ថ្ងៃនេះជាថ្ងៃចុងក្រោយនៃកាសែត The Cambodia Daily នៅរាជធានីភ្នំពេញ

0
157

កាសែតជាភាសាអង់គ្លេសមួយនេះ បានសម្រេចបិទទ្វារចាប់ពីថ្ងៃស្អែកតទៅ បន្ទាប់ពីប្រតិបត្តិការបោះពុម្ភផ្សាយអស់រយៈពេល ២៤ឆ្នាំនិង១៥ថ្ងៃ តាំងពីឆ្នាំ១៩៩៣មក។ ការបិទនេះនៅចំពេលមានការចម្រូងចម្រាស ជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលអះអាងថាកាសែតនេះជំពាក់លុយពន្ធរដ្ឋ ៦លានដុល្លារ អាមេរិច ជាវិក្ក័យបត្រពន្ធដែល The Cambodia Daily ធ្វើការជំទាស់មិនយល់ស្របពីដំណើរការ និងសុក្រិតភាពនៃការគណនាតម្លៃពន្ធដារដ៏ច្រើនសន្ធឹកនេះ។ តើលោកអ្នកនាងមានមតិយោបល់យ៉ាងណាដែរចំពោះការបិទទ្វាររបស់កាសែតដ៏ល្បីល្បាញមួយនេះ? 

(ដកស្រង់ពី VOA Khmer)

 

ចែករំលែក
អត្ថបទ​មុនបើរៀនឧស្សាហ៍ភ្លេច ចូរអនុវត្តតាមគោលការណ៍ខាងក្រោមទាំងនេះ
អត្ថបទ​បន្ទាប់ព្រះបាទជ័យវរ្ម័នទី៧៖ ទុក្ខលំបាករបស់រាស្ត្រ គឺជាទុក្ខលំបាករបស់ខ្ញុំ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here