ការសើុបអង្កេតលើការបាញ់សម្លាប់ ប្រធានសហជីពកម្មករ លោក ជា វិជ្ជា កាលពីឆ្នាំ ២០០៤

0
200

លោក​ ជា វិជ្ជា ធ្លាប់​ជា​​ប្រធាន​ចលនា​សហជីព​កម្ពុជា​។ លោក ជា វិជ្ជា ជាប្រធានសហជីពសេរីកម្មករកម្ពុជា ដែលត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់ចំនួនបីគ្រាប់ បណ្តាលឱ្យដាច់ខ្យល់ស្លាប់មួយរំពេចនៅនឹងកន្លែង ខណៈដែលលោក កំពុងឤនសារព័ត៌មាន នៅក្នុងតូបលក់កាសែតមួយកន្លែង នៅជាប់នឹងរបងវត្តលង្កា ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤​។ ប្អូន​ប្រុស​របស់​លោក​ ជា វិជ្ជា ឈ្មោះ ជា មុន្នី ក៏​បាន​ឡើង​កាន់​តំណែង​ជាប្រធាន​សហជីពសេរី​កម្មករ កម្ពុជា បន្ត​ពី​រូបគាត់​។

លោក ជា វិជ្ជា ជាប្រធានសហជីសេរីពកម្ពុជា
ទីកន្លែងកើតហេតុ នៅក្នុងតូបលក់កាសែតមួយកន្លែង នៅជាប់នឹងរបងវត្តលង្កា ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤

ការស៊ើបអង្កេត

ក្រោយពី ឃាតកម្ម​លើ​រូប​លោក ជា វិជ្ជា ប៉ុន្មាន​ថ្ងៃ លោក ប៊ន សំណាង និង សុខ សំអឿន ត្រូវបាន តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទីមួយ ខែសីហា ឆ្នាំ ២០០៥ កាត់ឱ្យជាប់ពន្ធនាគារ ចំនួន ២០ឆ្នាំ ពីបទ ឃុបឃិត ប្រព្រឹត្ត អំពើឃាតកម្ម គិតទុកជាមុន លើរូបលោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា។

លោក ប៊ន សំណាង
លោក សុខ សំអឿន

ក្រោយ​មក​ទៀត ទណ្ឌិត ប៊ន សំណាង និង សុខ សំអឿន បានដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ធរណ៍ ប្តឹងជំទាស់ សាលក្រម តុលាការក្រុងភ្នំពេញ ។ បើទោះជាមានមេធាវី សាក្សី និង អង្គការសិទ្ធិមនុស្ស ជាច្រើន បញ្ជាក់អំពី ភាពគ្មានទោសកំហុស របស់លោក ប៊ន សំណាង និង សុខ សំអឿន ក៏កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០០៧ សាលាឧទ្ធរណ៍ បានចេញសាលដីកា សម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញ ដោយឱ្យ លោក ប៊ន សំណាង និង សុក សំអឿន ជាប់ពន្ធនាគារបន្តទៅទៀត។

នៅក្នុងករណីដែល លោក ប៊ន សំណាង និង សុខ សំអឿន ក្លាយជាឃាតករនេះ មានមហាជនជាច្រើន និងសង្គមសុីវិលច្រាលចោល និងយល់ថាអ្នកទាំងពីគឺជាឃាតករសម្ពិមិត្តប៉ុណ្ណោះ៕

ដោយ៖ មនោ វិជ្ជា  

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here