Paulo Coelho៖ ស៊ូនិយាយការពិតធ្វើឲ្យអ្នកដទៃយំ ប្រសើរជាងនិយាយកុហកធ្វើឲ្យអ្នកដទៃសប្បាយចិត្ត

0
190

ពាក្យស្មោះស្តាប់មិនពីរោះទេ តែពាក្យស្មោះគឺ ជាពាក្យពិតដែលមិនធ្វើឲ្យមនុស្សវិនាសបានឡើយ មានតែពាក្យដែលកុហកប៉ុណ្ណោះទេ ដែលធ្វើឲ្យអ្នកដទៃវិនាសបាន។

PAULO COELHO, Auther

នៅក្នុងលោកយើងនេះ នរណាៗក៏ដឹងថា ពាក្យកុហកគឺជាថ្នាំពុលយ៉ាងសាវ តែមនុស្សគ្រប់គ្នាសុទ្ធតែចង់ស្តាប់នូវពាក្យកុហក បញ្ជោរសរសើរជារើយៗ ដូចជាពាក្យមួយពោលថា «ខ្ញុំមិនសុីជោរទេ តែកុំបង្អាប់ បើសរសើរវិញ គឺខ្ញុំសប្បាយចិត្ត»។ ពាក្យនេះស្តាប់មើលទៅដូចជានិយាយលេង តែតាមកាពិតគឺវាអុីចឹងមែន។ មូលហេតុ ដែលមនុស្សយើងចូលចិត្តពាក្យកុហកជាងពាក្យពិតគឺ មកពីពាក្យពិតស្តាប់ទៅវាហាក់ចាក់ដោតបេះដូង ធ្វើឲ្យមនុស្សឈឺចាប់ពិបាកនឹងទទួលយក ទើបធ្វើឲ្យមនុស្សដែលឆោតល្ងង់មួយចំនួនពិបាកទទួលយក តែសម្រាប់អ្នកដែលគេឆ្លាតគឺ គេសុខចិត្តស្តាប់ពាក្យដែលពីបាកស្តាប់ ឲ្យតែពាក្យនោះជាពាក្យពិត ស្មោះត្រង់ មិនវៀចវេរកុហក ព្រោះគេដឹងថាពាក្យកុហកគឺ ជាថ្នាំពុលម្យ៉ាងសម្លាប់មនុស្សមិនឲ្យឃើញឈាមទេ។

យើងទាំងអស់គ្នាត្រូវចងចាំថា «ស៊ូនិយាយការពិតធ្វើឲ្យអ្នកដទៃយំ ប្រសើរជាងនិយាយកហុកធ្វើឲ្យអ្នកដទៃសប្បាយចិត្ត» ។ ទោះបីជាពាក្យពិតវាពិបាកស្តាប់ តែវាមានប្រយោជន៍ជាងពាក្យកុហក ដែលនាំឲ្យយើងវិនាសបានដោយងាយបំផុត ប្រៀបបាននឹងការសរសើរធ្វើឲ្យមនុស្សស្លាប់បានដោយងាយស្រួល ហើយមនុស្សដែលងាយជឿអ្នកដទៃគឺ ជារឿងគួរឲ្យគ្រោះថ្នាក់បំផុត។ ចុះប្រិយមិត្តអ្នកអានវិញ ចង់ស្តាប់ពាក្យមួយណាជាង រវាងពាក្យកុហកធ្វើឲ្យសប្បាយចិត្ត និងពាក្យពិតធ្វើឲ្យគេយំ?

គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង នឹងស្វែងរកចំណេះដឹងថ្មីៗគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ បង្កើនចំណេះដឹង និងសមត្ថភាពរបស់អ្នកបន្ថែមទៀត។ 

៙រក្សាសិទ្ធិដោយ៖ មនោ វិជ្ជា 

ចែករំលែក
អត្ថបទ​មុនព្រះបាទជ័យវរ្ម័នទី៧៖ ទុក្ខលំបាករបស់រាស្ត្រ គឺជាទុក្ខលំបាករបស់ខ្ញុំ
អត្ថបទ​បន្ទាប់កំពូលទស្សនៈរបស់ពួកមហាសេដ្ឋីនៅអាសុីទាំង ៦ រូប
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here