ជោគជ័យ ជួនកាលយើងចាត់ទុកជារឿងចៃដន្យក៏បាន បើយើងហ៊ានប្រថុយ

0
148

មនុស្សយើងជាច្រើន តែងប្រាថ្នាចង់បានសេចក្តី ទ្រព្យសម្បត្តិ និងមានភាពជោគជ័យក្នុងជីវិត។ ក៏ប៉ុន្តែអ្វីទាំងឡាយនោះ វាមិនមែនកើតមកដោយខ្លួនឯង ឬអាចយកលុយទៅទិញបានដោយងាយៗទេ គឺយើងត្រូវប្រើប្រាជ្ញ គំនិត និងសកម្មភាពដ៏ព្យាយាមរបស់យើង។

ជួនកាលយើងចាត់ទុកថា “ជោគជ័យ” គឺជារឿងដែលចៃដន្យក៏បានដែរ តែទាមទារឲ្យយើងមានប្រថុយ ឬក្លាហានដើម្បីចាប់យកវាមកក្នុងដៃរបស់យើង តែបើយើងជាជនកំសាក ខា្លចតែបរាជ័យ ខ្លាចលំបាក តែចង់ជោគជ័យ វាគឺជារឿងដែលឆ្កួតបំផុតហើយ។ នៅក្នុងលោកនេះ គ្មានជោគជ័យណាដែលកើតមកដោយគ្មានការបង្ហូរឈាម បញ្ចេញញើសនោះទេ។

សម្រាប់ភាពក្លាហាន ស្មោះត្រង់ និងព្យាយាម គឺជាមាគា៌ដើរឆ្ពោះទៅរកភាពជោគជ័យហើយ តែយើងមិនត្រូវធ្វេសប្រហែសទេ គ្រោះថ្នាក់ និងឧបសគ្គកើតមានគ្រប់ពេលវេលាបាន។ ប៉ុន្តែអ្វីដែលអាចជម្នះនឹងបញ្ហាទាំងអស់នោះបានគឺ អ្នកត្រូវតែមានចំណេះដឹងជាមុន ដើម្បីទុកទប់ទល់នឹងបញ្ហាដែលកើតមានចំពោះមុខ។ មនុស្សធម្មតា ពេលជួបបញ្ហានឹងមានភាពច្របូកច្របល់ ដោះស្រាយមិនចេះ តែបើយើងមានប្រាជ្ញា មានគំនិត និងចំណេះដឹងគ្រប់គ្រាន់ យើងពុំមានបញ្ហាទេ នៅពេលដែលជួបនឹងបញ្ហា ឬឧបសគ្គចំពោះមុខយើង។ ដូច្នេះ ដើម្បីទទួលបានប្រាជ្ញា គំនិតល្អៗ និងចំណេះដឹងថ្មីៗ យើងគប្បីត្រូវបើកចិត្តគំនិតឲ្យទូលាយរៀនសូត្របន្ថែម សំលៀងខួរក្បាលឲ្យបានមុតល្អ ទុកសម្រាប់ប្រើការ និងដោះស្រាយបញ្ហា៕

ដោយ៖ មនោ វិជ្ជា  

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here