អច្ឆរិយបុគ្គលទាំង ៣ ដែលគ្រប់គ្រងលើតណ្ហារបស់ខ្លួន និងលះបង់ដើម្បីប្រទេសជាតិ

0
2390

ការពិតមនុស្សដែលអាចការគ្រប់គ្រងលើចំណងរបស់ខ្លួនឯងបានគឺ មានតិចបំផុតក្នុងលោកយើងនេះ តែមិនមែនថាគ្មានសោះទេ គឺប្រាកដជាមាន ព្រោះរឿងប្លែកៗ ចម្លែកអស្ចារ្យពិតជាបានកើតឡើងពុំខានលើធរណីយើងនេះ។ ជាស្តែងខាងក្រោមនេះគឺជាមេដឹកនាំកំពូល អ្នកប្រាជ្ញ ដែលពិភពលោកកោតសរសើរ និងបានស្គាល់៖

១. ហូ ជីមិញ (Ho Chi Minh) 

ហូ ជីមិញ (Ho Chi Minh) មេដឹកនាំបដិវត្តន៍វៀតណាម

ហូ ជីមិញ កើតនៅថ្ងៃទី ១៩ ឧសភា​ ១៨៩០។ គាត់ជា​មេដឹកនាំបដិវត្ត៍វៀតណាម ដែលទទួលឥទ្ធិពលម៉ាក្ស លេនីន ។ គាត់បានឡើងកាន់ដំណែងជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៤៥ ដល់ ១៩៥៥ ។ គាត់បានគ្មានប្រពន្ធកូន និងគ្រួសារអ្វីទេ ក្រៅពីការងារបដិវត្តន៍ ដើម្បីប្រជាជនវៀតណាមរបស់គាត់។

២. មហាត្មៈ គន្ធី (Mahatma Gandhi)

មហាត្មៈ គន្ធី (Mahatma Gandhi) រដ្ឋបុរសរបស់ឥណ្ឌា 

ម ហាត្មៈគន្ធី កើតថ្ងៃទី០២ ខែតុលា គ.ស ១៨៦៩។ គាត់ជា “រដ្ឋបុរស” របស់ឥណ្ឌា ដែលបានព្យាយាមលើកតម្កើងមនុស្សវណ្ណៈទាបបំផុត និងតស៊ូអហិង្សារហូតទទួលបានជោគជ័យ បានធ្វើឲ្យប្រទេសឥណ្ឌារួបរួមតែមួយ។ គន្ធី មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា អ្នកខ្លះចាត់ទុកគាត់ដូចជាព្រះជាម្ចាស់ចាប់កំណើត។ គាត់ក៏បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន បង់បោះគ្រួសារ ដើម្បីសន្តិភាពរបស់ប្រទេសឥណ្ឌាផងដែរ។

៣. សម្តេចសង្ឃរាជ ជួន ណាត (Chuon Nath) 

សម្តេចសង្ឃរាជ ជួន ណាត  (បិតាអក្សរសាស្ត្រ​ខ្មែរ) និងសម្តេចនរោត្តម សីហនុ (ព្រះរតនៈកោដ) 

សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ ប្រសូត ថ្ងៃទី១១ មីនា ព.ស.​២៤២៧ ត្រូវនឹង គ.ស.​១៨៨៣ និងសុគតថ្ងៃទី ២៥ កញ្ញា ព.ស.​២៥១៣ ត្រូវនឹង គ.ស.​១៩៦៩។ ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៤ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ ព.ស.​២៤៩២ ដល់ ព.ស.​២៥១៣ ក្នុង​រជ្ជ​សម័យ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម សីហនុ។ សម្តេចសង្ឃរាជ ជួន ណាត លះបង់ជីវិត កម្លាំងកាយចិត្ត ដើម្បីប្រទេសកម្ពុជា បម្រើការងាររាជការ និងខិតខំស្រាវជ្រាវចងក្រងនូវវចនានុក្រមខ្មែរ ដើម្បីទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ។

កេរ្តិ៍ឈ្មោះរបស់សម្តេចសង្ឃរាជ ជួន ណាត នៅតែគង់វង្សដក់ជាប់នៅក្នុងចិត្តប្រជាជនខ្មែរ និងគោរពដឹងគុណមិនដាច់ឡើយ នូវគុណបក្ខារៈរបស់ទ្រង់ ដើម្បីបុព្វហេតុជាតិ។ មួយជីវិតរបស់ទ្រង់ មិនដែលមានគ្រួសារឡើយ គឺទ្រង់លះបង់ដើម្បីការងារ និងរាជកិច្ចជូនជាតិ និងប្រជារាស្ត្រ​ខ្មែរយើងទាំងអស់៕

ដោយ៖ មនោ វិជ្ជា

គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ គ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ បង្កើនចំណេះដឹង និងបង្កើនសមត្ថភាពរបស់អ្នកបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here