Adolf Hitler៖ នៅពេលដែលអ្នកនិយាយពាក្យកុហកដដែលៗ មិនយូរមិនឆាប់នឹងមានមនុស្សល្ងង់ជឿអ្នក

0
487

លោក អាដុល ហុីត្លែ (Adolf Hitler) ត្រូវមានមនុស្សជាច្រើនថ្កល់ទោស ព្រោះតែបានសម្លាប់មនុស្សអស់ជាច្រើនលាននាក់អំឡុងសង្គ្រាមលោកលើកទី២។ លោក ហុីត្លែ មានដើមកំណើតនៅក្នុងប្រទេសអូទ្រីស ប៉ុន្តែលោកបានមករស់នៅក្នុងប្រទេសអាល្លឺម៉ង់ តាំងពីមានអាយុ ២៤ឆ្នាំ មកមេ៉្លះ។ នៅក្នុងឆ្នាំ ១៤១៤ នៅពេលដែលសង្គ្រាមលោកលើកទី១ ចាប់ផ្តើមផ្ទុះឡើង ហុីត្លែដែលមានសញ្ជាតិអូទ្រីស ក៏ស្ម័គ្រចិត្តចូលមកបម្រើកងទ័ពអាល្លឺម៉ង់ទៅវិញ ដែលមានតួនាទីជាអ្នកនាំសារនៅមន្ទីរការដ្ឋាន និងសមរភូមិមុខផ្ទាល់តែម្តង។

មេដឹកនាំផ្តាច់ការរបស់អាល្លឺម៉ង់ អាដុល ហុីត្លែ (Adolf Hitler)

ទម្រាំតែបានក្លាយជាមេដឹកនាំកំពូលរបស់ប្រទេសអាល្លឺម៉ង់ លោកបានពុះពារតស៊ូគ្រប់រឿង ធ្វើយ៉ាងណាដើម្បីទទួលបានអំណាចដ៏ធំសម្បើមមួយនេះ។ លោកបានឃោសនាក្នុងបក្សរបស់លោក ធ្វើយ៉ាងណាឲ្យគេជឿ និងគាំទ្រដល់រូបលោក។ នៅក្នុងនោះ លោកហុីត្លែ ក៏បានបន្សល់ទុកនូវទ្រឹស្តី ដែលបាននាំឲ្យគាត់ជោគជ័យក្នុងការឃោសនាគឺ “នៅពេលដែលអ្នកចង់ឲ្យអ្នកដទៃគេជឿ អ្នកត្រូវតែនិយាយរឿងនោះឲ្យបានច្រើនលើកច្រើនសារដដែលៗ មិនយូរមិនឆាប់មនុស្សល្ងង់នឹងជឿសម្តីរបស់អ្នកមិនខាន” ។

អាចមកពីមូលហេតុថា ដោយសារតែទ្រឹស្តីរបស់គាត់មួយនេះហើយ ដែលនាំឲ្យគាត់ទទួលបានជោគជ័យក្នុងបក្សណាសុី (Nazi) ដែលអាចបំពេញមហិច្ឆិតារបស់គាត់ បានប្រែក្លាយជាមេដឹកនាំអាល្លឺម៉ង់ដូចបំណង ព្រោះតែគាត់បាននិយាយឲ្យអ្នកគាំទ្ររបស់គាត់ជឿទុកចិត្តដល់រូបគាត់ រហូតបោះឆ្នោតគាំទ្រគាត់ធ្វើជាមេដឹកនាំដំណែងដ៏ធំមួយនេះបាន។

ដូច្នេះហើយ បើសិនយើងចង់ឲ្យអ្នកដទៃគេជឿលើអ្វីមួយ ឬរឿងអ្វីមួយគឺ យើងមានតែវិធីមួយនេះទេ ដែលអាចឲ្យអ្នកស្តាប់គេជឿយើងបានគឺ និយាយជាដដែលៗ ថ្ងៃណាមួយ ឬពេលណាមួយគេនឹងជឿលើអ្វីដែលយើងនិយាយ។ ជាក់ស្តែង បើយើងក្រឡេកទៅមើលបច្ចុប្បន្នភាព ខាងផ្នែកទីផ្សារវិញ គេក៏ប្រើវិធីសាស្ត្រមួយនេះដែរគឺ គេបានផ្សព្វផ្សាយនូវផលិតផល ឬអ្វីដែលគេចង់បង្ហាញដល់យើងជាដដែលៗ តាមប្រព័ន្ធផ្សព្វផ្សាយ ឬទូរទស្សន៍ជាដើម ។ល។ ៕

ដោយ៖ មនោ វិជ្ជា 

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here