បើរៀនឧស្សាហ៍ភ្លេច ចូរអនុវត្តតាមគោលការណ៍ខាងក្រោមទាំងនេះ

0
510

មិនថាតែមនុស្សមិនសូវឆ្លាតទេ អ្នកណាៗក៏មានការភ្លេចភ្លាំងដូចគ្នាដែរ សូម្បីតែមនុស្សឆ្លាតក៏ដោយ ព្រោះថាការចងចាំរបស់មនុស្សមានកម្រិត និងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយពីជួបហេតុការណ៍អ្វីមួយ។ ប៉ុន្តែសម្រាប់អ្នកដែលមានការចង់ចាំខ្ពស់ គេអាចរក្សាអង់ចងចាំរបស់គេបានយូរជាងបន្តិចប៉ុណ្ណោះ។ ដូច្នេះវាមិនលើសគ្នាប៉ុន្មានទេ តែអ្វីដែលមនុស្សឧស្សាហ៍អនុវត្តន៍ គឺវិធីសាស្ត្រ​ដើម្បីឲ្យការចងចាំរបស់គេបានយូរ និងមិនអាចភ្លេចបាត់ទៅវិញបាន។ វិធីសាស្ត្រ​ដែលអាចរក្សាឲ្យការចងចាំបានយូរ និងមិនបាត់បង់ទៅវិញគឺ៖

  • កត់ចំណាំ៖ ការកត់ចំណាំ (Notes) គឺជាគន្លឹះវិសេស និងសាមញ្ញបំផុត ដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបានដូចៗគ្នា ហើយអាចរក្សានូវទិន្ន័យរបស់យើងបានរហូតផងដែរ ខ្លាចតែយើងធ្វើឲ្យបាននូវការកត់ចំណាំនេះប៉ុណ្ណោះទេ។
  • រក្សាការចងចាំ៖ ដើម្បីអាចរក្សាការចងចាំបាន គឺត្រូវតែកំណត់ពេលវេលាតែប៉ុណ្ណោះនាទីក្រោយពីសន្ទនា ឬនឹកឃើញអ្វី ត្រូវរកក្រដាស ឬអ្វីផ្សេងៗ ដើម្បីកំណត់ចំណាំឲ្យបានត្រឹមត្រូវ ជៀសវាងភ្លេចបាត់។ អ្នកអាចកត់នៅក្នុងទូរសព្ទដៃ (Note Phone) នៅក្នុងកុំព្យូទ័រ និងកូនសៀវភៅជាដើម។
  • ប្រាប់អ្នកដទៃ៖ បើសិនអ្នកមិនអាចចងចាំបានច្រើនទេ មានវិធីមួយទៀតគឺប្រាប់ឲ្យអ្នកដទៃជួយចាំ ឬឲ្យគេជួយរំលឹកដល់អ្នក ព្រោះខួរក្បាលមិនអាចរក្សាការចង់ចាំបានយូរឡើយ ដូច្នោះមានតែឲ្យគេជួយចងចាំ (Share to Save memory) និងជួយរំលឹក (Alarm) ទើបយើងមិនអាចបាត់ទិន្ន័យបាន។
  • រំលឹកដដែលៗ៖ ការនិយាយរំលឹកដដែលៗ ធ្វើឲ្យខួរក្បាលយើងចងចាំបានល្អ និងរត់មាត់ មិនភ្លេចបាន។ ដូច្នោះ យើងអាចទន្ទិញពាក្យណាដែលចង់ចងចាំឲ្យបានញឹកញាប់ ក៏អាចធ្វើឲ្យយើងនឹកឃើញមិនអាចភ្លេចបានយូរដែរ។
  • ស្វែងរកទិន្ន័យឡើងវិញ៖ ពេលដែលយើងភ្លេច ឬបាត់នូវពាក្យដែលខ្លួនធ្លាប់បាននិយាយគឺ យើងអាចស្វែងរកវានៅក្នុងកូនសៀវភៅដែលយើងបានកត់ត្រាទុក កុំព្យូទ័រ និង នៅក្នុងកំណត់ត្រាក្នុងទូរសព្ទដៃរបស់យើងឡើងវិញគឺ យើងនឹងអាចឃើញនូវអ្វីដែលយើងចង់បានពុំខាន។

ចំពោះរបាយការណ៍ដែលសំខាន់ៗ គួរតែដាក់នៅក្នុងកន្លែងដែលមានសុវត្ថិភាព ឬដាក់លេខសម្ងាត់ (Password) ទើបជាការល្អ ជៀសវាងមានជនខិលខូចគេយកទៅប្រើប្រាស់ខុសផ្លូវ ឬធ្វើបាបដល់យើងជាដើម។ រឿងនេះជាចំណុចសំខាន់បំផុត ដែល គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ចង់បង្ហាញប្រាប់៕

៙រក្សាសិទ្ធិដោយ៖ មនោ វិជ្ជា (គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង)

ចែករំលែក
អត្ថបទ​មុនភ្ញាក់ផ្អើលជាខ្លាំង! ពេលប្រទះឃើញផ្នូរបុរាណ អាយុកាលជាង ២ពាន់ឆ្នាំ
អត្ថបទ​បន្ទាប់ថ្ងៃនេះជាថ្ងៃចុងក្រោយនៃកាសែត The Cambodia Daily នៅរាជធានីភ្នំពេញ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here