លោក សុទ្ធ ប៉ូ​លីន អ្នកនិពន្ធ​ប្រលោមលោក​រឿង “​ជីវិត​ឥតន័យ​” និង​រឿ​ង​ល្បីៗជាច្រើន​ទៀត​

0
3102

កើត​នៅ​ថ្ងៃ៩​ ខែកុម្ភៈ ឆ្នាំ១៩៤៣ នៅ​ភូមិ​កំពង់ចាម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។ លោក​បាន​ប្រឡង​ជាប់ មធ្យមសិក្សាប័ត្រ ភាគ​ទី២​ ផ្នែក​ទស្សនវិជ្ជា ទាំង​សញ្ញាប័ត្រ​ជាតិ និង​សញ្ញាប័ត្រ​បារាំង​។ បន្ទាប់មក លោក​បាន​សិក្សា អក្សរសាស្ដ្រ និង​មនុស្សសាស្ដ្រ ទន្ទឹមនឹង​ការសិក្សា​នេះ លោក​បាន​សិក្សា​ច្បាប់ នៅ​មហាវិទ្យាល័យ ច្បាប់ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច ក្រុងភ្នំពេញ​ហើយ​លោក​មាន តួនាទី​ជា សាស្ដ្រាចារ្យ ទស្សនវិជ្ជា នៅ​ក្រុងភ្នំពេញ​។

លោក​បាន​ចូល​ជា​សមាជិក សមាគមអ្នកនិពន្ធ​ខ្មែរ នៅ​ថ្ងៃ ១៣​ ខែមករា ឆ្នាំ១៩៦៧។ ហើយ​លោក​បាន​បង្កើត​ព្រឹត្តិប័ត្រ នគរធំ ដែល​ខ្លួន​លោក​ផ្ទាល់​ជា ចាងហ្វាង​ការផ្សាយ​។ លោក​បាន​ចាក​ចេញពី​ភ្នំពេញ មក​ប្រទេស​បារាំង នៅ​ឆ្នាំ១៩៧៤​។ សព្វថ្ងៃ លោក រស់នៅ សហរដ្ឋអាមេរិក​ហើយ​បានចេញ​ផ្សាយឡើងវិញ​នូវ ព្រឹត្តិប័ត្រនគរធំ រហូតដល់​ឆ្នាំ ១៩៨៩​។ លោក​ជា​អ្នក​និយមស្រឡាញ់កោតសរសើរ​លោក អាល់​ប៊ែ​រ កា​មុយ និង លោក ស្ហ​ង់​ប៉ូល សា​ត្រ​។ ចរន្ដ​អក្សរសិល្ប៍​បារាំង​ប្រាកដនិយម បាន​ជ្រួតជ្រាប​ក្នុង​ទស្សនៈ​លោក​។ លោក​បានចេញ​ផ្សាយប្រលោមលោក ជាច្រើន​ជា​ភាសា​ខ្មែរ ប្រលោមលោក ១ ជា​ភាសា​បារាំង និង សៀវភៅ​សិក្សា​ខ្លះៗ​ផង​៖

  • ​ ​ខូច​សតិ ព្រោះ​កាមតណ្ហា​, ប្រលោមលោក​, ភ្នំពេញ​, ១៩៦៤
  • អូន ជា​ម្ចាស់​ស្នេហ៍​, ប្រលោមលោក​, ភ្នំពេញ​,១៩៦៤
  • ​ជីវិត​ឥតន័យ​, ប្រលោម​មក​, ភ្នំពេញ​, ១៩៦៤ (​បោះផ្សាយ​ឡើងវិញ នៅ​ប៉ារីស​ក្នុង​ឆ្នាំ ១៩៨១)

  • ស្នេហ៍​អពមង្គល ,​ប្រលោមលោក​, ភ្នំពេញ​, ១៩៦៥
  • ចំតិត ឥត​អាសូរ​, ប្រលោមលោក​, ភ្នំពេញ​, ១៩៦៧
  • ក្ស័យ​តែម្ដង​ទេ ,​ប្រលោមលោក​, ភ្នំពេញ ,១៩៦៧
  • បុរស អផ្សុក​, ប្រលោមលោក​, ភ្នំពេញ​, ១៩៦៨
  • អ្នក​ផ្សងព្រេង​អា​រាត់​អា​រាយ​, ប្រលោមលោក ,​ភ្នំពេញ ,១៩៦៩,(​បោះផ្សាយ​ឡើងវិញ នៅ​ប៉ារីស​ក្នុង​ឆ្នាំ ១៩៨២)
  • ឲ្យ​បង​ធ្វើ​អ្វី បង​ធ្វើ​ដែរ​,​ប្រលោមលោក​, ភ្នំពេញ​, ១៩៦៩
  • មរណ​ដួងចិត្ត​, ប្រលោមលោក ,​ភ្នំពេញ ,១៩៧៣
  • ​អ្នក​មេម៉ាយ នៅ​អិ​ល អេ (The Women of Los Angeles)​ប្រលោមលោក អិ​ល អេ សហរដ្ឋអាមេរិក ១៩៩៣
  • ​DICTIONNAIRE FRANCAIS-KHMER, PHNOM PENH,S.D(REEDITE A PARIS,CHRISTIAN AND MISSIONARY ALLIANCE,1975
  • LA COMPOSITION FRANCAISE AU D.E.S.P.C(EN COLL> AVEC KE SOKHAN ET TO CHHUN).PHNOM PENH.1964
  • CONTES CAMBODGIENS. EN FRANCAIS. PHNOM PENH,1965
  • L’ANARCHISTE< ROMAN EN FRANCAIS,PARIS, TAVLE RONDE,1980

​នេះ​ជា​សម្រង់​ពី​រឿង​ជីវិត​ឥតន័យ​ក្នុង​ជំពូក “​បញ្ញាវន្ដ​ម្នាក់ ដ៍​ក្រ​ខ្វក់​” បង្ហាញ​ពី​ឯក​វាទ​របស់​តួអង្គ សារ៉ាក់​៖
​សារ៉ាក់​ចាប់​បោច​ខ្ញាំ​សក់ របស់ខ្លួន​!!!
-​ ​ឳ​! លោក​អើយ សូម​លោក​មេត្តា​កុំ​ឲ្យ​ខ្ញុំ​គិត​ច្រើន​ហួសពេក បើ​ពុំ​ដូច្នោះ​ទេ ខ្ញុំ​ប្រាកដ​ទៅជា​ឆ្កួត មិន​ខាន​។ ខ្ញុំ​គិត​ច្រើ​ណាស់ រាល់ថ្ងៃ​,​រាល់​យប់​ហួសនិស្ស័យ​ហើយ​។ ខ្ញុំ​ពុំ​ដឹង​ជា​គិត​រឿង​អ្វី​ផង​។

​សារ៉ាក​មាន​កែវភ្នែក​ស្រងាត់ បង្ហាញ​ដួងចិត្ត​ក្រៀមក្រំ​។ បបូរមាត់​ក្រាស់​បន្ដិច​ហើយ​មាន​សភាព​ពេបជ្រាយ​សើៗ ទំនង​ដូចជា​ខ្ពើមរអើម​មិនដែល​ដាច់ ឆ្ពោះ​ទៅលើ​ការរស់នៅ​។​
-​ ​ហា​!​ហា​!​ឆ្ងាញ់​ណាស់​!​នរណាថា​អញ​ឆ្កួត ក៏​ថា​ចុះ​! នេះហើយ ទ្រឹស្ដី​ដ៍​មាន​រសជាតិ ដែល​អញ​ទើបតែ​រកឃើញ​គឺ​”​អ្នកមាន វេទនា​ជាង អ្នកក្រ​”​ហា​!​ហា​!​ហា​!

​សារ៉ាក​បញ្ចេញ​សំណើ​ចឡើង​ខ្លាំងៗ គឺជា​សំណើ​ចមួយ ដ៍​ក្រៀមក្រំ ដ៏​ជូរចត់​កួរ​ឲ្យ​ព្រឺ​គ្រប់​រោម​។ អ្នក​ក​ម្លោះ​ទម្រេត​ប្រាណ​ទៅលើ​គ្រែ​បាន​បន្ដិច ហើយ​ត្រឡប់​ខ្លួនគេ​ផ្កាប់​វិញ​ម្ដង ផ្ដេក​ក្បាល​យ៉ាង​ស្រ​ងូ​ក​ស្រងាត់​ទៅ​ចំហៀង ។ ក្រចកដៃ អេះ​កន្ទេល​ក្រោកៗ​។ សារ៉ាក់ សង្កេតមើល កន្ទេល​របស់ខ្លួន ធ្វើ​ភ្នែក​ភ្លឹ​សៗ ហើយ​ផ្អឹប​នាសារ​ថើប​ថ្នមៗ យក​ឳ​ជា​រស​កន្ទេល​នេះ ដែលមាន​ប្រឡាក់​ដោយ​ក្អែល​បន្ដិចៗ​ផង​៕

ប្រពភព៖ ខ្មែរអប្សរា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here