “ជោគជ័យ​កើ​ត​ចេញពីភាព​លម្អិត​ ហ្មត់ចត់​ និងមានឆន្ទៈខ្ពស់​ក្នុងការបំពេញ​ការងារ​​”​។​ សូមជម្រាបជូនថា​ ទស្សនៈ​​មួយឃ្លា​​​នេះ​ ទំនង​​មានន័យថា ការធ្វើកិច្ចការ​អ្វី​មួយ​ប្រកប​ដោយ​ភាព​លម្អិត ​ហ្មត់ចត់ និងមាន​ឆន្ទៈខ្ពស់ នឹង​ធ្វើ​ឱ្យ​បុគ្គល​គ្រប់​​រូបទទួល​បាន​​ជោគជ័យយ៉ាងពិតប្រាកដ។

៤. វិនស្តុន​ ឆឺឈីល​ អ្នកនយោបាយ​ ជនជាតិ​អង់គ្លេស​៖​ “ជោគជ័យ​ គឺការ​ធ្វើដំណើរ​ពីបរាជ័យមួយ​ឆ្ពោះទៅរកបរាជ័យ​មួយទៀត​ ដោយ​មិនត្រូវ​ឱ្យបាត់បង់​ការខំប្រឹងប្រែង​ស្ទុះស្ទាឡើយ​”​។​ លោក​ វិនស្តុន​ ឆឺឈីល​ លើកឡើងបែបនេះ​ ហាក់បីចង់​សំដៅថា​ ជោគជ័យ​កើត​ឡើងពីការខំប្រឹងប្រែង​ តស៊ូ​ ជម្នះ​ ទទូច​ ព្យាយាម​ និង​ប្រឆាំង​នឹងបរាជ័យ​ម្ដង​ហើយម្ដងទៀត​ដោយមិនបោះបង់​ និង​មិនអស់សង្ឃឹម​។​

៥. ណាប៉ូលេអុង​ ហ៊ីល​ អ្នកនិពន្ធអាមេរិក​៖​ “ជោគជ័យ​ នឹង​មិនអាចទៅរួចបាន​ឡើយ​ ប្រសិនបើគ្មានឆន្ទះ​”​។​ ឃ្លា​នេះ​ប្រហែល​ជា​មានន័យថា​ ឆន្ទះ​គឺ​ជា​ចំណុចដ៏​សំខាន់និង​ចម្បងបំផុត​ ដើម្បី​ធ្វើកិច្ចការ​អ្វីមួយ​ប្រកបដោយ​ជោគជ័យ​។​

៦. Larry​ Ellison​ អ្នកនិពន្ធជនជាតិ​អាមេរិក​៖​ “ចង់ជោគជ័យ​ ត្រូវធ្វើអ្វី​ដែលអ្នកចង់ធ្វើ​ មិន​មែន​ធ្វើអ្វី​តម្រូវតាម​ចិត្ត​អ្នកដទៃ​នោះទេ​”​។​​ លោក​ Larry​ Ellison​ លើកឡើងបែបនេះ​ ទំនងជាច​ង់​សំដៅថា​ ប្រសិនបើយើង​ធ្វើអ្វីមួយ​ដោយចំណង់ខ្លួនឯង​ ដោយ​ការ​ស្រឡាញ់​ពេញចិត្ត​ និង​មិនធ្វើដើម្បី​តម្រូវតាម​ចិត្ត​នរណាម្នាក់ ​នោះភាគរយនៃ​ឱកាសជោគជ័យ​នឹងកើតមាន​ឡើងកាន់​តែខ្ពស់ឡើង​៕​

ប្រភព​៖​
1. www​.mjqquote​.com​
2. The​ Business​ Reader​
3. សៀវភៅ “គតិរួមលោក”​

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ចែករំលែក
អត្ថបទ​មុនជោគជ័យ ជួនកាលយើងចាត់ទុកជារឿងចៃដន្យក៏បាន បើយើងហ៊ានប្រថុយ
អត្ថបទ​បន្ទាប់ប្រវត្តិ​នៃ​ការ​កកើត​ក្រុម​ភេរវជន​អន្តរជាតិ​អាល់កៃដា
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here