ហ្សង់ ហ្សាក់រូសូ៖ មនុស្សកើតមកសុទ្ធតែល្អ​ដូចគ្នា គឺសង្គមទេ​ដែលធ្វើ​ឱ្យមនុស្ស​អាក្រក់

0
737

លោក​ ហ្សង់​ ហ្សាក់រូសូ​ (Jean-Jacques Rousseau)​ ទស្សនវិទូ​ និង​អ្នកនិពន្ធជនជាតិ​បារាំង​ នាសតវត្ស​ទី១៨​ បាន​លើក​ទស្សនៈ​មួយ​ឃ្លា​ឡើង​ថា​ “មនុស្ស​កើតមក​សុទ្ធតែ​ល្អដូចគ្នា​ គឺ​សង្គមទេ​ដែល​ធ្វើឱ្យមនុស្ស​អាក្រក់”​[1]។​ ក្នុងន័យនេះ​ ហាក់បី​ចង់សំដៅថា​ កំណើត​របស់​មនុស្ស​គ្រប់ៗ​រូបពិតជាមានយុត្តិធម៌ និង​សមភាព ពោល​នៅ​ពេលមនុស្សកើត​មកសុទ្ធតែល្អដូចៗគ្នា​ ប៉ុន្តែ​ហេតុផល​ដែល​ជំរុញ​ឱ្យ​មនុស្ស​ក្លាយ​​ខ្លួន​​ទៅជាមនុស្ស​អាក្រក់​ ឬទុច្ចរិ​ត​ គឺបណ្ដាលមក​ពី​គ្រួសារ​ មជ្ឈដ្ឋាន ឬសង្គមដែល​ពួកគេរស់​នៅតែប៉ុណ្ណោះ។​

ពិតជា​ត្រឹមត្រូវ​មិនអាចប្រកែក​បានពិត​មែន​!​ គ្មាន​បុគ្គលណាម្នាក់​មានចរិតអាក្រក់​ព្រៃផ្សៃពី​កំណើតនោះឡើយ​ ពោល​មនុស្ស​គ្រប់ៗរូប​កើត​មក​ប្រៀបដូចជា​ក្រដាសសស្អាត​មួយ​សន្លឹកអ៊ីចឹង​ មានន័យថា​ ពេលកើត​មក​មនុស្សមាន​ខួរក្បាលស្អាតស្អំ​ គ្មាន​ប្រឡាក់​ប្រឡូស​នឹង​សេចក្ដី​លោភលន់​ គ្មានចិត្ត​អន្យតិរ្ថិយ​នោះទេ​​ តែ​ប្រសិនបើពួកគេ​រស់ក្នុងមជ្ឈដ្ឋាន​ ឬសង្គម​គ្រួសារដែល​ខ្មៅងងឹត​និងទុច្ចរិត​ នោះពួកគេ​នឹង​មាន​ផ្នត់គំនិត​ទៅតាមសង្គម​នោះជាក់ជាពុំខាន​។​ តួយ៉ាង​ មិនថាកូន​អ្នកមានទ្រព្យ​សម្បត្តិហៀរហូរ​ បុណ្យសក្តិឧត្ដុង្គឧត្ដម​ បញ្ញាជន​ ឬកូន​អ្នក​ក្រីក្រ​គ្មាន​ទីពឹងពំនាក់នោះទេ​ ប្រសិនបើពួកគេ​សេពគប់​មិត្តភក្តិ​ប្រើប្រាស់​គ្រឿងញៀន​ ឬលេងល្បែង​ពាលាអាវ៉ាសែ​ នោះពួក​គេ​នឹង​ក្លាយ​ខ្លួនទៅជាមនុស្ស​ញៀនថ្នាំ​ ឬលេងល្បែងពាលាអាវ៉ាសែ​ ឬក៏ក្លាយជា​មនុស្សទុច្ចរិត​ក្នុងសង្គមក៏មាន​។​ ក៏ប៉ុន្តែ ​ប្រសិនបើ​បុគ្គល​ទាំងនោះ​សេពគប់​​មិត្តល្អ​ ដើរតាមគន្លងធម៌​ នោះពួកគេ​នឹងមានអនាគត​ល្អប្រសើរ។​ ការណ៍នេះ​ សបញ្ជាក់ឱ្យយើង​ឃើញកាន់តែ​ច្បាស់ថា​ កត្តា​ដែល​ធ្វើឱ្យមនុស្ស​ក្លាយជាបុគ្គល​អាក្រក់​ ពុំមែនមាន​មកពីកំណើតនោះទេ​ គឺដោយសារតែ​សង្គម​ ឬមជ្ឈដ្ឋាន​ដែលពួកគេរស់នៅ​តែប៉ុណ្ណោះ៕​

ប្រពភព

ឆ្លើយ​តប​

Please enter your comment!
Please enter your name here