ទស្សនៈល្អៗ នៅក្នងរឿងសាមកុក ដែលជាកំពូលរឿងភាគចិនសម្បូរដោយយុទ្ធសាស្ត្រ និងល្បិចកលជាច្រើន

0
1370

ក្នុងសាច់រឿង សាមកុក គឺជាកំពូលវណ្ណកម្មដែលល្អបំផុតប្រចាំឆ្នាំ២០១០ និងជារឿងប្រវត្តិសាស្ត្រចិន ដែលកើតមានសង្គ្រាមសុីវិលនៅក្នុង​ប្រទេសចិនអស់រយៈពេលជាង ១០០ឆ្នាំ។ នៅក្នុងសង្គ្រាមនោះ មានការប្រើយុទ្ធសាស្ត្រប្រយុទ្ធ ការធ្វើសង្គ្រាម និងការកាប់សម្លាប់គ្នាស្លាប់មនុស្សរាប់មិនអស់។ ថ្ងៃនេះ គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង បានពាំនាំនូវទស្សនៈល្អៗមួយចំនួន ដើម្បីជាបច្ច័យក្នុងការគិត និងវិភាគ តែគ្មានគោលបំណងឲ្យចង់គំនុំ បង្កើតសង្គ្រាមនោះឡើយ។

១. ចាវជីឡុង (មេទ័ពខ្លាទាំងប្រាំរបស់នគរស៊ូហាន)

«បើចិត្តធម៌យកចិត្តគេ ទង្វើបែបនេះមុតជាដាវ និងកាំបិត ១០០ ដង ទៅទៀត» ។

២. លាវបុី (ស្តេចត្រាន់នគរស៊ូនហាន)

«បើសិនធ្វើសង្គ្រាម ខ្ញុំសុខចិត្តឲ្យប្រជារាស្ត្ររត់ចោលខ្ញុំ តែខ្ញុំមិនបោះបង់ចោលប្រជារាស្ត្រ​ទេ» ។

៣. ចូវអុី ឬចូវកុងជីង (មេទ័ពធំរបស់តុងអ៊ូ ស៊ុនឈៀន)

«អាវុធសំខាន់ជាងគេដើម្បីវាយក្រុង មិនមែនជាជណ្តើរទេ តែគឺជាជនបង្កប់» ។

៤. ស៊ឺម៉ាអុី ឬចុងតា (ទីប្រឹក្សារបស់ឆាវឆាវ និងជាគ្រូរបស់ ឆាវភី ស្តេចនគរអ៊ួយ)

«ទោះជាពេលណាក៏ដោយ ក៏ត្រូវតែទុកផ្លូវក្រោយមួយដែរ» ។

៥. ជូកឺលៀង ឬមុងមិញ ឬនាគដេក (ទីប្រឹក្សារបស់លាវបុី និងជាឧបរាជរបស់នគរស៊ូហាន)

«ការសិក្សាតម្រូវឲ្យមានចិត្តអំណត់ ទេពកោសល្យតម្រូវឲ្យមានការសិក្សា, គ្មានការសិក្សាគឺ គ្មានវិធីណាអាចពង្រឹងទេពកោសល្យបានឡើយ, គ្មានចិត្តអំណត់ ក៏គ្មានវិធីណាឲ្យការសិក្សាបានសម្រេចដែរ» ។

៦. ឆាវឆាវ (Coa Cao-សម្តេចព្រះបិតានៃនគរអ៊ួយ)

«មហាអាក្រក់ដូចល្អ លាក់ពុតដូចស្មោះត្រង់ គុណធម៌ និងចិត្តអាក្រក់ សុទ្ធតែមិនអាចមើលដឹងតាមសម្បកក្រៅបាននោះទេ» ។

ខាងលើនេះ គឺគ្រាន់តែជាការលើកតួអង្គខ្លះៗប៉ុណ្ណោះ នៅសល់តួអង្គនិងទស្សនៈល្អៗជាច្រើនទៀត។ គេហទំព័រយើងខ្ញុំនឹងលើកមកចែករំលែកជាបន្តបន្ទាប់ទៀត។ សូមកុំភ្លេចតាមដាន…

អត្ថបទដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here