ប្រវត្តិសាធារណរដ្ឋប្រជាមានិតកម្ពុជា (ភាគ២)

0
158

រណសិរ្សសង្គ្រោះ

ណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.) គឺជាអង្គការមួយដែលនឹងក្លាយជាស្នូលក្នុងការផ្ដួលរំលំរបបខ្មែរក្រហម និងការបង្កើតឡើងនូវរដ្ឋស.ប.ក./រ.ក.។ រណសិរ្សសង្គ្រោះ គឺជាក្រុមវិសភាគមួយនៃពួកនិរទេសជនកុម្មុយនិស្ត និងមិនមែនកុម្មុយនិស្តដែលបានប្ដេជ្ញាចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងរបប ប៉ុល-ពត និងកសាងកម្ពុជាឡើងវិញ។ បានដឹកនាំដោយលោក ហេង-សំរិន និង ប៉ែន-សុវណ្ណ គឺជាអ្នករត់ចោលខ្មែរក្រហមទាំងពីរនាក់ ចូលទៅក្នុងភូមិភាគមួយដែលបានរំដោះពីខ្មែរក្រហមបន្ទាប់ពីបន្សុទ្ធកម្មនៃភូមិភាគបូព៌ា ការបង្កើតរណសិរ្សនេះត្រូវបានប្រកាសដោយវិទ្យុហាណូយនៅថ្ងៃទី ៣ ខែធ្នូ ១៩៧៨។ ក្នុងចំណោមពួកសមាជិកគណៈកម្មាធិការមជ្ឈិមទាំងដប់បួនរូបនៃរណសិរ្សសង្គ្រោះ ពួកមេដឹកនាំកំពូលទាំងពីរមាន ហេង-សំរិន ជាប្រធាន និង ហ្សឺហ្រង់-ប៉ូលី ជាអនុប្រធានធ្លាប់ជា អតីតពួកមន្ត្រីបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.) ពួកអ្នកផ្សេងទៀតគឺជាអតីតខ្មែរឥស្សរៈ ដូចគ្នាក៏ជាពួកសមាជិកខ្មែរវៀតមិញដែរ ដែលបានរស់នៅនិរទេសនៅវៀតណាម។ រស់-សម័យ គឺជាអគ្គលេខានៃរ.ស.ស.ជ.ក.គឺជាអតីតជំនួយការសេនាធិការ ប.ក.ក.ក្នុងអង្គភាពយោធា។

ទង់សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)

រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ មិនបានបាត់បង់ពេលវេលាក្នុងការបរិហាររ.ស.ស.ជ.ក. ជាអង្គការនយោបាយរបស់វៀតណាមដែលមានឈ្មោះខ្មែរ ពីព្រោះតែសមាជិកសំខាន់ៗភាគច្រើនរបស់វាត្រូវបានបញ្ចូលជាមួយប.ក.ក.។ ទោះបីជាមានការពឹងផ្អែកការការពាររបស់វៀតណាម និងការគាំទ្រដោយសហភាពសូវៀតពីក្រោយឆាកក៏ដោយចុះ  ក៏ រ.ស.ស.ជ.ក.មានជោគជ័យភ្លាមៗ ចំណោមពួកខ្មែរនិរទេសដែរ។ អង្គការនេះបានផ្ដល់ចំណុចរួបរួមតម្រូវច្រើនចំពោះពួកឆ្វេងនិយមប្រឆាំងនឹងការដឹកនាំរបស់ខ្មែរក្រហម ដែលផ្ដុំការប្រឹងប្រែងនានាឆ្ពោះទៅសកម្មភាពវិជ្ជមានជំនួសឱ្យការបរិហារឥតខ្លឹមសាររបស់របបប្រល័យពូជសាសន៍។ រ.ស.ស.ជ.ក. បានផ្ដល់ដូចគ្នានូវគ្រោងការណ៍នៃភាពស្របច្បាប់ចំពោះការលុកលុយកម្ពុជាជាបន្តបន្ទាប់ដោយវៀតណាម និងការបង្កើតឡើងតំណាលគ្នានៃរបបនិយមហាណូយនៅភ្នំពេញ។

ការលុកលុយរបស់វៀតណាម

អ្នកបង្កើតគោលនយោបាយវៀតណាម បានរើសយកដំណោះស្រាយយោធា និងនៅថ្ងៃ ២២ធ្នូ វៀតណាមបានផ្ដើមការវាយលុករបស់ខ្លួនជាមួយ និងចេតនាក្នុងការផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ។ កងកម្លាំងការលុកលុយក្នុងចំណោម ១២០,០០០នាក់ មានប្រកបផ្សំដោយអង្គភាពពាសដែក និងថ្មើរជើងដែលមានការគាំទ្រកាំភ្លើងធំដ៏ខ្លាំង បានធ្វើដំណើរទៅខាងលិចចូលទៅកាន់ទីជនបទរាបស្មើនៃខេត្តភាគអាគ្នេយ៍របស់កម្ពុជា។ បន្ទាប់ពីសង្គ្រាមផ្លេកបន្ទោរដប់ប្រាំពីរថ្ងៃមក ភ្នំពេញបានធ្លាក់ទៅឱ្យវៀតណាម ដែលកំពុងតែរុលចូលមកនៅថ្ងៃ ៧មករា ១៩៧៩។ កងទ័ពកម្ពុជាប្រជាធិបតេយ្យ និងពួកកម្មាភិបាលខ្មែរក្រហម ដែលកំពុងដកថយបានដុតជង្រុកស្រូវ ដែលក្នុងនោះរួមជាមួយហេតុផលផ្សេងៗទៀត បានបង្កឱ្យមានការអត់បាយយ៉ាងខ្លាំងទូទាំងកម្ពុជាដែលផ្ដើមនៅពាក់កណ្ដាលចុងក្រោយនៃឆ្នាំ១៩៧៩ និងបានបន្តរហូតដល់ពាក់កណ្ដាលឆ្នាំ១៩៨០។

នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៩ គណៈកម្មាធិការមជ្ឈិមនៃរណសិរ្សសង្គ្រោះបានប្រកាសនូវការកំណត់ គោលនយោបាយភ្លាម ដើម្បីដាក់ឱ្យអនុវត្តនៅតំបន់ដែលបានរំដោះចេញពីខ្មែរក្រហម។ ដំបូងផ្ទះបាយរួមត្រូវបានលុបបំបាត់ចោល និងពួកព្រះសង្ឃពុទ្ធសាសនាខ្លះត្រូវបាននាំមកកាន់គ្រប់សហគមន៍ ដើម្បីធ្វើឱ្យប្រជាជនទុកចិត្តឡើងវិញ។ មួយផ្សេងទៀតនៃគោលនយោបាយទាំងនេះគឺដើម្បីបង្កើតគណៈគ្រប់គ្រងខ្លួនឯងដោយប្រជាជនក្នុងគ្រប់តំបន់ទាំងអស់។ គណៈទាំងនេះនឹងត្រូវបង្កើតជារចនាសម្ព័ន្ធរដ្ឋបាលជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.) បានសម្រេចនៅថ្ងៃ ៨មករា ១៩៧៩ ជាអង្គរដ្ឋបាលកណ្ដាលសម្រាប់ ស.ប.ក.ក.ប.ប.ក. បានបម្រើជាអង្គគ្រប់គ្រងដោយរបប ហេង-សំរិនរហូតដល់ថ្ងៃ ២៧មិថុនា ១៩៨១ នៅពេលនោះរដ្ឋធម្មនុញ្ញថ្មីបានស្នើសុំថា វាត្រូវជំនួសដោយគណៈរដ្ឋមន្ត្រីដែលបានជ្រើសរើសថ្មី។ ប៉ែន-សុវណ្ណ បានក្លាយជានាយករដ្ឋមន្ត្រីថ្មី។ លោកត្រូវបានជួយដោយឧបនាយករដ្ឋមន្ត្រីបីរូប ហ៊ុន-សែន ចាន់-ស៊ី និង ជា-សុទ្ធ

ការបង្កើតនៃស.ប.ក. (១៩៧៩-១៩៨៩)

ថ្ងៃទី ១០មករា ១៩៧៩ កងទ័ព ក.ប. ត្រូវបានរុញច្រានចេញទៅ ហើយកងទ័ពវៀតណាមក៏បានកាន់កាប់រដ្ឋធានីភ្នំពេញ។ ក.ប.ប.ក. បានប្រកាសថាឈ្មោះផ្លូវការថ្មីនៃកម្ពុជាគឺ សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)។ រដ្ឋការថ្មីគឺជារបបមួយដែលនិយមសូវៀតបានគាំទ្រ ដោយកិច្ចប្រឹងប្រែងខាងកម្លាំងយោធាវៀតណាម និងខាងទីប្រឹក្សាអសេនិកដ៏រឹងមាំ។ របបប្រល័យពូជសាសន៍បានបញ្ចប់ ក៏ប៉ុន្តែចំពោះចិនដែលជាអ្នកបានគាំទ្រ ក.ប. មិនប្រែប្រួល ទទូចឱ្យ ស.រ. ឱ្យយកចិត្តទុកដាក់ស្វែងរកមធ្យោបាយជាច្រើនដោយមានកំហឹងជាមួយវៀតណាមចំពោះការបរាជ័យដ៏អាម៉ាស់​ក្នុងសង្គ្រាមវៀតណាម ដូចជាមហាអំណាចសំខាន់ដទៃៗទៀតដែរ ការបរាជ័យយ៉ាងឆាប់នៃខ្មែរក្រហមបានកត់សំគាល់នូវការចាប់ផ្ដើមនៃបញ្ហាកម្ពុជា។

ទោះបីជាមានការលុកលុយ និងការគ្រប់គ្រងដែលបានជួយដោយវៀតណាម និងការបាត់បង់ឯករាជ្យដែលបានទៅព្រមគ្នាពិតមែនក៏ដោយ ក៏របៀបរបបថ្មីត្រូវបានស្វាគមស្ទើរទាំងអស់ដោយប្រជាជនខ្មែរទាំងមូល ដែលនឿយណាយនឹងភាពព្រៃផ្សៃរបស់ខ្មែរក្រហម។ យ៉ាងណាមិញ មានការលួចប្លន់ខ្លះស្ទើរតែអស់ពីរដ្ឋធានីភ្នំពេញដោយកងទ័ពវៀតណាម ដែលពួកគេនាំយកទំនិញដាក់រថយន្តដឹកត្រឡប់ទៅវៀតណាមវិញ។ ឥរិយាបថដ៏អាក្រក់នេះ និងនៅពេលនោះហើយដែលនាំឱ្យបង្កើតជារូបភាពអវិជ្ជមាននៃពួកលុកលុយ។ រូបភាពអវិជ្ជមាននេះបានផ្ដល់អត្ថប្រយោជន៍ដល់ពួកសត្រូវនៃរបប ស.ប.ក. ដែលនឹងរៀបចំវាជាប្រយោជន៍របស់ពួកគេកំឡុងអត្ថិភាពនៃរបប ស.ប.ក./រ.ក.ជាមិត្តវៀតណាម។ យ៉ាងណាមិញ តួនាទីនៃកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ.) ក្នុងការផ្ដល់សន្តិសុខ ដែលតម្រូវអោយប្រទេសជាតិដែលខ្ទេចខ្ទាំស្ទើរតែទាំងស្រុងទៅហើយឱ្យកសាង និងអភិវឌ្ឍស្ថាប័ននានាឡើងវិញ ដែលមិនគួរត្រូវបានគេមើលងាយឡើយ។

ហេង-សំរិន ត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃ ស.ប.ក. និងពួកកុម្មុយនិស្តខ្មែរដទៃផ្សេងទៀតដែលបានបង្កើតបក្សបដិវត្តន៍ប្រជាជនកម្ពុជា ។ ដូចជាលោក ចាន់-ស៊ី និង ហ៊ុន-សែន បានលេចធ្លោចាប់តាំងពីការចាប់ផ្ដើម។ តាមរយៈព្រឹត្តិការណ៍នានានៅក្នុងទសវត្សឆ្នាំ១៩៨០ ​ដែលបានវិវត្តមកការកាន់កាប់ដំបូងដ៏សំខាន់ៗនៃរបបថ្មីនឹងរស់រានឡើង កំពុងស្ដារឡើងវិញសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងកុបកម្មខ្មែរក្រហមដោយមធ្យោបាយយោធា និងនយោបាយ។

ស.ប.ក. គឺជារដ្ឋកុម្មុយនិស្ត។ វាបានបន្តបដិវត្តន៍សង្គមនិយមដែលត្រូវបានចាប់ផ្ដើមហើយដោយ ក.ប. ប៉ុន្តែការបោះបង់គោលនយោបាយដាច់ខាតរបស់ខ្មែរក្រហម និងការប្រមូលផ្ដុំកិច្ចប្រឹងប្រែងក្នុងការកសាងសង្គមនិយមតាមខ្សែរយៈយកការណ៍ជាមាគ៌ាជាមួយគោលនយោបាយ​ដែលបានសង្កេតដោយសហភាពសូវៀត និងកំមិនកុង។ ពិតជាឆាប់មែន ដែលប្រទេសនេះនឹងបានប្រែក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំមួយដែលចាត់ទុកថាជាប្រទេសសង្គមនិយម និងក៏មិនមែនកំពុងធ្វើឱ្យលូតលាស់ដោយ ស.ស.ស.ស. ឡើយ។

ដោយការគោរពរាប់អានជនជាតិភាគតិច សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវប្រព្រឹត្តិធ្វើដើម្បីគោរពដល់ភាពចម្រុះជាតិសាសន៍របស់កម្ពុជា ដែលនាំមកនូវការបន្ធូរបន្ថយដោយស្វាគមន៍ខ្លះៗ ដល់ជនជាតិ ថៃ យួនចាម និង ពួកអ្នកភ្នំ នៃភាគឦសាន។ ជនជាតិភាគតិចចិន យ៉ាងណាៗបានដឹងថាជា សញ្ញានៃពួកអនុត្តរជនមួយ ដែលបានបន្តសង្កត់សង្កិន ទោះបីជាយ៉ាងណាក៏ភាគច្រើននៃសមាជិករបស់ខ្លួន ច្រើនតែនៅក្នុងចំណោមសហគមន៍អ្នកជួញដូរ បានស៊ូទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងក្រោមការដឹកនាំរបស់ខ្មែរក្រហម។ ការនិយាយកុកងឺ និងទាជីវ គឺត្រូវបានដាក់កំហិតយ៉ាងខ្លាំង ភាគច្រើនមានលក្ខណៈដូចគ្នាក្រោមការដឹកនាំរបស់ ប៉ុល-ពត ដែរ។

យ៉ាងណាមិញ ក៏ដូចជារបបមុនខ្លួនដែរ សាធារណរដ្ឋប្រជាមានិតកម្ពុជានៅតែមានអំពើហិង្សាខ្ពស់។ រូដដផ្វ-រ៉ាំមាំល (Rudolph Rummel) ប៉ាន់ប្រមាណប្រជាឃាតរបស់របបនេះ (សម្លាប់ដោយរដ្ឋាភិបាល) ២៣០០០០នាក់ចាប់ពីឆ្នាំ១៩៧៩-១៩៨៧។

សូមរង់ចាំអានអត្ថបទ សាធារណរដ្ឋប្រជាមានិតកម្ពុជា (ភាគ៣) ជាបន្តទៀត…

៙រក្សាសិទ្ធិដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here