ព្រះបាទជ័យវរ្ម័នទី៧៖ ទុក្ខលំបាករបស់រាស្ត្រ គឺជាទុក្ខលំបាករបស់ខ្ញុំ

0
550

ព្រះបាទជ័យវ្ម័នទី៧ គឺជាព្រះមហាវីរក្សត្រដ៏អង់អាចក្លាហានមួយអង្គ ដែលខ្លាំងពូកែជាងគេក្នុងប្រវត្តិសាស្ត្រ​ខ្មែរ។ ទ្រង់ជាក្សត្រមួយអង្គដែលយកព្រះទ័យទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ​ព្រះអង្គជាទីបំផុត រហូតព្រះអង្គធ្លាប់មានប្រសាសន៍ថា «ទុក្ខលំបាករបស់រាស្ត្រ​ គឺជាទុក្ខលំបាករបស់ខ្ញុំ ហើយខ្ញុំកាន់តែឈឺចាប់បំផុត» ។

រូបភាពតំណាង

រាល់ពាក្យពេចន៍របស់ទ្រង់សុទ្ធតែបានចាក់ដោតដល់មេដឹកនាំកំពូលៗក្នុងលោក ឲ្យចេះស្រឡាញ់ដល់រាស្ត្ររបស់ខ្លួន ទុករាស្ត្រជាសាច់ញាតិរបស់ខ្លួន និងចេះចែករំលែកសេចក្តីសុខ និងទុក្ខជាមួយគ្នា។ គួរបញ្ជាក់ដែរថា នៅសម័យកាលរបស់ទ្រង់ ប្រទេសកម្ពុជា (អាណាចក្រខ្មែរ) មានការរីកចម្រើនជាខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន សេដ្ឋកិច្ច និងការដាំដុះ ។ល។

ប្រសិនបើមានមេដឹកនាំរូបណាយកទស្សនៈរបស់ទ្រង់ទៅរិះគិតពិចារណា ប្រទេសនោះនឹងបានរីកចម្រើនដូចសម័យមហានគរពុំខានឡើយ។ ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្តេចដ៏អស្ចារ្យមួយ (អទិទេព) ដែលបានមកចាប់កំណើតលើទឹកដីសុវណ្ណភូមិមួយនេះ។ ជាសំណូមពររបស់ គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ដល់មេដឹកនាំទាំងអស់ ត្រូវចេះស្រឡាញ់ដល់រាស្ត្រ ចាត់ទុកប្រជារាស្ត្រជាសាច់ញាតិ ជាកូន ជាចៅ ឬជាបងប្អូន កុំឈ្នានីសគ្នា ដើម្បីតែប្រយោជន៍បន្តិចបន្តួច ព្រោះនាំឲ្យកើតទុក្ខទោស និងធ្វើឲ្យប្រជារាស្ត្រកាន់តែលំបាកវេទនាថែមទៀត៕

គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង នឹងស្វែងរកចំណេះដឹងថ្មីៗគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ បង្កើនចំណេះដឹង និងសមត្ថភាពរបស់អ្នកបន្ថែមទៀត។ 

៙រក្សាសិទ្ធិដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here