ភ្ញាក់ផ្អើលជាខ្លាំង! ពេលប្រទះឃើញផ្នូរបុរាណ អាយុកាលជាង ២ពាន់ឆ្នាំ

0
157

វាពិតជារឿងរ៉ាវ​ដ៏​អាថ៌​កំបាំង​របស់​ជនជាតិ​អេ​ហ្ស៊ីប​បុរាណមែន គឺជា​ហេតុផល​មួយ​ដែល​មនុស្ស​ទូទៅ​មានការ​ចំណាប់អារម្មណ៍ជាខ្លាំង​គ្រប់ពេលវេលា ជា​ពិសេស​នៅ​ពេល​ណា​ដែល​រក​ឃើញ​ផ្នូរ​បុរាណ ឬ​វត្ថុ​បុរាណបន្សល់ទុកពីសម័យមុនៗ។

បើយោងតាមកាសែន កោះសន្តិចភាពចុះផ្សាយព្រឹកមិញនេះថា «ចុង​ក្រោយ​នេះ​ក្រសួង​បុរាណវត្ថុ​អេ​ហ្ស៊ី​ប​បង្ហាញ​ពី​ការ​រក​ឃើញ​រណ្តៅ​សព​ដ៏​ចំណាស់​មាន​អាយុកាល​ប្រហែល​២០០០​ឆ្នាំ​ចំនួន​៣​កន្លែង ។ អ្នក​បុរាណវិទ្យា​សន្និដ្ឋាន​ថា វា​ស្ថិត​ក្នុង​យុគសម័យ​អាណាចក្រ​«Ptolemaic»​ នៅ​តំបន់​al-Kamin al-Sahrawi ខេត្ត​មីន​យ៉ា ភាគ​ខាងត្បូង​ក្រុង​គែរ ប្រទេស​អេ​ហ្ស៊ីប» ។

កាលពីពេលកន្លងទៅនេះ ក៏​មានការជីករុករកឃើញ​ ម៉ាំ​មី ​នៅ​ខេត្ត​មីន​យ៉ា​ដែរ ប៉ុន្តែ​ការ​ជីក​រក​ឃើញ​ចុង​ក្រោយ​នេះ​អ្នក​បុរាណវិទ្យា​បញ្ជាក់​ថា «មឈូស​សព និង​បំណែក​ដីឥដ្ឋ​បង្ហាញ​ឱ្យ​ឃើញ​ថា តំបន់​នោះ​ធ្លាប់​ជាទី​តាំង​ផ្នូរ​ដ៏​ធំ​នៅ​ក្នុង​រាជវង្ស​ទី​២៧​ ឡើង​កាន់​អំណាច​នៅ​អេ​ហ្សុ​ី​ប ជា​អំឡុង​ពេល​ដែល​ហ្វា​រ៉ូ​រាជវង្ស​បរទេស​ឡើង​គ្រង​តំណែង​ខណៈ​រាជវង្ស​អេ​ហ្ស៊ីប​ ថម​ថយ​​កាលពី​៥២៥ ​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ ។

ប្រធាន​ផ្នែក​រុករក​វត្ថុ​បុរាណ​វិទ្យាបានឱ្យ​ដឹង​ថា រណ្តៅ​សព​ទាំងនោះ​មិនមែន​ជា​របស់​កងទ័ព​ផ្នែក​ការពារ ព្រោះ​មឈូស​មាន​ឆ្លាក់​ថ្ម​រូប​ចៀម មុខមាត់​ជា​មនុស្ស​ចំនួន ​៤​មឈូស និង​ប្រទះ​​ឃើញ​៦ ​រណ្តៅ ​ទៀត​ជា​រណ្តៅ​សព​កុមារ ដោយ​ផ្នូរ​ទាំងអស់​អាច​ជា​គ្រោង​សព​របស់​បុរស ស្ត្រី និង​កុមារ​មាន​អាយុ​ផ្សេង​ពី​គ្នា ឬជាក្រុមក្រួសារ៕

ឯកសារយោង៖ កោះសន្តិភាព កែសម្រួល៖ មនោ វិជ្ជា

 

ចែករំលែក
អត្ថបទ​មុនរក្សាគោលដៅឲ្យរឹងមាំ យើងនឹងជោគជ័យ
អត្ថបទ​បន្ទាប់បើរៀនឧស្សាហ៍ភ្លេច ចូរអនុវត្តតាមគោលការណ៍ខាងក្រោមទាំងនេះ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here