ការផ្លាស់ប្តូរកលយុទ្ធ

0
598

“ការផ្លាស់ប្តូរកលយុទ្ធ” ស៊ុនជឺ ពោលថា៖ ដើម្បីឲ្យប្រមុខប្រទេសជិតខាងចូលរួមសហការត្រូវបង្ហាញឲគេឃើញពីគុណទោស ខាតចំណេញ ដើម្បីឲ្យគេយល់ព្រមសហការដោយអស់ពីចិត្តថ្លើមគឺព្រោះតែមើលឃើញពីផលប្រយោជន៍នេះឯង។
ស៊ុនជឺ – Sun Tzu (551-497 មុនគ.ស)

ផ្នែកប្រតិបត្តិ

“ភូមិសាស្រ្តជាប់ដែន ឲ្យណែនមេត្រី”

ឆាវឆាវ (Cao Cao) អូសទាញ ស៊ុនឈាន (Sun Quan) ឲ្យបង្រ្កាប គួនអ៊ូ (Guan Yu)គួនអ៊ូ ឡោមព័ទ្ធ ឆាវយិន (Cao Ren) មេទ័ពស្រួចរបស់ ឆាវឆាវ នៅខេត្តហ្វានឆឹង។ ឆាវឆាវ បានបញ្ជូន វីជិន (Yu Jin) ឲ្យចេញទៅជួយ។ នៅពេលទ័ពរបស់ វីជិនធ្វើដំណើរមកដល់ជាយខេត្តហ្វានឆឹង ក៏ប្រទះនឹងភ្លៀងធំធ្វើឲ្យទឹកទន្លេហាន់ស៊ុយជន់ឡើង
ដល់កម្ពស់រាប់សិបសៀក។ កងទ័ព វីជិន ត្រូវនាំគ្នាគេចឡើងទៅសម្រាកនៅលើទំនប់ហើយក៏ត្រូវកងនាវារបស់
គួនអុី ព័ទ្ធជាប់ចាប់ធ្វើជាឈ្លើយអស់ទៅ។ ឆាវឆាវបាត់បង់មេទ័ព វីជិន រួមទាំងពលទាហានចំនួន ៣០,០០០ នាក់។
ក្នុងពេលនោះរាជធានីរបស់ ឆាវឆាវ មានទីតាំងនៅស៊ុយទូ។​ ឆាវឆាវព្រួយបារម្ភពីទីតាំងរាជធានីដែលនៅកៀក
នឹងបច្ចាមិត្តពេក ទើគិតលើករាជធានីយកទៅតាំងនៅច្រាំងម្ខាងភាគខាងជើងនៃទន្លេហួងហឺដើម្បីគេចឲឆ្ងាយពីការ
គំរាមកំហែងរបស់គួនអ៊ូ។ តែ ស៊ឺម៉ាអីុ (Sima Yi) បានឃាត់ថា “ទ័ពរបស់ វីជិន ចាញ់ដៃគេព្រោះតែទឹកជំនន់
មិនមែនទាស់ខុសរឿងច្បាំងឯណា? ហេតុនេះវាគ្មានប៉ះទង្គិចអ្វីធំដុំដល់បណ្តាលកងទ័ពរបស់យើងទេ…​ប្រសិនបើយើងប្តូររាជធានីយ៉ាងផុយៗបែបនេះ មិនត្រឹមតែពួកសត្រូវវាសើចចំអកថាយើងកំសាកប៉ុណ្ណោះទេ វានឹងធ្វើឲចលាចលដល់បណ្តាមហាជននៅតាមតបន់ទន្លេវ៉ៃហឺ និងទន្លេហាន់ស៊ុយក្នុងដែនដីយើងទៀតផង…ចំណែក ស៊ុនឈាន ថ្វីត្បិតតែមើលពីក្រៅហាក់ដូចជាសិ្នទ្ធស្នាលនឹង លីវបីុ (Liu Bei) ប៉ុនែ្តតាមពិតពួកគេមិនជាត្រូវរ៉ូវគ្នាប៉ុន្មានទេ…

ស្របពេល គួនអុី កំពុងតែឡើងដៃដូច្នេះស៊ុនឈាន ក៏កាន់តែមិនសូវពេញចិត្តទៅទៀត… ហេតុនេះបើយើងសុខចិត្តកាត់ទឹកដីមួយចម្រៀកជាថ្នូរឲ្យទៅគេ នោះ​យើងក៏នឹងរំដោះខេត្តហ្វានឆឹងឲផុតពីការឡោមព័ទ្ធបានដោយងាយមិនខាន!..”
ឆាវឆាវ យល់ព្រមធ្វើតាមយោបល់របស់ស៊ឺម៉ាអ៊ី បញ្ជូនមនុស្សទៅចរចានឹងស៊ុនឈាន ស៊ុនឈានក៏បញ្ជូន លីមឹងឲ្យដឹកនាំទ័ពមកភាគខាងលិច វាយខេត្តកុងអាន់ និងខេត្តណានជិន ដែលកាន់កាប់ដោយគួនអុី ហើយទីបំផុតក៏ដណ្តើមយកបាន។ គួនអុី ពេលបានដំណឹងនេះក៏នឹកខ្លាចក្រែងបាត់បង់ក្រុង ជិញចូវមួយទៀតទើបប្រញាប់ដកទ័ពចេញពីខេត្តហ្វានឆឹង ដើម្បីទៅការពារក្រុងជិញចូវវិញ។ យុទ្ធនាការឡោមព័ទ្ធ ហ្វានឆឹង ក៏ត្រូវបញ្ចប់ត្រឹមនោះ។…

ស៊ុនជឺ អធិប្បាយអំពីការផ្លាស់ប្តូរកលយុទ្ធទៅតាមស្ថានការណ៍ដោយឡែកៗ។ មេទ័ពដែលមិនចេះផ្លាស់ប្តូរកលយុទ្ធទោះបីជាស្គាល់ភូមិសាស្ត្រច្បាស់លាស់យ៉ាងណាក៏មិនអាច “ទាញយកប្រយោជន៏ពីភូមិសាស្រ្តបាន”  ហើយក៏មិនអាចនាំសង្រ្គាមឲ្យទទួលជ័យជម្នះបានដែរ។ ក្នុងស្ថានការណ៍ដែលផ្តល់ផលល្អក៏ត្រូវតែក្រឡែកទៅមើលលើផ្លូវដែលហុចផលអាក្រក់ឬក្នុងស្ថានការណ៍មិនល្អ ក៏គួរតែសម្លឹងរកមើលលក្ខខណ្ឌល្អៗ ដែលបង្កប់នៅក្នុងនោះផងដែល។
យុទ្ធសាស្រ្ត “ភូមិសាស្រ្តជាប់ដែន ឲ្យណែនមេត្រី” នេះក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាវិញឃើញថាពិតជាយុទ្ធសាស្រ្តដ៏ពេញនិយមកែប្រែស្ថានការណ៍ពីខាតមកចំណេញ ពីចំណេញឡើងអស់ដើម….!

040-Cao-Cao_B

            ឆាវឆាវ (Cao Cao)   

         Sun_Quan_(ROTK10)

                  ស៊ុនឈាន (Sun Quan)

Liu_Bei_(action,_older)_-_RTKXI

                                                            លីវបីុ (Liu Bei)

guan yu

        គួនអុី (Guan Yu)

Yu_Jin_-_RTKXII

វីជិន (Yu Jin)

635-Sima-Yi_A

ស៊ឺម៉ាអីុ (Sima Yi)

cao-ren

ឆាវយិន (Cao Ren)

ប្រភព៖ myalbumforcambodia 

ចែករំលែក
អត្ថបទ​មុនសម្រង់ពាក្យសម្តី និងទស្សនៈៗ នៅក្នុងរឿងសាមកុកទាំង ១០ ឃ្លា
អត្ថបទ​បន្ទាប់ប្រាសាទកោះកេរ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here