ស៊ឺម៉ាអុី៖ ខ្ញុំដកដាវតែមួយលើកទេ តែខ្ញុំបានសំលៀងវាជាងដប់ឆ្នាំមកហើយ…

0
265

មនុស្សដែលឆ្លាតបំផុតគឺ ជាមនុស្សដឹងពីអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ទាំងគ្រោះថ្នាក់ និងកន្លែងសុវត្ថិភាព។ សម្រាប់មនុស្សដែលអំនួតក្អែងក្អាងមានតែឯង ពិតណាស់ប្រាកដជារស់មិនបានយូរឡើយ។ ដូច្នេះមានតែមនុស្សឆ្លាតបំផុតទេ ដែលស្គាល់ពីកាលៈទេសៈ និងអាចយកឈ្នះសត្រូវបាន។

ជាក់ស្តែងដូចជា ស៊ឺម៉ាអុី បាននិយាយថា «ខ្ញុំដកដាវតែមួយលើកទេ តែខ្ញុំបានសំលៀងវាជាងដប់ឆ្នាំមកហើយ»។ ដូច្នេះមុននឹងគេធ្វើអ្វីគឺ ត្រូវទាមទារឲ្យមានការសិក្សាស្វែងយល់ឲ្យបានច្បាស់ពីគូសត្រូវរបស់ខ្លួន រៀនពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួនឯង ចេញច្បាំងធានាថានឹងឈ្នះ ១០០% តែម្តង។

ចំពោះមនុស្សដែលចេះបំផុតគឺ គេនោះហើយដែលជាមនុស្សដែលចេះឱនលំទោន ដាក់ខ្លួនជាទីបំផុត។ ប៉ុន្តែ មនុស្សដែលអួតថាខ្លួនឯងអស្ចារ្យនោះ ភាគច្រើនគ្មានប្រយោជន៍អ្វីឡើយ មិនស្មើនឹងអាហារមួយពេលដែលយើងហូបមួយដងផង។ សុឺម៉ាអុី គេចេះស្គាល់ម្ចាស់ល្អ ចេះលាក់ពីសមត្ថភាព និងមានសមត្ថភាពខ្ពស់ក្នុងការអត់ធ្មត់ ស៊ូទ្រាំនឹងការប្រមាថមើលងាយពីអ្នកដទៃ ប៉ុន្តែចំណុចដែលពិសេសបំផុតរបស់គេ គឺគេបានដកដាវតែមួយដងគត់ ក៏ទទួលបានជោគជ័យទាំងស្រុង ដែលខុសស្រឡះពីពួកអួតក្អែងក្អាងជាអ្នកពូកែ ឆ្លាត និងអស្ចារ្យទាំងនោះ ព្រោះថាទីបំផុតអ្នកដែលឈ្នះមានតែម្នាក់គត់ គឺរូបគេ (សុឺម៉ាអុី) ៕

៙រក្សាសិទ្ធិដោយ៖ មនោ វិជ្ជា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here