របៀបនៃការឆុងតែឲ្យមានក្លិនឈ្ញុញឆ្ញាញ់ និងឲ្យមានរសជាតិ

0
96

បើសិនយើងគ្រប់គ្នាគិតសើរៗ យើងនឹងនឹកឃើញថា គ្រាន់តែមានទឹកក្តៅ ហើយចាក់លាយនឹងតែទៅវារួចស្រេចទៅហើយ តែតាមពិតមិនមែនដូច្នោះទេ ត្រូវតែមានរបៀបរបប និងយល់ដឹងឲ្យបានសុីជម្រៅ ទើបធ្វើឲ្យតែយើងកាន់តែមានឱជីរស និងក្លិនឈ្ងុញពិសាថែមទៀត។ ខាងក្រោមជាគន្លឹះខ្លះ ដើម្បីឲ្យតែរបស់អ្នកកាន់តែឆ្ងាញ់ពិសា៖

១. វាស់ពីកម្រិតទឹក និងកំដៅ

បើសិនចង់បានតែពិតដែលឆ្ងាញ់ពិសា ត្រូវតែគិតលើគុណភាពតែ និងបរិមាណទឹកក្តី រយៈពេលជាដើម។ បើយើងអាចកំណត់បានមែន តែយើងនឹងមានក្លិនឈ្ងុញ ថែមទាំងឆ្ញាញ់ពិសាទៀត។ ចំពោះកម្រិតទឹក មិនត្រូវដាក់ច្រើនពេកទេ ពេលដែលចាក់ឆុងតែ ចំណែកឯកំដៅត្រូវតែដុតភ្លៀងមិនបើកបង្ខំពេកទេ ត្រូវកំណត់ពី ១០ ទៅ ១៥ នាទី ចាំយកមកឆុងតែភ្លាមៗ មិនត្រូវទុកយូរឡើយ នាំឲ្យបាត់សម្ពាធទឹកក្តៅ តែធ្វើឲ្យតែគ្មានក្លិន។​

២. ប្រភេទតែ 

អ្នកត្រូវគិតលើប្រភេទតែ ដែលមានគុណភាពល្អ ចំពោះតម្លៃយើងកុំសោចសាញច្រើន បើសិនថ្លៃក៏ថ្លៃចុះ តែត្រូវគិតលើគុណភាព រសជាតិ និងក្លិនរបស់តែ។ បើយើងចេះជ្រើសរើសបានល្អ ធានាថាតែនឹងមានរសជាតិ ក្លិនឈ្ងុញពិសាមិនខាន។

ប្រសិនបើយើង​ប្រៀបធៀបរវាងតែ និងការគ្រប់គ្រងវិញ ក៏មិនខុសគ្នាដែរ ព្រោះទឹកត្រូវតែទាមទារឲ្យក្តៅខ្លាំង ចំណែកឯការគ្រប់គ្រងត្រូវតែគោរពវិន័យឲ្យតឹងរឹង ទើបអាចសម្រេចការងារឲ្យជោគជ័យ។ បើសិនច្បាប់ធូររលុង អ្នកក្រោមបង្គាប់នឹងមិនគោរពតាម ឬមិនគោរពច្បាប់ ហើយច្បាប់មួយនេះនឹងលែងមានប្រយោជន៍ អស់ប្រសិទ្ធភាពពុំខានទេ។ ដូច្នេះ បើចង់គ្រប់គ្រងបានល្អ ត្រូវមានច្បាប់តឹងរឹងល្អ (ទឹកក្តៅ) មានវិន័យ និងមានអ្នកគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា (តែល្អ) ៕

សូមកុំភ្លេចរង់ចាំអានអត្ថបន្តទៀត ដែលទាក់ទងនឹងតែឆ្ងាញ់ក្លិនឈ្ញុញ…

អត្ថបទដោយ៖ មនោ វិជ្ជា 

ចែករំលែក
អត្ថបទ​មុនប្រធានាធិបតីអាមេរិក ដែលធ្វើស្រែចំការនិងដាំដុះ
អត្ថបទ​បន្ទាប់ឈ្មោះ «បឹងត្របែក» និង «បឹងត្រង់បែក» មានប្រវត្តិបែបណា?
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here