មកមើលស្ពានច្រោយចង្វារ ពីអតីតកាលម្តងវិញ នៅពេលមិនទាន់សង់ថ្មី

0
1130

ស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា-ជបុ៉ន) បានសាងសង់នៅឆ្នាំ១៩៦៦ បុ៉ន្តែត្រូវបានកាត់ផ្តាច់ដោយគ្រាប់បែកបំផ្ទុះនៅក្នុងឆ្នាំ១៩៧២ នាសម័យលោក សេនាប្រមុខ លន់ នល់។ រហូតមកដល់ឆ្នាំ១៩៩៥ គឺអស់រយៈពេលជាង២០ឆ្នាំ ក្រោយមក ទើបស្ពានមួយនេះអាចធ្វើការតភ្ជាប់ឡើងវិញបានក្រោមជំនួយឧបត្ថម្ភរបស់ជបុ៉ន។

ក្នុងរយៈពេលជាង ២០ឆ្នាំ នោះ ការធ្វើដំណើរតាមផ្លូវជាតិលេខ៦ ដើម្បីចូលមកភ្នំពេញ ឬចេញពីភ្នំពេញឆ្ពោះទៅតាមបណ្តាខេត្តនានា នៅបែកខាងកើតទន្លេ ដូចជាខេត្តកំពង់ធំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ។ល។ ត្រូវឆ្លងតាមសាឡាង ឬតាមទូកដរប៉ុណ្ណោះ។

នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីស្ពានត្រូវបានតភ្ជាប់ឡើងវិញ មានបទចម្រៀងដ៏ល្បីល្បាញមួយបទដែលច្រៀងពាក់ព័ន្ធនឹងការតភ្ជាប់ស្ពានជ្រោយចង្វារនេះ គឺបទ «ជីវិតអ្នករត់ទូកដរ»។ នៅឆ្នាំ២០១៥ ស្ពានជ្រោយចង្វារថ្មីមួយទៀតត្រូវបានសាងសង់ឡើង ក្បែរស្ពានចាស់ ហើយបានក្លាយទៅជាស្ពានភ្លោះ គឺស្ពានមិត្តភាព កម្ពុជា-ជបុ៉ន និងស្ពានមិត្តភាពកម្ពុជា-ចិន សព្វថ្ងៃតែម្តង៕
ទស្សនារូបភាពស្ពានច្រោយចង្វារកាលពីអតីតកាល ដូចតទៅ៖
 

ប្រភព៖ អានច្រើន ចេះច្រើន សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវប្រវត្តិសាស្ត្រ)
គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ គ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ បង្កើនចំណេះដឹង និងបង្កើនសមត្ថភាពរបស់អ្នកបន្ថែមទៀត៕ 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here