លោក Liu Xiaobo តស៊ូប្រឹងប្រែងដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅប្រទេសចិន រហូតបាត់បង់ជីវិត…

0
54

លោក Liu Xiaobo ជាអ្នកនិពន្ធជនជាតិចិននិងសកម្មជន ដែលបានស្លាប់នៅអាយុ 61 ឆ្នាំ ដោយជំងឺមហារីក​ថ្លើម។ គាត់ត្រូវបានគេដាក់គុក ដោយសារការដាក់ញត្តិដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅប្រទេសចិន រហូតមានជំងឺមិនព្យាបាលបាន និងមានការសង្ស័យថារដ្ឋាភិបាលមិនព្រមឲ្យគាត់ចេញពីគុកទៅព្យាបាល។

លោក Liu Xiaobo

Xiaobo គឺជាសំលេងដ៏ខ្លាំងក្លាមួយ សម្រាប់កិច្ចខិតខំប្រឹងប្រែងបែបប្រជាធិបតេយ្យនៅក្នុងប្រទេសចិន ដែលបានពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ 2010 សម្រាប់ការចូលរួមនិងភាពជាអ្នកដឹកនាំរបស់គាត់។ ដោយសារតែគាត់ជាប់ពន្ធនាគារ ទើបគាត់មិនអាចចូលរួមក្នុងពិធីទទួលពានរង្វាន់បាន ហើយប្រពន្ធរបស់គាត់ជាអ្នកទទួលជំនួស។

ការស្លាប់របស់លោក Liu Xiaobo កន្លងទៅហើយមែន នៅតែមានកេរ្តិ៍ឈ្មោះក្នុងប្រទេសចិនជារៀងរហូតក្រោមច្បាប់អន្តរជាតិនិងស្តង់ដារសិទ្ធិមនុស្សសកល។ មួយជីវិតរបស់លោក Xiaobo បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទាំងកម្លាំងកាយចិត្ត ដើម្បីប្រជាធិបតេយ្យនៅក្នុងប្រទេសចិន។ លោកក៏ជាកវីនពន្ធដ៏ឆ្នើម ដែលប្រើទឹកខ្មៅធ្វើឲ្យពិភពលោកទទួលស្គាល់ច្បាស់ពីច្បាប់នៅក្នុងប្រទេសចិន និងជាគំរូល្អសម្រាប់កវីនិពន្ធជំនាន់ក្រោយ៕

ដោយ៖ មនោ វិជ្ជា (អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាអ្នកនិពន្ធ)

គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ គ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ បង្កើនចំណេះដឹង និងបង្កើនសមត្ថភាពរបស់អ្នកបន្ថែមទៀត៕ 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here