គួរឲ្យភ័យខ្លាចណាស់! បទចម្រៀងមួយបទ អាចឆក់យកជីវិតអ្នកស្តាប់ឲ្យធ្វើអត្តឃាតខ្លួនឯងជាច្រើនរយនាក់

0
3546

បទចម្រៀងមួយបទ ដែលមានចំណងជើងថា Gloomy Sunday” ដែលបានរៀបរៀបពីមហាទុក្ខសោកឈឺចាប់ ក្នុងវេលាថ្ងៃអាទិត្យមួយនៅក្នុងប្រទេសហុងគ្រី ដែលបានសរសេរឡើងនៅឆ្នាំ 1932 ដោយអ្នកលេងព្យ៉ាណូនិងអ្នកនិពន្ធជនជាតិហុងគ្រីម្នាក់ មានឈ្មោះ រីហ្សស ហ្សីស (Rezső Seress) បទនេះត្រូវបានមហាជនគេដាក់ឈ្មោះថា “បទចម្រៀងធ្វើអត្តឃាតនៅប្រទេសហុងគ្រី” ដែលមកពីហេតុថា មានមនុស្សជាច្រើនត្រូវធ្វើអត្តឃាតក្រោយពីស្តាប់បទនេះរួចហើយ។ បទនេះត្រូវបានគេហាមឃាតមិនឲ្យចាក់ផ្សាយ ព្រោះជាប់ទាក់ទងនឹងការធ្វើអត្តឃាតច្រើនជាងបទចម្រៀងផ្សេងទៀតនៅក្នុងប្រវត្តិសាស្រ្ត។

លោក Rezső Seress ជាអ្នកនិពន្ធបទ Gloomy Sunday ឬបទចម្រៀងសម្លាប់ខ្លួននៅប្រទេសហុងគ្រី

ក្នុងអត្ថន័យរបស់បទចម្រៀងនេះ គឺនិយាយអំពីភាពឈឺចាប់ សោកសៅរកទីបំផុតគ្មាន នៅថ្ងៃចុងសប្តាហ៍ (ថ្ងៃអាទិត្យ) របស់មនុស្សម្នាក់។ ប៉ុន្តែអ្វីដែលគួរឲ្យចម្លែកបំផុតនោះគឺ បទចម្រៀងនេះបានសម្លាប់មនុស្សជាបន្តបន្ទាប់អស់ជាង ១០០នាក់ ដោយសារតែបទនេះមានភាពចម្លែកខុសពីបទដទៃទៀត ព្រោះមានការត្អួញត្អែរ ទួញសោក និងស្រងេះស្រងោចជាទីបំផុត។ ចំពោះអ្នកនិពន្ធបទចម្រៀងនេះផ្ទាល់ ក៏បានធ្វើអត្តឃាតដែរ ក្រោយពីធ្វើបទនេះរួចរាល់ហើយ។

អ្នករងគ្រោះដោយសារការធ្វើអត្តឃាត បន្ទាប់ពីស្តាប់បទចម្រៀង Gloomy Sunday

Rezső Seress កាលគាត់នៅមានជីវិត

 

កន្លែងផ្នូររបស់អ្នកនិពន្ធ Rezső Seress

ចម្រៀងដ៏កម្សត់បង្កប់នូវភាពកាចសាហាវ ដែលឆក់យកជីវិតរបស់មនុស្សជាច្រើននាក់នេះ ក៏ត្រូវបានហាមឃាតមិនឲ្យចាក់ផ្សាព្វឡើយ ដោយសារមូលហេតុមានមនុស្សជាច្រើនធ្វើអត្តឃាតខ្លួនឯង សម្រាប់អ្នកដែលបានស្តាប់បទចម្រៀងលន្លង់លន្លោចមួយនេះ។ សម្រាប់អ្នកដែលកំពុងតែមានវិបត្តិផ្លូវចិត្ត ឬស្នេហាប្រេះឆាក្តី ចូរកុំសាកល្បងស្តាប់ឲ្យសោះ ព្រោះអាចនឹងនាំអារម្មណ៍របស់អ្នក ឬឆក់ជីវិតបានដោយមិនដឹងខ្លួន។

សូមទស្សនាខ្សែវីដេអូពិតពីបទចម្រៀងមួយបទនេះ និងរឿងរ៉ាវដែលទាក់ទងនឹងចម្រៀនមជ្ឈរាជមួយនេះដូចតទៅ៖

អត្ថបទដោយ៖ មនោ វីជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here