រក្សាគោលដៅឲ្យរឹងមាំ យើងនឹងជោគជ័យ

0
85

មិនថាយើងហត់នឿយ អស់កម្លាំងចិត្ត បាក់ទឹកចិត្តនៅពេលបរាជ័យម្តងៗ តែយើងត្រូវតែរក្សាឲ្យបាននូវគោលដៅរបស់យើង ដែលជាក្តីស្រមៃឲ្យបានជាប់លាប់ ព្រោះបើសិនបាត់វា យើងនឹងបាត់បង់អ្វីៗគ្រប់យ៉ាងទាំងអស់ក្នុងជីវិតរបស់យើង។ ជោគជ័យ មិនមែនជារឿងដែលពិបាក​បំផុតទេ តែវាជារឿងដែលឲ្យមនុស្សមានការអំណត់ព្យាយាមរហូតបានជោគជ័យ។

នៅក្នុងសុភាសិតមួយ ពោលថា «គ្មានសត្វម្រឹកណារត់ចូលមាត់សិង្ហដោយខ្លួនឯងឡើយ» ។ ដូច្នេះបើគ្មានការព្យាយាម និងចាប់យកឱកាសទេ យើងក៏មិនអាចស្គាល់នៅរសនៃភាពជោគជ័យបានដូចគ្នា។

គោលដៅគឺ ជារឿងចម្បងបំផុតរបស់មនុស្ស ព្រោះថាគោលដៅជាអាយុជីវិតរបស់មនុស្ស។ បើសិនមនុស្សគ្មានគោលដៅទេ គេនឹងរសាត់អណ្តែតដូចជាចកនៅក្នុងទន្លេ គ្មានកោះគ្មានត្រើយ មិនដឹងថាត្រូវឈប់នៅទីណាឡើយ។ ហេតុដូច្នេះ ត្រូវតែកំណត់គោលដៅឲ្យបានច្បាស់លាស់ និងដើរតម្រង់ទៅរកវាឲ្យស្វិតស្វាញបំផុត មិនថាទោះបីជាត្រូវជួបនូវឧបសគ្គ ការលំបាកផ្សេងៗ និងបញ្ហាណាក៏ដោយ គឺត្រូវជម្នះ និងដោះស្រាយឲ្យបាន ដើម្បីសម្រេចនូវគោលដៅរបស់យើង ឬជាក្តីស្រមៃរបស់យើងមួយនោះ។ ត្រូវចាំថា «ជោគជ័យរបស់អ្នក មិនមែនសម្រាប់តែខ្លួនអ្នកផ្ទាល់ប៉ុណ្ណោះទេគឺ ជាជោគជ័យរបស់មនុស្សទូទាំងពិភលោក» ៕

៙រក្សាសិទ្ធិដោយ៖ មនោ វិជ្ជា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here