ស្ត្រីជនជាតិអាហ្លឺម៉ង់៖ ខ្ញុំសុខចិត្តអត់ប្តី ក៏មិនយកប្តីដែលអវិជ្ជាធ្វើជាប្តីដែរ

0
629

មានមនុស្សជាច្រើនបានចាត់ទុកមនុស្សស្រីគឺ ជាមនុស្សដែលទន់ខ្សោយនិងទន់ជ្រាយ ប៉ុន្តែក៏មានមនុស្សមួយចំនួនដឹងថាមនុស្សស្រីគឺរឹងមាំខ្លាំងជាមនុស្សប្រុសទៅទៀត។ ក្នុងទស្សនៈបុរាណរបស់ស្ត្រីអាហ្លឺម៉ង់ ពោលថា «ខ្ញុំសុខចិត្តអត់ប្តី ក៏មិនយកប្តីដែលអវិជ្ជាធ្វើជាប្តីដែរ» ដែលត្រូវបានគេចាត់ទុកថាជាស្ត្រីដែលមានចំណេះដឹងខ្ពស់ និងមានឆន្ទៈច្បាស់លាស់ជាងជាតិសាសន៍ដទៃមួយចំនួនទៀត។

រូបតំណាង

បើសិនយើងសង្កេតនៅក្នុងសង្គមបច្ចុប្បន្នវិញ មានមនុស្សស្រីតិចនាក់ណាស់ដែលគំនិតវិជ្ជានិយមបែបនេះ សឹងតែគ្មានផង ព្រោះអ្នកខ្លះឲ្យតែរៀបការទៅហើយ ខាងប្តីមានទ្រព្យសម្បត្តិច្រើនគឺ គេរំពឹងថានឹងអាចធ្វើឲ្យគេមានសេចក្តីសុខ សុភមង្គល និងរស់នៅបានស្រួលមិនខាន។ ប៉ុន្តែជាក់ស្តែង គឺមិនមែនសុទ្ធតែបានដូចបំណងទេ ព្រោះថាស្ត្រីជាភរិយាចាំសុីតែប្រាក់ខែប្តីមួយមុខគត់ អាចនឹងធ្វើឲ្យគេមើលងាយច្រើន ជាន់ឈ្លី និងមិនផ្តល់តម្លៃថែមទៀត។

ប៉ុន្តែនារីឆ្លាត មិនរើសយកប្តីដែលមានទ្រព្យច្រើនទេ តែគចំណេះវិជ្ជាច្រើន ដឹងច្រើន និងអាចជួយដល់នាងបានច្រើន ចេះយោគយល់ពីនាង និងចេះគិតគូរបានវែងឆ្ងាយជាងមនុស្សដែលមានតែទ្រព្យសម្បត្តិ តែខ្វះការគ្រប់គ្រង ខ្វះចំណេះដឹង និងគ្មានសីលធម៌ ដែលជាហេតុធ្វើឲ្យយើងត្រូងរង់ទុក្ខលំបាកនៅពេលក្រោយ។ ម្យ៉ាងវិញ បើនាងជាមនុសស្រីដែលឆ្លាត និងមានឆន្ទៈធំ ចូររកប្តីណាដែលមានចំណេះដឹង មានគោលដៅជីវិតច្បាស់លាស់ ព្រោះពេលអនាគតគេនឹងអាចបំពេញក្តីស្រមៃរបស់នាងបានដោយងាយ តែបើសិនយកប្តីដែលគ្មានចំណេះដឹងវិញ គ្មានគោលដៅវិញ ថ្ងៃមុនគេនឹងមិនអាចទៅមុខរួច ឬមានតែថយក្រោយវិញពុំខាន។ ដូច្នេះហើយ យើងឃើញថា អ្នកដែលឆ្លាតគេមិនជ្រើសរើសប្តីដែលមានទ្រព្យសម្បត្តិហូរហៀរទេ តែគេងចង់បានប្តីដែលមានតម្រិះវិជ្ជាហូរហៀរវិញ ទើបមានសេចក្តីសុខជាងទ្រព្យសម្បត្តិ៕

ដោយ៖ មនោ វិជ្ជា

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ គ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ បង្កើនចំណេះដឹង និងបង្កើនសមត្ថភាពរបស់អ្នកបន្ថែមទៀត។ សូមជួយ Like & Share ដើម្បីជាប្រយោជន៍ដល់សង្គម។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here