ប្រវត្តិរឿងព្រេងចេតិយ ឃុង ឆាង និង ឃុងផែន (ខេត្តកោះកុង)

0
1216

ប្រវត្តិសង្ខេបពី ចេតិយ ឃុន ឆាង, ឃុន ផែន

ចេតិយឃុនឆាង ឃុនផែននេះ បានក្លាយជាកន្លែងទីសក្ការបូជារបស់អ្នកខេត្តកោះកុង និងជាតំបន់រមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរមួយចំនួនដែរ។ នៅលើផ្ទាំងថ្មកណ្ដាលដៃសមុទ្រ ស្ថិតនៅទីរួមក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចម្ងាយប្រហែលជាង ១ គីឡូម៉ែត្រ មានចេតិយមួយកម្ពស់ ៤ម៉ែត្រ ធ្វើពីថ្ម។

កន្លែងនោះ ជាចេតិយឃុនឆាង ឃុនផែន ដែលជាកន្លែងសក្ការបូជា ដ៏ស័ក្ដិសិទ្ធរបស់អ្នកខេត្តកោះកុង និងក្លាយជារមណីយដ្ឋានរបស់ភ្ញៀវទេសចរក្នុងស្រុកផងដែរ។ លោក យិន សុវិនចិន្តា បានរៀបរាប់ពីប្រវត្តិនៃការកកើតចេតិយ ឃុនឆាង ឃុនផែន នេះថា មានរឿងព្រេងមួយដំណាលថា៖ តាំងពីយូរលង់ណាស់មកហើយ មានស្ត្រីម្នាក់ ឈ្មោះនាងធឹម ជាកូនអ្នកភូមិត្រូវបានបុរសម្នាក់ឈ្មោះ ឃុន ឆាង ចាប់ចិត្តស្រលាញ់។ ឃុន ឆាង មានរូបរាងមិនស្អាតទេ គឺគាត់មានក្បាលទំពែក ប៉ុន្តែគឺជាកូនអ្នកមាន។ គាត់ក៏បានទៅដណ្ដឹងយកនាងធឹមធ្វើជាប្រពន្ធ។ ប៉ុន្តែនាងធឹមបានផិតក្បត់ប្តីទៅស្រលាញ់ ជាមួយបុរសមេទ័ពម្នាក់ឈ្មោះ ឃុន ផែន។ ពេលឃុន ឆាង ដឹងរឿងរ៉ាវនេះ ក៏បានយក ទៅទូលប្តឹងព្រះរាជា។ ពេលនោះព្រះរាជាបានកាត់ក្តីសម្រេចឲ្យពុះនាងធឹម ជាពីរចំណែក ដើម្បីចែកទៅអ្នកទាំងពី។ ក្រោយមក ឃុន ឆាង បានយកសាកសពនាងទៅកប់នៅទីកន្លែងនោះដោយចិត្តស្អប់ និងខឹងនាងធឹម ពេកថាជា «ស្រីក្បត់»។ ប៉ុន្តែគាត់ ក៏ចង់ឲ្យនាងឆាប់ចាប់កំណើតជាថ្មី ក៏បានយកទង់ព្រលឹង មកចងនៅត្រើយខាងកើត នៃដងព្រែកនោះឲ្យទល់មុខគ្នា នឹងកន្លែងបញ្ចុះសព និងបានកសាងចេតិយមួយទុកជាអនុស្សាវរីយ៍ដើម្បីបង្ហាញ ពីសេចក្តីស្នេហារវាងឃុន ឆាង និងនាងធឹម។ ក្រោយមកនៅត្រើយខាងលិចក៏មានឈ្មោះថា «ភូមិចេតិយ» និងត្រើយខាងកើត ក៏មានឈ្មោះថា«ភូមិដងទង់» រហូតដល់បច្ចុប្បន្ននេះ៕

សូមរីករាយទស្សនាទស្សនីភាពបន្ថែមពីក្រុមទេសចរខ្មែរ ដូចតទៅ៖


……………………………..

ទីតាំងថត៖ ចេតិយឃុន ឆាង ឃុន ផែន ខេត្តកោះកុង
រូបថត៖ Seyha Sok
ប្រភព៖ ក្រុមទេសចរខ្មែរ-Khmer Tourist l រក្សាសិទ្ធិ៖ ក្រុមទេសចរខ្មែរ-Khmer Tourist

ឆ្លើយ​តប​

Please enter your comment!
Please enter your name here