ប្រវត្តិរបស់ ថាង ប៉ហួ កំពូលអ្នកប្រាជ្ញចិនសម្បូរស្នេហ៍ ពូកែខាងគូសគំនូរ និងតែងកំណាព្យ

0
761

ប្រិយិមិត្តប្រហែលជាធ្លាប់តែទស្សនាវីដេអូរបស់ លោក Tinfy ដែលសម្តែងតួជាអ្នកប្រាជ្ញចិន ថាង ប៉ហួ ធ្វើឲ្យផ្ទុះសំណើចអស់ទុក្ខកង្វល់ក្នុងខ្លួន តែយើងមិនដែលដឹងអំពីរឿងរ៉ាវ និងជីវិតរបស់លោកពិតយ៉ាងទេ។ ថ្ងៃនេះ គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង នឹងលើកយកប្រវត្តិរបស់ ថាង ប៉ហួ ឬ ថាង យីន មកចែកជូនដល់ប្រិយមិត្តអ្នកអានឲ្យបានជ្រាប។

គំនូររបស់ ថាង ប៉ហូ

លោក ថាង ប៉ហួ មានឈ្មោះដើមថា ថាង យីន  [唐寅; Tang Yin​] (១៤៧០-១៥២៤) នៅក្នុងរាជធានីតុងយ៉ាង។ ឈ្មោះដែលគិយនិយមហៅគាត់បែបសុភាពបុរសគឺ ថាង ប៉ហួ (Tang Bo Hu; 唐伯虎)​ ។ លោកគឺជាអ្នកប្រាជ្ញចិនផ្នែក គំនូរ, អក្សរសាស្ត្រ, កំណាព្យ របស់រាជវង្ស មីង (Ming) ដែលល្បីល្បាញជាងគេ និងសម្បូរស្នេហ៍ថែមទៀត។

ថាង យីន (ថាង ប៉ហួ) គឺជាអ្នកប្រាជ្ញម្នាក់ក្នុងចំណោមអ្នកប្រាជ្ញល្បីល្បាញរបស់ចិន។ គាត់គឺជាបណ្ឌិតម្នាក់ក្នុងចំណោមបណ្ឌិតទាំង ៤រូប ក្នុងរជ្ជកាលស្ដេច មីង (Ming Si Jia) បូករួមទាំង Shen Zhou (1427–1509), Wen Zheng- ming (1470–1559) និង Qiu Yin (ca. 1495-1552)។ លោកក៏ជាបណ្ឌិតអក្សរសាស្រ្តក្នុងចំណោមបណ្ឌិតទាំង ៤ នៅតំបន់ Wuzhong ផងដែរ។

បើសិនផ្អែកតាមសាច់រឿង “និស្សិតផ្តាច់សង្ហារ” ដែលសម្តែងដោយ ទិនហ្វី, ថាង ប៉ហួ គឺជាបុរសមានសំណាង ដែលសម្បូរស្នេហ៍ មានរូបរាងស្អាតបាត ចំណេះវិជ្ជាជ្រៅជ្រះ និងមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហានៅចំពោះមុខភ្លាមៗ។ លោកមានជំនាញពិសេសជាច្រើន ដូចជា ការគូសរូបគំនូរ តែងកំណាព្យ និងជាបណ្ឌិតអក្សរសាស្ត្រ​។

ថ្វីបើពេលនេះ យើងពុំទាន់មានព័ត៌មានលម្អិតណាពីជីវិតឯកជនរបស់គាត់ក៏ពិតមែន តែយើងនឹងខិតខំស្រាវជ្រាវ​បន្ថែមអំពីជីវិត និងស្នាដៃដែលបន្សល់ទុករបស់គាត់ដល់មនុស្សជំនាន់ក្រោយៗ មកជម្រាបជូនដល់ប្រិយមិត្តជាបន្តបន្ទាប់ទៀត៕

ដោយ៖ មនោ វិជ្ជា

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ គ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ បង្កើនចំណេះដឹង និងបង្កើនសមត្ថភាពរបស់អ្នកបន្ថែមទៀត។ សូមជួយ Like & Share ដើម្បីជាប្រយោជន៍ដល់សង្គម។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here