ប្រវត្តិសាស្ត្រ៖ រាជាធិបតេយ្យ សម័យអង្គរ

0
330
ប្រមុខដឹកនាំ ដែលតំណាងរាជរដ្ឋាភិបាល ឬអំណាចកណ្តាល គឺព្រះ​មហា​​ក្សត្រដែលមានឋានៈត្រូវបានប្រៀបផ្ទឹមនឹងព្រះអាទិទេព​។ គោរម្យងាររបស់ព្រះអង្គគឺ ទេវរាជ ដែលជាទ្រឹស្តី​ឥណ្ឌា​ទាក់ទិន​ទៅ​នឹងស្តេចចក្រព័ត្រ ឬចក្រវាឡ ដែលប្រហែលជា​មានតាំងតែ​សម័យបុរេ​អង្គរ តែបានប្រារព្ធបន្តមកដល់សម័យអង្គរ ជាពិសេស​ក្នុងរជ្ជកាល​របស់​ព្រះបាទជ័យវរ្ម័នទី២ នៅឆ្នាំ៨០២ នៅពេលដែលទ្រង់​បំពេញពិធី​សាសនា​​មួយឈ្មោះ “ពិធីទេវរាជ” ដើម្បីសូមពរជ័យពីព្រះឥសូរ ឬ​ព្រះ​សិវ​ដ៏មានមហិទ្ធិឫទ្ធិ ដោយមានការប្រកាសយ៉ាងមហោឡាឫទ្ធិ ឯកភាព និងអធិបតេយ្យភាពរបស់កម្ពុជាផង នៅលើភ្នំគូលែន។
របបរាជាធិបតេយ្យនេះ តម្រូវឲ្យមានការផ្គុំអំណាចកណ្តាល ដែលស្ថិត​ជុំវិញ ប្រមុខដឹកនាំ គឺព្រះមហាក្សត្រ ដើម្បីអភិវឌ្ឍនប្រទេសកម្ពុជា​បុរាណ​។ ដោយហេតុថា ទ្រង់គឺជាអ្នកធានានិរន្តភាពនៃនគរ ដោយមាន​ភ្ជាប់នូវអំណាចនយោបាយ និតិប្រតិបត្តិយ៉ាងណែន ក្នុងឋានៈជាមេទ័ព និងមេសាសនា។
ដូចទើបពោល ផ្នែកនយោបាយ ស្តេចខ្មែរ គឺជាមេទ័ពនិងម្ចាស់ផែនដី កម្លាំងយោធាសំខាន់បំផុតនៃរដ្ឋផ្នែកនីតិ ទ្រង់ការពារច្បាប់ និងតុលាការ ពោលគឺយុត្តិធម៌។ លើសពីនេះទៀត ទ្រង់ជាស្ថាបនិកនៃប្រាង្គប្រាសាទ និងប្រព័ន្ធធារាសាស្ត្រ។ ចំណុចសំខាន់មួយទៀត គឺស្តេចខ្មែរ​នាជំនាន់មុន (​បុរាណ) គឺជាមេទ័ពដ៏ខ្លាំងពូកែអង់អាចក្លាហានអស្ចារ្យបំផុត។ ព្រះអង្គរនេះហើយ ដែលដឹកនាំទ័ពទៅប្រយុទ្ធលើសមរភូមិ នៅពេលដែលមានអាសន្នម្តងៗ ដើម្បីការពារជាតិមាតុភូមិខ្មែរ និងប្រជារាស្ត្រ​ខ្មែរ៕

ប្រភព៖ អានច្រើន ចេះច្រើន សម្រួល៖ មនោ វិជ្ជា

ចែករំលែក
អត្ថបទ​មុនតើសត្វគោព្រៃ ជាសត្វតំណាងឲ្យប្រទេសណា?
អត្ថបទ​បន្ទាប់ព្រះបាទជ័យវរ្ម័នទី៤ និងការឡើងគ្រោងរាជរបស់ទ្រង់
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here