ការងារគ្មានផែនការយុទ្ធសាស្ត្រ នឹងនាំឲ្យបរាជ័យ

0
184

ចំពោះការងាររបស់មនុស្សម្នាក់ៗ តែងមិនដូចគ្នា ព្រោះចំណង់និងចំណូលចិត្តរបស់មនុស្សគឺ ខុសៗពីគ្នា។ ហេតុដូច្នេះ ទើបបណ្តាលឲ្យមានចិត្តគំនិត និងការងារជាច្រើនត្រូវខ្វែងគ្នា ប៉ុន្តែក៏មានការងារខ្លួនដូចគ្នាផងដែរ ដោយសារតែមនុស្សមានចិត្តដូចគ្នាខ្លះដែរ។ ចំពោះនៅក្នុងទីផ្សារសេរីវិញ ការរកសុី ការធ្វើជំនួន ។ល។ តែងមានការប្រកួតប្រជែងគ្នាមិនដាច់ឡើយ អ្នកខ្លះក៏ប្រកួតប្រជែងគ្នាដោយសុច្ចរិត អ្នកខ្លួនទៀតប្រើអំពើទុច្ចរិតឬផ្លូវមិនល្អជាដើម សំខាន់ឲ្យតែអាចយកឈ្នះបាន។

ប៉ុន្តែបើយើងក្រឡែកមើលបច្ចុប្បន្នភាព ការបើកកន្លែងរកសុី ធ្វើអាជីវកម្មជាដើម តែងប្រកួតប្រជែងគ្នា សុីសាច់ហុតឈាម ដូចនៅក្នុងសង្គ្រាមអ៊ីចឹងដែរ។ ក្រោយមកមិនយូរប៉ុន្មាន មានអ្នកខ្លះត្រូវដួលរលំសឹងតែ ៨ ទៅ ៩ នាក់ ក្នុងចំណោម ១០ នាក់។ នេះមកពីមូលហេតុម្ចាស់អាជីវកម្មគ្មានយុទ្ធសាស្ត្រផែនការការងារបានត្រឹមត្រូវ ធ្វើតាមតែគេ ឬធ្វើតាមចិត្តចង់មួយពេល មិនបានដាក់ចិត្តធ្វើការងារមួយនោះឲ្យបានពិតប្រាក ទើបបណ្តាលឲ្យការងារនោះដួលរលំបាន។

ដូច្នេះ បើសិនចង់រកសុីឬធ្វើការងារមួយឲ្យជោគជ័យ ត្រូវតែច្បាស់លាស់នឹងខ្លួនឯង ច្បាស់លាស់នឹងការងារមួយនោះ និងមិនមែនធ្វើតាមតែចិត្តមួយឆាវដូចកូនក្មេងឡើយ។ ត្រូវកំណត់ផែនការឲ្យច្បាស់លាស់ និងត្រូវត្រៀមផ្លូវមួយទុកសម្រាប់បរាជ័យ បើសិនយើងដួលដោយមិនបានត្រៀមអាចបណ្តាលឲ្យស្លាប់បានដោយងាយបំផុត។ មនុស្សឆ្លាត តែងទុកផ្លូវក្រោយមួយសម្រាប់ខ្លួនឯងជានិច្ច៕

អត្ថបទដោយ៖ មនោ វិជ្ជា

ចែករំលែក
អត្ថបទ​មុនប្រវត្តិរឿងព្រេងចេតិយ ឃុង ឆាង និង ឃុងផែន (ខេត្តកោះកុង)
អត្ថបទ​បន្ទាប់១៧មេសា កាលពីឆ្នាំ១៩៧៥ និង ១៧មេសា ឆ្នាំ២០១៦ មានអ្វីខុសប្លែកគ្នាខ្លះ?
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here